តើស្នេហាពេលបច្ចុប្បន្ននេះ មានតម្លៃសមនឹងឲ្យអ្នករក្សាទុកក្នុងចិត្តឬទេ?

  • 2022-06-23 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​រើស​កាត​មួយ​ដើម្បី​ដឹង​ថា ​តើ​ស្នេហា​រាល់​ថ្ងៃ សម​នឹង​ឲ្យ​អ្នក​រក្សា​ទុក​ក្នុង​ចិត្ត​ឬទេ?

កាត A

​កាត​នេះ​បង្ហាញ​ថា ​ក្នុង​រឿង​ស្នេហា ​អ្ក​ធ្លាប់​ឆ្លង​កាត់​គ្រប់​ការ​ឈឺ​ចាប់។ ផ្តើម​ដំបូង​ពី​ភាព​រីក​រាយ សុភមង្គល ចេញ​ទៅ​រក​ភាព​ឈឺ​ចាប់ ​អស់​សង្ឃឹម ​រហូត​ឈាន​ទៅ​រក​ទីបញ្ចប់​នៃ​ការ​បែក​បាក់។ ​​ប៉ុន្តែ​ទោះ​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ ក៏​អ្នក​មិន​បោះ​បង់ អនុស្សាវរីយ៍​ល្អ​ៗ​កាល​ពី​មុន ​បាន​ធ្វើ​ឲ្យ​អ្នក​នៅ​បន្ត​ក្តីសង្ឃឹម និង​​ជំនឿ​ជាក់​ជា​និច្ច។ ​ស្នេហា​នា​ពេល​ថ្មីៗ​នេះ ​គឺ​មា​ន​តម្លៃ ។

កាត B

ស្នេហា​នាពេល​បច្ចុប្បន្ន​​នេះ មិន​មាន​តម្លៃ​សម្រាប់​អ្នក​ឡើយ។ ​អ្នក​ទាំង​ពីរ​បន្ត​ជាមួយ​គ្នា​ដោយ​លំបាក ដោយសារ​តែ​ហេតុផល​ជា​ច្រើន។ ​អនាគត​ ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ហាក់​ទៅ​មុខ​មិន​ច្បាស់​លាស់ ហើយ​បើ​មើល​ពី​ដៃកូ​របស់​អ្នក​វិញ ​ហាក់​មាន​អារម្មណ៍​ផ្លូវ​ចិត្ត​ចូល​មក​រំខាន និង​មិន​ចង់​រស់​នៅ​ជាមួយ​អ្នក​រយៈពេល​យូរ​ឡើយ។

កាត C

ទំនាក់ទំនង​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​អ្នក​ប្រែ​ជា​អវិជ្ជមាន អារម្មណ៍​មិន​ពេញ​ចិត្ត ​ការ​មិន​ល្អ​គ្រប់​គ្រាន់។ ​ដូច្នេះ​ហើយ ​អ្នក​ត្រូវ​ការ​ជំនឿជាក់ ភាពក្លាហាន ​ស្រប​តាម​អារម្មណ៍​របស់​អ្នក ព្រោះ​បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​បោះ​បង់​ចោល​ដោយ​ឥត​ប្រយោជន៍។ ​ស្នេហា​នាពេលបច្ចប្បន្ន​នេះ ​ហាក់​មិន​សូវ​មាន​តម្លៃ​សម្រាប់​អ្នក​ឡើយ។

កាត D

ជីវិតស្នេហា​របស់​អ្នក​ទាំង​ពីរ​ហាក់​ឋិតឋេរ​នា​ពេល​បច្ចុប្បន្ន។ កាល​ពី​មុន ​អ្នក​ទាំង​ពីរ​ធ្លាប់​ខឹង អន់​ចិត្ត​គ្នា​រហូត​ស្តីបន្ទោស​ដាក់​គ្នា​ទៀត​ផង។ ​តែ​ពេល​វេលា បាន​ចូល​មកផ្សះផ្សារ​ឲ្យ​អ្នក​ទាំង​ពីរ​យល់​ពី​គ្នា​បាន​កាន់​តែ​ច្រើន។ ​គាត់​ក៏​​បាន​ផ្លាស់​ប្តូរ​ច្រើន​ដោយ​សារ​អ្នក​ដែរ ​​គាត់​ចង់​នៅ​ក្បែរ​អ្នករយៈពេល​យូរ​។ ​ស្នេហា​នេះ ​អ្នក​គួរ​តែ​រក្សា​វា​ចុះ វា​មាន​តម្លៃ​សម្រាប់​អ្នក៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម