រោង​កុន​ចិន បាត់​២៤២​លាន​ដុល្លារ ក្នុង​រយៈ​ពេល ៥​ថ្ងៃ ដោយ​សារ​វិបត្តិ​កូវីដ ១៩

  • 2022-05-04 03:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​បំរាម​បិទ​ខ្ទប់​ក្រុង​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ ចំណូល​រក​ពី​ការ​លក់​សំបុត្រ​ធ្លាក់​ដល់ទៅ ៩៤% បាត់បង់​អស់​១៥​លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី ២ ខែ​ឧសភា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បានរាយការណ៍​ពី​ទិន្នន័យ​របស់​ការ​លក់​សំបុត្រ​កុន​សម្រាប់​ថ្ងៃ​ឈប់​សម្រាប់​ពី​ថ្ងៃ​ទី ៣០ ខែ​មេសា ដល់​ថ្ងៃ​ទី២​ខែ​ឧសភា។ តាម​នោះ​ដែរ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នេះ រោងកុន​ទាំង​អស់​នៅ​ប្រទេស​ចិន​រក​ចំណូល​បាន​ត្រឹម​តែ ១៥​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ធៀប​នឹង​ឆ្នាំ ២០២១​ ក្នុង​រយៈ​ពេល​​៣​ថ្ងៃ​​នេះ រោងកុន​ទាំង​អស់​រក​ចំណូល​បាន ២៥៧​លាន​ដុល្លារ ពោល​គឺ​ធ្លាក់​ចំណូល ២៤២​លាន​ដុល្លារ គឺ​ធ្លាក់៩៤​%​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ រាល់​ឆ្នាំ រយៈ​ពេល​ឈប់​សម្រាក​ច្រើន​ថ្ងៃ​បែប​នេះ គឺ​ជា​រយៈ​ពេល​ដែល​រោងកុន​រក​ចំណូល​បាន​ច្រើន​បំផុត យ៉ាងណាក្ដី ដោយ​សារ​តែ​ការ​រាតត្បាត​ឡើង​វិញ​នូវ​ជំងឺ​កូវីដ ១៩ រដ្ឋាភិបាល​បាន​បិទ​ខ្ទប់​ទីក្រុង​ជា​ច្រើន​ ដោយ​រោងកុន​​៥០​% បាន​បិទ​ទាំង​ស្រុង។

ទោះ​បី​ជា​រោងកុន​ខ្លះ​នៅ​បើក​ក៏​ដោយ តែ​ក៏មិន​មានទស្សនិកជន​ទៅ​មើល​ដូច​គ្នា​ ព្រោះ​ខ្លាច​ជំងឺ។ ទីក្រុង ៤៦​ត្រូវ​បាន​បិទ​ខ្ទប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ប្រមាន ៣៤៣​លាន​នាក់៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម