តើក្នុងចិត្តគាត់ស្រលាញ់អ្នកឬអត់? សាករើសកាតមួយ

  • 2022-09-21 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើស​កាត​មួយ​ដើម្បី​ដឹង​ពី​ក្តីស្រលាញ់​ក្នុង​ចិត្ត​គាត់​មក​លើ​អ្នក។

កាត A

គាត់​ហាក់​មិន​​សូវ​ស្រលាញ់​អ្នក​ខ្លាំង​ប៉ុន្មាន​ឡើយ។ ​គាត់​ខ្វះ​ភាព​រីក​រាយ​ចំពោះ​អ្នក ដោយសារ​តែ​គាត់​នៅ​នឹក​ដល់ Ex. ។ ស្នេហា​រវាង​អ្នក​ទាំង​ពីរ​​ថ្មី​ៗ​នេះ ​ហាក់​មិន​សូវ​រលូន​ទេ។ ​មួយ​រយៈ​នេះ ​គាត់​មាន​អារម្មណ៍​ថា​នឹក​ដល់ Ex ​និង​ចង់​វិល​ទៅ​​រក​គេ ​តែ​ក្រែង​ចិត្ត​អ្នក។

កាត B

គាត់​ស្រលាញ់​អ្នក​ជ្រាលជ្រៅ​ណាស់។ ​គេជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​គោរព​ចំពោះ​អ្នក។ ​ក្នុង​កែវ​ភ្នែក​របស់​គាត់ ​អ្នក​ជា​មនុស្ស​ស្រី​ដ៏​អស្ចារ្យ គាត់​ចង់​ឲ្យ​អ្នក​យល់​ពី​អារម្មណ៍​​ដ៏​ស្មោះ​ត្រង់​របស់​គាត់​ចំពោះ​អ្នក។ ​ស្នេហា​មួយ​នេះ នឹង​វិវឌ្ឍ​ទៅ​មុខ​យ៉ាង​លឿន។

កាត C

គាត់​មោទកភាព​ដែល​មាន​អ្នក​ចូល​ក្នុង​ជីវិត ហើយ​ក្តីស្រលាញ់​របស់​គាត់​​កើន​ឡើង​ពី​មួយ​ថ្ងៃ​ៗ​។ ​កាល​ពី​មុន ​គាត់​ធ្លាប់​រង​ការ​ឈឺ​ចាប់​ដោយសារ​ទំនាក់​ទំនងស្នេហា ហើយ​នៅពេល​ជួប​អ្នក​ គាត់​ពិត​ជា​រីក​រាយ​ខ្លាំង​ណាស់។ វត្តមាន​​​របស់​អ្នក​ធ្វើ​ឲ្យ​គាត់យ​ល់​ថា ជីវិត​មាន​ន័យជាង​មុន​។

កាត D

​​អ្នក​ប្រហែល​មាន​អារម្មណ៍​ថា មិន​សប្បាយ​ចិត្ត​បន្តិច​នៅពេល​រើស​កាត​នេះ​ ព្រោះ​ថា​គាត់​មិន​ស្រលាញ់​អ្នក​ខ្លាំង​ឡើយ។ ​ក្នុង​ទំនាក់​ទំនង​មួយ​នេះ ​អ្នក​ស្រលាញ់​គេ​ខ្លាំង​ជាង ហើយ​គេ​វិញ​ក៏​មិន​មាន​អារម្មណ៍​ពិសេស​នូវ​វត្តមាន​របស់​អ្នក​ដែរ។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា