Yang Mi៖ ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ប្រសិន​បើ​មនុស្ស​ប្រុស​ស្រលាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​លុយ

  • 2022-05-13 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ចែក​រំលែក​ថា ការ​កាន់​កាប់​ក្នុង​ដៃ​នូវ​ទ្រព្យ​សម្បត្តិ​ច្រើន ធ្វើ​ឲ្យ​នា​ង​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ក្នុង​រឿង​ស្នេហា។

កាល​ពី​ថ្ងៃ​ទី ១១ ខែ​ឧសភា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina ​បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​លំដាប់ A ចិន Yang Mi បាន​ចូលរួម​ក្នុង​កម្មវិធី ដែល​នៅ​ទី​នេះ នាង​បាន​ចែក​រំលែក​ពី​រឿងស្នេហា​របស់​ខ្លួន។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ស្រី​ស្អាត​អាយុ ៣៥​ឆ្នាំ បាន​​ឲ្យ​ដឹង​ថា បើ​ចង់​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ពេល​មាន​ស្នេហា គឺ​ត្រូវ​ចាប់​ផ្ដើម​ចេញ​ពី​ខ្លួន​ឯង។

នៅ​ពេល​ត្រូវ​ពិធីករ​សួរ​ថា នឹង​មានអារម្មណ៍​បែប​ណា​បើ​មនុស្ស​ប្រុស​ស្រលាញ់​នាង​ព្រោះ​លុយ​នោះ។ តួ​រឿង និស្ស័យ​ស្នេហ៍​ទេវតា​បីជាតិ បាន​និយាយ​ថា៖ ប្រសិន​ជា​គេ​ធ្វើ​ល្អ​ដាក់ខ្ញុំ ដោយ​សារ​តែ​លុយ​នោះ ខ្ញុំ​មិន​អស់​សង្ឃឹម​ឡើយ មាន​តែ​សប្បាយ​ចិត្ត​ថែម ព្រោះ​នេះ​បង្ហាញ​ថា ខ្ញុំ​ជា​មនុស្ស​មាន​លុយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​អ្នក​ម្ដាយ​កូន១ បង្ហាញ​ថា​ខ្លួន​ជា​មនុស្ស​ស្រី​ឯករាជ្យ​តាម​រយៈ​ការ​រក​បាន​លុយ​ដោយ​ខ្លួន​ឯង មិន​ពឹង​ផ្អែក​លើ​មនុស្ស​ប្រុស។ ចាប់​តាំង​ពី​លែង​គ្នា​ជាមួយ​ប្ដី​កាល​ពី​ឆ្នាំ ២០១៨ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨៦​ ធ្វើ​ការ​គ្មាន​ថ្ងៃ​សម្រាក​ និង​វិនិយោគ​លើ​គម្រោង​ជា​ច្រើន​ដែល​ជឿជាក់​ថា ទ្រព្យ​សរុប​របស់ Yang Mi មាន​មិន​ក្រោម​១​ពាន់​លាន​ដុល្លារ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម