៥ ទីក្រុងដែលជាប់ចំណាត់ជាទីក្រុងដែលមានសុវត្ថិភាពបំផុត ក្នុងការធ្វើដំណើរទៅលេង

  • 2022-04-28 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺរាតត្បាតកូវីដបានធ្វើការផ្លាស់ប្តូរជីវិតរស់នៅក្នុងប្រទេសនីមួយៗជុំវិញពិភពលោកយ៉ាងខ្លាំង អាស្រ័យហេតុនេះហើយបានជាមានទីក្រុងជាច្រើនជុំវិញពិភពលោកកំពុងតែមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការការពារសុខភាព និងសន្តិសុខជារួមរបស់ប្រជាជនពួកគេឲ្យកាន់តែប្រសើរឡើង។

ក្នុងពេលថ្មីៗនេះទីក្រុងនានាជុំវិញពិភពលោកបានកំពុងតែខិតខំព្យាយាមគិតឡើងវិញអំពីសុវត្ថិភាពក្នុងការប្រឈមមុខទៅនឹងសង្គ្រាមនៅអ៊ុយក្រែន ជំងឺរាតត្បាតកូវីដ ជាពិសេសគឺគ្រោះធម្មជាតិនៃការឡើងកម្ដៅផែនដី។

ដើម្បីបញ្ជាក់ថាការផ្លាស់ប្ដូរទាំងនោះទៅជាយ៉ាងណា អង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច បានចេញផ្សាយអំពីទីក្រុងដែលជាប់ចំណាត់ជាទីក្រុងដែលមានសុវត្ថិភាពបំផុត ក្នុងការធ្វើដំណើរទៅលេង៖

១. ទីក្រុង ឃូប៉ិនហេហ្គិន នៃប្រទេសដាណឺម៉ាក
២. ទីក្រុង តូរ៉ុនតូ នៃប្រទេស កាណាដា
៣. ទីក្រុង សិង្ហបុរី នៃប្រទេស សិង្ហបុរី
៤. ទីក្រុង ស៊ីដនី នៃប្រទេស អូស្ត្រាលី
៥. ទីក្រុង តូក្យូ នៃប្រទេស ជប៉ុន

ទីក្រុងទាំងប្រាំខាងលើនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានសុវត្ថិភាពបំផុតលើពិភពលោកដោយសារតែទីក្រុងទាំងនោះមានសុវត្ថិភាពនៃទំនាក់ទំនងសង្គម ការជឿទុកចិត្តគ្នាក្នុងសង្គមរស់នៅ ពីព្រោះការផ្លាស់ប្តូរដែលកើតឡើងដោយជំងឺរាតត្បាតបានធ្វើឲ្យទីក្រុងរបស់ពួកគេកាន់តែមានសុវត្ថិភាពជាងមុន និងដើម្បីឲ្យអ្នកធ្វើដំណើរបានដឹងនឹងនៅតែរក្សាសុវត្ថិភាពឲ្យបានល្អនៅពេលដែលពួកគេអាចទៅលេង៕

ចុចអានបន្ត៖ ប្រទេសអង់គ្លេស និងស្កុតឡេនសម្រេចមិនតម្រូវឲ្យមានការធ្វើតេស្តកូវីដធ្វើដំណើរទៀតទេ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម