ពណ៌ក្រែមដែលអ្នកពេញចិត្តអាចបង្ហាញពីជម្រៅចិត្តអ្នកនៅក្នុងពេលនេះបាន
- 2022-08-17 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពណ៌ក្រែមដែលអ្នកពេញចិត្តអាចបង្ហាញពីជម្រៅចិត្តអ្នកនៅក្នុងពេលនេះបាន
បើសិនជាអ្នកពេញចិត្ត...
ក្រែមទី ១
អ្នកជាមនុស្សដែលច្រណែនច្រើនណាស់ តែងតែមានកូនចិត្តលួចគិតថា ហេតុអ្វីអ្នកដទៃអាចធ្វើអ្វីដែលខ្លួនបានត្រឹមតែស្រម៉ៃបាន។ មើលពីសម្បកក្រៅទៅ អ្នកអាចនឹងសប្បាយអរនឹងភាពជោគជ័យរបស់អ្នកដទៃខ្លាំងណាស់ តែនៅក្នុងជម្រៅចិត្តវិញអ្នកមិនសូវចាពេញចិត្តប៉ុន្មាននោះទេ។ អារម្មណ៏បែបនេះអាចនឹងលាក់ទុកបាននៅក្នុងរយៈពេលខ្លី តែដល់ពេលយយូរៗទៅ មានតែអ្នកម្នាក់ឯងទេដែលជួបការលំបាករហូតនោះ។
ក្រែមទី ២
អ្នកជាប្រភេទមនុស្សដែលស្មោះត្រង់ ចូលចិត្តអ្វីដែលត្រង់ទៅត្រង់មកជាខ្លាំង។ មិនថាចូលចិត្ត ឬ មិនចូលចិត្តនោះទេ អ្នកគឺបង្ហាញវាចេញមកលើទឹកមុខទាំងអស់។ បើសិនជាអ្នកស្រលាញ់ពេញចិត្តនរណាម្នាក់ អ្នកនឹងមិនលាក់វាទុកដាច់ខាត។ មនុស្សភាគច្រើនស្រលាញ់រាប់អានអ្នក ព្រោះអ្នកអាចអោយពួកគេមានអារម្មណ៏ថាទុកចិត្តបានយ៉ាងងាយ។
ក្រែមទី ៣
អ្នកជាមនុស្សស្ងប់ស្ងាត់ មិនសូវជាបានសម្ដីនោះទេ។ អ្នកមិនមានទម្លាប់បង្ហាញអារម្មណ៏ខ្លួនឯងចេញទៅខាងក្រៅនោះទេ ព្រោះអ្នកខ្លាចថាថ្ងៃណាមួយនឹងត្រូវខកចិត្តព្រោះតែហ៊ានទុកចិត្តអ្នកដទៃខ្លាំងពេក។ ការគិតបែបនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ អ្នកមិនចាំបាច់ត្រូវទទួលមនុស្សគ្រប់គ្នាចូលមកក្នុងជីវិតអ្នកនោះទេ គ្រាន់តែត្រូវទទួលមនុស្សមួយចំនួនតូុចទៅគ្រប់គ្រាន់ហើយ។
ក្រែមទី ៤
អ្នកនឹងបង្ហាញចរិតបែបផ្សេងម្យ៉ាងនៅពេលដែលត្រូវបានធ្វើអោយពិបាក។ អ្នកមានសមត្ថភាពមើលធ្លុះបានយ៉ាងងាយថានរណាមានចិត្តស្មោះនឹងអ្នក នរណាគ្មាន។ តាមធម្មតាអ្នកជាមនុស្សដែលមានសន្តានចិត្តល្អណាស់ តែក៏អាចឃោរឃៅបានយ៉ាងងាយពេលដែលត្រូវការ។