រើសកាតមួយ នឹងដឹងហេតុអ្វីគាត់ប្រែជាតោះតើយដាក់អ្នក មួយេយៈនេះ?

  • 2022-06-21 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើកាត​មួយ​ណា​ដែល​អ្នក​រើស?

កាត A

កាត​នេះ​បង្ហាញ​ថា ​បើ​និយាយ​ពី​ស្នេហា​វិញ ​គាត់​មិន​បាន​ដាក់​ចិត្ត​លើ​អ្នក​ដូច​ដែល​អ្នក​រំពឹង​ទុក​ឡើយ។ ​គាត់​ហត់​នឿយ​ដែល​អ្នក​ព្យាយាម​គ្រប់​គ្រង​គាត់ ។ ​អ្នក​មិន​គួរ​ដាក់​សម្ពាធ​លើ​គាត់​បែប​នេះ​ឡើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​គាត់​ចង់​រក្សា​គម្លាត​ពី​អ្នក​មួយ​រយៈ។ ​ថ្មី​ៗ​នេះ ​គាត់​ហាក់​ព្រងើយ​កន្ទើយ​ ព្រោះ​គាត់​ខ្លាច​ការ​រស់​នៅ​ដែល​រង​ការ​គាប​សង្កត់។

កាត B

​កាត​នេះ​បង្ហាញ​ថា ​គាត់​គ្មាន​បំណង​ចង់​នៅ​ក្បែរ​អ្នក​គ្រប់​ពេល​ទេ ហើយ​គាត់​ក៏​មិន​បាន​ចាត់​ទុក​អ្នក​ជា​ Lover ​ដែរ។ មិត្តភក្កិជាច្រើន​យល់​ច្រឡំ​ថា​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា តែ​តាម​ពិត មិន​អ៊ី​ចឹង​ឡើយ។ ​គាត់​គ្រាន់​តែ​ចូលចិត្ត​អ្នក ហើយ​ពល​ខ្លះ​គាត់​ក៏​ហាម​ខ្លួន​​ឯង​ដែរ​កុំ​ឲ្យ​នៅ​ក្បែរ​អ្នក​គ្រប់​ពេល​ពេក​អី ​ប៉ុន្តែ​គាត់​នៅ​តែ​ស្ទាក់​ស្ទើរ​​ក្នុង​ការ​នៅជាមួយ​អ្នក ព្រោះ​តែ​ភាព​ឯកា​របស់​គាត់​ប៉ុណ្ណោះ។ ​ដូច្នេះ​ហើយ ​វា​មិន​ពិបាក​យល់​ទេ​ថា​​ហេតុ​អ្វី​មួយ​រយៈពេល​នេះ គាត់​ហាក់​តោះ​តើយ​ដាក់​អ្នក។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម