យុទ្ធសាស្ត្រល្អៗ ដើម្បីធ្វើការផ្លាស់ប្ដូរពីភាពទន់ខ្សោយរបស់អ្នកឲ្យទៅជាភាពខ្លាំងវិញបាន

  • 2022-05-31 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ គ្រាន់តែថាអ្នកខ្លះមានភាពខ្លាំងច្រើនជាងភាពទន់ខ្សោយ ហើយអ្នកខ្លះទៀតមានភាពទន់ខ្សោយច្រើនជាង។ ភាពទន់ខ្សោយគឺជាផ្នែកមួយនៃជីវិតដែលវានឹងធ្វើការបង្ហាញថាអ្នកជានរណាម្នាក់ ហើយវាអាចនឹងបង្រៀនឲ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដែលល្អប្រសើរជាងមុនបាន។

នៅពេលដែលអ្នកស្គាល់ពីភាពទន់ខ្សោយរបស់ខ្លួនកាន់តែច្បាស់ អ្នកអាចរៀនសូត្រពីវា ធ្វើការកែលម្អឲ្យបានល្អប្រសើរដើម្បីឆ្ពោះទៅរកភាពជោគជ័យរបស់អ្នកនៅថ្ងៃខាងមុខ។ ប្រសិនបើអ្នកសម្បូរទៅដោយភាពអវិជ្ជមាននោះ វាមិនល្អសម្រាប់អ្នកឡើយនៅក្នុងឆាកជីវិតរស់នៅ ប៉ុន្តែអ្នកក៏អាចធ្វើការបង្វែរពួកវាឲ្យទៅជាភាពវិជ្ជមានបានផងដែរ។

អ្នកគ្រាន់តែធ្វើការអនុវត្តតាមវិធីងាយៗទាំងប្រាំយ៉ាងខាងក្រោមនេះដើម្បីជួយបង្វែរនឹងធ្វើការផ្លាស់ប្ដូរពីភាពទន់ខ្សោយរបស់អ្នកឲ្យទៅជាភាពខ្លាំងឡើងវិញបាន៖

  • ទទួលស្គាល់ទាំងចំណុចខ្សោយនឹងចំណុចខ្លាំងរបស់ខ្លួន និងការត្រូវទទួលយកវាទាំងពីរ
  • កត់ត្រាចំណុចខ្សោយរបស់អ្នកទៅក្នុងបញ្ជីដើម្បីធ្វើការកែលម្អឲ្យបានល្អប្រសើរឡើងវិញ
  • ក្នុងការអនុវត្តកែប្រែនីមួយៗអ្នកត្រូវធ្វើវាដោយមានឆន្ទៈ និងមានការប្ដេជ្ញាចិត្តខ្ពស់
  • ព្យាយាមរាប់អាននឹងឧស្សាហ៍នៅជាមួយប្រភេទមនុស្សដែលមានការគិតវិជ្ជមានជាប្រចាំ
  • ចាត់ទុកថាភាពទន់ខ្សោយប្រៀបបានដូចជាជំងឺម្យ៉ាងដែលអ្នកអាចធ្វើការព្យាបាលបានដោយវិធីណាមួយ

ត្រូវចងចាំថាភាពទន់ខ្សោយគឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សម្នាក់ៗ អ្នកណាៗក៏មានវាដែរ ហើយអ្នកមិនអាចចៀសវាពីភាពទន់ខ្សោយទាំងនោះបានទេ តែអ្វីដែលសំខាន់នោះគឺការរៀនជ្រើសរើសអ្វីដែលត្រូវធ្វើក្នុងការកែប្រែវាចេញ និងការរកវិធីដើម្បីកែលម្អពួកវាឲ្យបានល្អប្រសើរឡើងវិញ។ ថាមិនត្រូវ! ប្រហែលជាភាពទន់ខ្សោយរបស់អ្នកនឹងប្រែទៅជាចំណុចខ្លាំងវិញនៅថ្ងៃខាងមុខ បើសិនជាអ្នកអាចផ្ដល់ការគិតវិជ្ជមានឲ្យខ្លួនឯងជាប្រចាំនោះ៕

ចុចអានបន្ត៖ មិនចង់ឲ្យឆាកជីវិតវេទនា រៀនបំបាត់រាល់គំនិតអវិជ្ជមានចេញពីក្នុងខ្លួនចោលតាមវិធីបីយ៉ាងនេះ

អត្ថបទ៖ Chrel Den