ពូកែរកលុយណាស់ !នារីកើតឆ្នាំទាំងបីនេះ មិនត្រឹមរកសំណាងឲ្យខ្លួនឯងទេនៅបន្សល់ទុកដល់កូនចៅ៣ជំនាន់ទៀត

  • 2023-09-01 04:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ស្រី​កើត​ឆ្នាំ​ទាំង​៣​នេះ ​ច្រើន​ជា​មនុស្ស​ពូកែ ​ល្អ​សម្រាប់​ស្វាមី​និង​កូន​ៗ​ថែម​ទៀត។​

១. ឆ្នាំមមែ

មនុស្ស​ស្រី​កើត​ឆ្នាំ​នេះ​ភាគ​ច្រើនជា​មនុស្ស​ឆ្លាត ពួក​គេ​មាន​ IQ និង EQ ​ខ្ពស់ ហើយ​ជា​មនុស្ស​ខំ​ប្រឹង​ធ្វើការ​និង​មិន​ខ្លាច​ការ​ឈឺ​ចាប់។ ​ដោយសារ​តែ​បែ​បនេះ​ហើយ ​ជីវិត​របស់​​ពួក​គេ​​ច្រើន​តែ​រុង​រឿង ហើយ​កូន​ៗ​របស់​គេ​វិញ​ក៏​ទទួល​បាន​ជោគជ័យ និង​រីក​រាយ​ត​ទៅ​ជំនាន់​ក្រោយ។

២. ឆ្នាំ​រកា

មនុស្ស​ស្រី​កើត​ឆ្នាំ​រកា​​ច្រើន​ជា​មនុស្ស​ឆ្លាត ​ពួក​គេ​មាន​គំនិត​ផ្ទាល់​ខ្លួន ​មិន​សូវ​គិត​អ្វី​អវិជ្ជមាន ​និយាយ​ទៅ​បាន​ទាំង​សម្រស់​និង​គំនិត។ ​គេ​កម្រ​ចាយ​លុយ​ខ្ជះ​ខ្ជាយ​ ហើយ​ចាត់​ទុក​គ្រួសារ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ជីវិត​គេ​សុវត្ថិភាព។ ​ហេតុ​នេះ ​មិន​ថា​មាន​បញ្ហា​អ្វី​ ​​នារី​ឆ្នាំ​រកា​តែង​គិត​ពី​ស្វាមី ឬ​កូន​ៗ​ និង​ក្រុម​គ្រួសារ​ជា​អាទិភាព​ទី​១។ ពួក​គេ​តែង​មាន​វាសនា​ល្អ​ ការងារ​ស្ថិត​ស្ថេរ រក​លុយ​បាន​ច្រើន ​គ្រួសារ​រុង​រឿង​៣ជំនាន់​ផង​ដែរ។​​

៣. ឆ្នាំ​ឆ្លូវ

ថ្វី​បើ​គេ​​រមែង​ប្រឈម​នឹង​​រឿង​លំបាក​ជា​ច្រើន ​តែ​អនាគត​របស់​គេ​ល្អ​ខ្លាំង​ណាស់។ ​​នារី​ឆ្នាំ​ឆ្លូវ ជា​មនុស្ស​ដើរ​តួ​សំខាន់​ក្នុង​គ្រួសារ ​​ចេះ​ខ្វល់ខ្វាយ និង​ជា​កូន​ប្រសារ​ដ៏​ឆ្នើម​ក្នុង​ចិត្ត​ម្តាយ​ក្មេក។ ទោះ​ជា​ពួក​គេ​ធ្វើការ​ហត់​នឿយ​យ៉ាង​ណា ក៏​គេ​មិន​ដែល​ទាម​ទារ​អ្វី​ត្រលប់​មក​វិញ​ដែរ។ ពេល​ចាស់​ទៅ កុំ​បារម្ភ​អី ​ពួក​គេ​នឹង​រីក​រាយ​ជីវិត​​យ៉ាង​​ស្ងប់ស្ងាត់ ព្រម​ទាំង​កូន​ចៅ​រុង​រឿង​៣​ជំនាន់​ថែម​ទៀត៕​​​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម