Zhao Lusi ចាញ់​ប្រៀប​ពេល​ទុក​មុខ​ធម្មជាតិ​ឈរ​ក្បែរ Baby និង Bai Lu

  • 2022-08-04 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មិន​ផាត់​មុខ​ទាំង​អស់​គ្នា​មែន តែ​តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ​ចិន Zhao Lusi ត្រូវបាន​វាយ​តម្លៃ​ថា​ មាន​សម្រស់​ចាញ់​រៀម​ច្បង។

កាល​ពី​ថ្ងៃ​ទី ១ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា ភាគ​ថ្មី​បំផុត​របស់​កម្មវិធី Keep Running ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ព្រោះ​មាន​ការ​ចូលរួម​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ទាំង​បី​រួម​មាន Angelababy, Bai Lu និង Zhao Lusi។

អ្វី​ដែល​គួរ​ឲ្យ​កាន់​តែ​ចាប់​អារម្មណ៍​នោះ​គឺ នៅ​ពេល​ព្រឹក ស្រី​ស្អាត​ទាំង​បី​ក្រោយ​ពេល​ងើប​ពី​គេង​គឺ​មិន​មាន​ផាត់​មុខ​ទាល់​តែ​សោះ។ ខណៈ​តារា​រៀម​ច្បង​ដូច​ជា Angelababy និង Bai Lu ត្រូវ​បាន​ទស្សនិកជន​សរសើរ​ថា ហាក់​គ្មាន​អ្វី​ខុស​ប្លែក​ច្រើន និង​នៅ​តែ​មើល​ឃើញ​ស្អាត​នោះ​ Zhao Lusi ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា រៀង​បាក់​សម្រស់​បន្តិច ពេល​គ្មាន​ក្រែម​ម្សៅ។

ជាក់​ស្ដែង មុខ​របស់​តួ​រឿង Who Rules the World ស្លេក​ស្លាំង​ ហាក់​ដូច​បាក់​កម្លាំង មិន​ស្រស់​បស់​ដូច​ស្រី​ស្អាត​ពីរ​រូប​ទៀត។ ទស្សនិកជន​បាន​វាយ​តម្លៃ​ថា នៅ​ពេល​មិន​មាន​ការ​ផាត់​មុខ សម្រស់​របស់​ស្រី​ស្អាត​អាយុ ២៣​ឆ្នាំ ធ្លាក់​ចុះ​មួយ​កម្រិត៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម