ស្វែងយល់រោគសញ្ញាទូទៅចំពោះអាការ:នៃការខ្វះជាតិទឹកក្នុងខ្លួននិងបង្ការ

  • 2022-10-19 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កង្វះជាតិទឹក អាចកើតឡើងពេលអ្នកបាត់បង់ជាតិទឹកច្រើនជាងអ្វីដែលអ្នកបានពិសាចូល។ សម្រាប់មនុស្សដែលខ្វះជាតិទឹក គឺឧស្សាហ៍បែកញើស និងសូម្បីពេលដែលអ្នកដកដង្ហើមក៏មិនសូវស្រួលក្នុងខ្លួនរាងថប់ៗ។ ប្រសិនបើអ្នកពិសាជាតិទឹកមិនបានគ្រប់គ្រាន់ទេ ឬនៅពេលអ្នកគ្រុនក្តៅ, រាគ ឬក្អួតអ្នកកាន់តែខ្វះជាតិទឹក ហើយការខ្វះគឺអាចជាបញ្ហាធ្ងន់ធ្ងរ។ ជាពិសេសសម្រាប់ក្មេងៗតូច មនុស្សចាស់ និងមនុស្សដែលមានជំងឺខ្លះប្រចាំកាយ។

កញ្ញាចែករំលែកអ្នកទាំងអស់គ្នាអនុវត្ត និងស្វែងយល់អាការ:មួយចំនួនខាងក្រោមបញ្ជាក់ថាអ្នកខ្វះជាតិទឹក។

១.រោគសញ្ញាទូទៅនការខ្វះជាតិទឹកមាន៖

• មានអារម្មណ៍ស្រេកទឹកខ្លាំង • ស្ងួតមាត់ • តែងតែវិលមុខ ស្លេកស្លាំង • ឈឺក្បាល • ស្ងួតអណ្តាត • ស្បែកស្ងួត • នោមតិចជាងធម្មតា • ខ្សោយតម្រងនោម • ទឹកនោមប្រែពណ៌ នឹងល្អក់ជាងធម្មតា • ខ្សោយពោះវៀន មានបញ្ហាទល់លាមក ឈឺពោះ និងរមួលក្រពើផងដែរ។ • ឡើងទម្ងន់៖ ញ៉ាំច្រើនជាងធម្មតា ព្រោះតែមិនសូវផឹកទឹក ធ្វើឱ្យឆាប់ឃ្លាន

២.វិធីបង្ការ និងព្យាបាលការខ្វះជាតិទឹកមាន៖

• កុំពិសាកាហ្វេអ៊ីន ឬគ្រឿងស្រវឹង និងភេសជ្ជស:ដែលមានជាតិស្ករលើស ឬហ្គាស។ • ពិសាវត្ថុរាវឲ្យបានច្រើនមាន ទឹក ប្រមាណ ២,៥-៣លីត្រក្នុង ១ថ្ងៃ។ • ទឹកផ្លែឈើ ឬបន្លែ ផ្ទុកជាតិទឹកប្រមាណ ៨០ ទៅ ៩០ ភាគរយដែលល្អបំផុតក្នុងការបំពេញជាតិទឹកឡើងវិញ។ បន្លែ ផ្លែឈើទាំងនោះរួមមាន ឪឡឹក ក្រូច ទំពាំងបាយជូ ការ៉ុត ស្ពែកក្តោប ខាត់ណា។ • ទឹកស៊ុប ឬស៊ុបរម្ងាស់ (ស៊ុបមាន់) • ពិសា Gatorade ឬម៉ាកសផ្សេង សម្រាប់មនុស្សចាស់ (មុនពិសាគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន)។ • ពិសា Pedialyte ឬម៉ាកសផ្សេង សម្រាប់មនុស្សកូនក្មេង (មុនពិសាគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន)។ • ទឹកដោះគោស្រស់ដែលមានផ្ទុកសារធាតុខ្លាញ់តិច គឺជាជម្រើសល្អសម្រាប់យកមកបំពេញជាតិទឹក • ទារក ឬក្មេង ដែលកំពុងបំបៅដោយទឹកដោះម្តាយបន្តព្រោះទឹកមានជាតិទឹកគ្រប់គ្រាន់សម្រាប់រាងកាយបានល្អ។

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម