ហេតុផល ៦ យ៉ាងដែលមនុស្សសព្វថ្ងៃនេះជ្រើសរើសយកភាពនៅលីវច្រើនជាង

  • 2022-02-02 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រាកដជាបានលឺ បានដឹងរួចមកហើយអំពីការចំអកចំអន់ពីអ្នកដទៃដែលថាអ្នកអត់គូគឺជាមនុស្សគ្មានសំណាង ជាមនុស្សអភ័ព្វ ឬគេច្រើនតែហៅថា (ជាមនុស្សអត់លិឍ)។ ហើយក្រៅពីនោះទៀតភាគច្រើនគេតែងតែធ្វើការសន្មតទៅលើរូបសម្រស់ អតចរឹត ឬការរើសច្រើនជ្រុលរបស់អ្នកទើបគ្មានគេស្រឡាញ់ គ្មានអ្នកណាយក។

កុំធ្វើការវាយតម្លៃឲ្យសោះរវាងការមានដៃគូសង្សារស្វាមីភិរិយាជាមួយនឹងភាពនៅលីវ ពីព្រោះរឿងទាំងពីរនេះគឺវាមានទាំងអត្ថប្រយោជន៍ និងគុណវិបត្តិដូចៗតែគ្នា។ បើទោះបីជាការនៅលីវមិនមែនជារឿងដែលត្រូវបានគេយកមកធ្វើការពិភាក្សាច្រើនក៏ពិតមែន ប៉ុន្តែសម្រាប់មនុស្សសម័យថ្មីនឹងក្មេងៗជំនាន់ក្រោយនេះមានការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីអត្ថប្រយោជន៍អំពីភាពនៅលីវដែលពួកគេនឹងទទួលបាន។

ទាំងនេះគឺជាហេតុផលនឹងអត្ថប្រយោជន៍ល្អៗដែលបណ្ដាលឲ្យមនុស្សភាគច្រើនសព្វថ្ងៃនេះជ្រើសរើសយកភាពនៅលីវច្រើនជាងការមានដៃគូ ហើយពួកគេមានអារម្មណ៍ថាការរស់នៅតែម្នាក់ឯងនាំមកនូវផលប្រយោជន៍ជាច្រើន៖

១. ស្ត្រីសព្វថ្ងៃនេះចង់ពឹងផ្អែកទៅលើសមត្ថភាពផ្ទាល់ខ្លួន ស្ត្រីជ្រើសរើសនៅលីវកាន់តែច្រើនឡើងពីព្រោះពួកគេចង់ស្វែងយល់ពីរបៀបដែលពួកគេអាចរស់នៅដោយខ្លួនឯង និងស្វែងរកចំណុចខ្លាំងរបស់ពួកគេជាជាងការពឹកផ្អែកទៅលើដៃគូដែលឈានទៅដល់ការគ្រប់គ្រង់ពួកគេ។

២. ដោយសារជីវិតអាពាហ៍ពិពាហ៍នឹងក្លាយជាបន្ទុករបស់ស្ត្រី សព្វថ្ងៃនេះមានស្ត្រីកាន់តែច្រើនឡើងដែលមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសម្រាប់ការផ្គត់ផ្គង់ខ្លួនឯង។ ទាំងនេះដោយសារតែការក្លាយជាប្រពន្ធនឹងធ្វើឲ្យពួកគេមានទំនួលខុសត្រូវច្រើនក្នុងការមើលថែកុមារ ការងារផ្ទះ និងការជួយសាច់ញាតិចាស់ជរានៅក្នុងក្រុមគ្រួសារជាដើម។

៣. ស្ត្រីសព្វថ្ងៃចង់ធ្វើការផ្តោតទៅលើអាជីពរបស់ពួកគេ ស្ត្រីប្រហែលជាង ៧០ ទៅ ៨០ ភាគរយដែលមានអាយុចាប់ពី ២៥ ទៅ ៦០ ឆ្នាំដែលមានការងារឬអាជីពរួចទៅហើយក៏ដោយពួកគេនឹងត្រូវបានបញ្ឈប់ដោយសារតែការងារផ្ទះ និងការថែទាំកុមាររួមទាំងគ្រួសារទាំងមូល។ នោះហើយជាមូលហេតុដែលស្ត្រីសម្រេចចិត្តនៅលីវសិន។

៤. ដោយសារពួកគេមានសាច់ញាតិចាស់ដែលត្រូវមើលថែ ស្ត្រីខ្លះជ្រើសរើសមិនរៀបការដើម្បីមើលថែទាំសមាជិកគ្រួសារចាស់ដែលភាគច្រើនគឺជាឪពុកម្តាយ។ ពួកគេតែងតែមានអារម្មណ៍ថាក្រុមគ្រួសារគឺសំខាន់ជាងការរៀបការចាកចេញពីអ្នកមានគុណទាំងពីរ។

៥. ចំពោះបុរសវិញពួកគេគិតថាគ្មានលទ្ធភាពក្នុងការមានប្រពន្ធនឹងគ្រួសារ យោងតាមស្ថានភាពនៃការងារ និងការងារប្រចាំថ្ងៃនៅក្នុងសម័យនេះពួកគេពិតជាមិនអាចចំណាយទៅលើការរៀបការ និងមានគ្រួសារបាននៅឡើយទេដែលធ្វើឲ្យពួកគេសម្រេចចិត្តនៅលីវសិន។

៦. ហើយមនុស្សសព្វថ្ងៃចង់ចំណាយប្រាក់តែសម្រាប់ខ្លួនឯងប៉ុណ្ណោះ មូលហេតុមួយទៀតដែលធ្វើឲ្យមនុស្សសព្វថ្ងៃចូលចិត្តនៅលីវគឺដោយសារតែពួកគេមិនចង់ចែករំលែកលុយកាក់របស់ពួកគេជាមួយអ្នកផ្សេង។ ពួកគេចង់ចំណាយវាសម្រាប់តែខ្លួនឯងដើម្បីមានសេរីភាពទៅលើអ្វីដែលពួកគេចង់បាន ចង់ធ្វើឬចង់ទិញយកមកប្រើប្រាក់ដោយគ្មានការរឹតត្បិតពីអ្នកដទៃ។

ភាគច្រើនមនុស្សជំនាន់នេះគិតថាភាពនៅលីវវាហាក់ដូចជាងាយស្រួលជាង ពីព្រោះអ្នកមិនសូវខ្វល់ខ្វាយទៅលើរឿងឈឺចាប់ដោយសារទំនាក់ទំនងស្នេហា និងធ្វើឲ្យពួកគេកាន់តែមានសេរីភាពផ្ទាល់ខ្លួន ហើយជាពិសេសនោះដោយសារតែការទទួលបានភាពឯករាជ្យពេញលេញ។ តើអ្នកគិតថាហេតុផលទាំងនេះគ្រប់គ្រាន់ដែលឬទេសម្រាប់អ្នកដែលចង់នៅលីវទេនោះ? ចុះអ្នកវិញ ចង់នៅលីវឬក៏ចង់មានទំនាក់ទំនង បើមានហេតុផលផ្សេតទៀតសូមជួយចែករំលែកផង៕

ចុចអានបន្ត៖ វិធីសាស្ត្រ ៥ យ៉ាងនេះនឹងធ្វើឲ្យអ្នកទទួលបានសុភមង្គលក្នុងជីវិតស្នេហា

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម