មិនខ្វល់អ្នកចំណាយអស់ប៉ុន្មានលើផលិតផល បើភ្លេច៥យ៉ាងនេះ គ្រប់យ៉ាងនឹងគ្មានបានផលទាំងអស់

  • 2022-06-15 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ខ្ជិល​ថែរក្សា​ស្បែក​យូរ នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​បំ​ផុត។ ម្ល៉ោះ​ហើយ ​បើ​ចង់​បាន​ស្បែក​ស្អាត គួរ​​ថែនិង​ចិញ្ចឹម​ស្បែក​បែប​ធម្មជាតិដោយ​វិធី​ងាយ​ៗ​៥​យ៉ាង​ខាង​ក្រោម។

១. ប្រសិន​បើ​អ្នក​មិន​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ គ្រប់​យ៉ាង​​ក៏​គ្មា​នន័យ

​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​ប្រៀប​ដូច​​អង្គរក្ស​ដ៏​រឹង​មាំ​​​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះអាទិត្យ។ មិន​លាប​ឡេ​ការពារ​កម្តៅ អ្នក​នឹង​ស្តាយ​ក្រោយ ព្រោះ​ស្បែក​នឹង​ងាយ​ខ្មៅ​ស្រអាប់ ​ជ្រួញ ​ឡើង​អាចម៍រុយ និង​មុខ​​ចាស់​ជាង​អាយុ​។

២. ពេល​លាប​ផលិត​ផល​ថែរក្សាសម្រស់ ​គប្បី​ប្រើ​ដៃ​លាប​ថ្នម​ៗ

នារី​ជា​ច្រើន​មាន​ទម្លាប់​ប្រើ​ដៃ​ខ្លាំង​ៗ​ញី​ឡេ​​ឲ្យ​ចូល​ស្បែក​មុខ ​ដែល​វិធី​នេះ​មិន​​គួរ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ឡើយ។ ​អ្នក​គួរ​​អនុវត្ត​តែ 2-3 ​ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ ព្រោះ​បើ​មិន​អ៊ី​ចឹង​ទេ ស្បែក​នឹង​ងាយ​យារ​ធ្លាក់។ ​វិធី​ល្អ​បំ​ផុត ​ត្រូវ​បែង​ចែក​មុខ​ជា​៤​ចំណែក ថ្ងាស ចង្ការ ថ្ពាល់ និង​ច្រមុះ។ ​បន្ទាប់​មកប្រើ​ម្រាម​ដៃម៉ាស្សា​ថ្នមៗ​ជុំ​វិញ​តំបន់​នោះ ប្រហែល​១០​ដង​ក្នុង​មួយ​តំបន់ ដើម្បី​ឡេ​ជ្រាប​ចូល​ស្បែក​បាន​ល្អ និង​សារធាតុ​ចិញ្ចឹម​ផង​ដែរ។

​៣. នៅពេល​ឃើញ​ស្នាម​ជ្រួញ ​កុំ​​ទាន់​អាល​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចាស់

ផលិតផល​​ថែ​សម្រស់ ការពារ​មិន​ឲ្យ​ឆាប់​ជ្រួញ… ​សុទ្ធតែ​ផលិត​ផល​ដែល​គួរ​ឆាប់​ប្រើ​កាន់​តែ​ល្អ​ ដើម្បី​ទប់​ស្កាត់​ភាព​ចាស់​មុន​អាយុ។

៤. ងូត​ទឹក​ក្តៅ​ឧណ្ឌៗ​ដើម្បី​បង្កើន​មេតាបូលីសឹម

វិធី​ងាយ​​និង​ជួយ​ស្បែក​​បាត់​ហត់​នឿយ​បាន​ល្អ​បំ​ផុត គឺ​ងូត​ទឹក​ក្តៅ ឬ​ត្រាំ​ក្នុង​អាង​ប្រហែល ២០-៣០ នាទី។ ​សីតុណ្ហភាណ​របស់​ទឹក​ក្តៅអាច​ដុត​បំផ្លាញ​កាឡូរី​ក្នុង​រាង​កាយ ជួយ​កាត់​បន្ថយ​សម្ពាធ​ស្ករ​ក្នុង​ឈាម​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច និង​សម្បក​គីឡូ​បាន​យ៉ាង​លឿន។

៥. រក​ពេល​សម្រាក ឬ Detox ​រាង​កាយ

មិន​ថា​ស្បែក ឬ​រាង​កាយ​នោះ​ទេ ​វា​ក៏​ត្រូវ​ការ​សម្រាក និង Detox ​​ដើម្បី​បញ្ចេញជាតិ​ពុល​ពី​ខាង​ក្នុង។ ​អ្នក​គួរ​សាក​ល្បង​​ផឹក​ទឹក​បន្លែ​មួយ​កែវ​ដែលជា​ប្រភេទ​ទឹក Detox ​ដោយ​គ្រាន់​តែ​ផឹក​មួយ​កែវ​ជា​រៀង​រាល់​ថ្ងៃ​​នៅពោះ​ទទេរ ​នោះ​មិន​ត្រឹម​តែ​ស្បែក​ស្អាត​ទេ រាង​ក៏​សម​សួន​ដែរ៕​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម