តារានិករទាំង ៣ ឆ្នាំនេះនឹងមិនអត់អោនមនុស្សផិតក្បត់ដាច់ខាត

  • 2022-05-18 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់ខ្លាំង ស្អប់ក៏ខ្លាំងដែរសម្រាប់តារានិករទាំង ៣ នេះ៖

Taurus

Taurus ជាប្រភេទមនុស្សដែលមានការអត់ធ្មត់ខ្ពស់ ហើយរឹងមាំខ្លាំងណាស់ ទោះជាពេលត្រូវធ្វើអោយខឹងខ្លាំងក្ដី ពួកគេនៅតែមានការខ្វល់ខ្វាយ ព្រួយបារម្ភពីអ្នកជាខ្លាំង។ សម្រាប់ពួកគេតែបាត់ពីខឹងហើយ ក៏ល្អនឹងអ្នកលើសដើម។ ចំពោះរឿងស្នេហា បើដាក់ចិត្តថាស្រលាញ់នរណាម្នាក់ហើយ ពួកគេនឹងមិនប្រែចិត្តនោះទេ អោយតែមានអារម្មណ៏ថាភាគីម្ខាងទៀតមិនបោះបង់ពួកគេនោះ គេច្បាស់ជាងអត់ទ្រាំការង៉ក់ងរនោះបានមិនខាន។ តែការអត់ធ្មត់នោះគឺលក្ខខណ្ឌយ៉ាងច្បាស់លាស់មួយ ត្រង់ការផិតក្បត់នេះហើយ។

Virgo

Virgo ភាគច្រើនជាប្រភេទមនុស្សដែលស្រលាញ់ភាពឥតខ្ចោះជាខ្លាំង សូម្បីតែជារឿងស្នេហាក៏ដោយ។ ពួកគេត្រូវការចិត្តស្មោះខ្លាំងបំផុតហើយ។ ពួកគេមានច្បាប់ទម្លាប់យ៉ាងច្បាស់លាស់សម្រាប់ខ្លួនឯង។ ទោះជាអ្នកផ្សេងមើលទៅនឹងគេយ៉ាងណា តែបើគេសម្រេចចិត្តថាច្បាស់លាស់នឹងអ្នកហើយ គេនឹងមិនកែប្រែចិត្តនោះទេ។ សម្រាប់ការផិតក្បត់វិញ ពួកគេនឹងមិនអត់អោយដាច់ខាត។

Scorpio

មើលពីសម្បកក្រៅទៅពួកគេអាចជាមនុស្សដែលមានចិត្តត្រជាក់ មិនសូវជាខ្វល់ខ្វាយពីអ្នកដទៃនោះទេ។ តែសម្រាប់រឿងស្នេហា ពួកគេក៏ប្រែក្លាយជាមនុស្សម្នាក់ផ្សេង។ ការអន់ចិត្ត និង មិនចុះសម្រុងគ្នាក្នុងពេលទាក់ទងគ្នាអាចជារឿងធម្មតាសម្រាប់ពួកគេ តែសម្រាប់វត្តមានអ្នកទី ៣ ជាអ្វីដែលពួកគេមិនទ្រាំទ្រដាច់ខាត។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម