តារា​ចម្រៀង​ស្រី​ជប៉ុន ងាក​មក​ចាប់​អាជីព​ជា​តារា​សម្ដែង​រឿង 18+ វិញ

  • 2022-05-20 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ជប៉ុន Inoue Rikako បាន​ប្រកាស​ថា​ខ្លួន​នឹង​បោះបង់​អាជីព​ចម្រៀង ដោយ​នឹង​ផ្អែក​លើ​ការ​ថត​វីដេអូ​សម្រាប់​មនុស្ស​ពេញ​វ័យ​វិញ​ម្ដង។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ឧសភា កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Dispatch បាន​រាយការណ៍​ថា តារា​ចម្រៀង​ស្រី Inoue Rikako អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី Fairies បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ ក្រោយ​ពេល​ប្រកាស​ថា ខ្លួន​នឹង​ចាប់​យក​អាជីព​ជា​តារា​សម្ដែង​រឿង​មនុស្ស​ពេញ​វ័យ​វិញ តាម​រយៈការ​ប្រកាស​ក្នុង​វីដេអូ​ចម្រៀង​មួយ។

តាម​នោះ​ដែរ នៅ​ក្នុង​វីដអូ​ពេល​ជិត​ចប់ តារា​ស្រី​អាយុ ២៥​ឆ្នាំ បាន​មើល​ទៅ​កាមេរ៉ា ហើយ​លោត​អក្សរ​ថា៖ ខ្ញុំ​នឹង​ថត​រឿង AV (រឿង​អាសអភាស​សម្រាប់​មនុស្ស​ពេញ​វ័យ​ជប៉ុន)។

នៅ​លើ​បណ្ដាញ​សង្គម​របស់ខ្លួន តារា​កើត​ឆ្នាំ ១៩៩៦ ក៏​បាន​បញ្ជាក់​បន្ថែម​ថា៖ អ្នក​​ទាំង​អស់​គ្នា​ក៏​បាន​ដឹង​ស្រាប់​ហើយ តាម​រយៈ​ MV របស់​ខ្ញុំ។ ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​នឹង​ថត​រឿង AV។ ខ្ញុំ​នឹង​បោះបង់​អាជីព​ចម្រៀង​ពី​ពេល​នេះ​ទៅ។ រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ ខ្ញុំ​ក៏​បាន​ធ្វើ​ជា​បុគ្គលិក​ក្រុមហ៊ុន ហើយ​ចាប់​ផ្ដើម​មាន​គំនិត​ថត​រឿង​នៅ​ពេល​ក្រុមហ៊ុន​ខ្ញុំ​មាន​ការ​ផ្លាស់​ប្ដូរ។

Inoue Rikako បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ចម្រៀង Fairies តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ហើយ​ក្រុម​ត្រូវ​បាន​រំសាយ​កាល​ពី​​ខែមិថុនា ឆ្នាំ​២០២០ ក្រោយ​ពេល​ផុត​កុងត្រា ហើយ​នាង​បាន​ទៅ​ធ្វើ​ការ​ជាបុគ្គលិក​ក្រុមហ៊ុន​តាំង​ពី​ពេល​នោះ​មក៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម