មនុស្សស្រីឆាប់ចាស់ ឆាប់ធាត់ ហើយឆាប់ខឹង មកពីទម្លាប់ញ៉ាំនិងផឹកបែបនេះ

  • 2022-01-21 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ទាំង​បី​យ៉ាង​នេះ ​​ជា​មូល​ហេតុ​នាំ​ឲ្យ​អ្នក​ឆាប់​ចាស់ ធាត់លឿន ហើយងាយឆេវឆាវ។

១. ហូប​អាហារ​ផ្អែម​ពេក

វា​​ងាយ​នឹង​ធ្វើ​ឲ្យ​​កើត​ជំងឺ​ធាត់ ​ស្បែក​ចាស់​មុន​អាយុ ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សសៃឈាម​បេះ​ដូង និង​​ជំងឺ​ទឹក​នោម​ផ្អែម។ នៅពេល​សារធាតុ​ស្ករ​ចូល​ទៅ​​ក្នុង​រាង​កាយ ​វា​ងាយ​បំផ្លាញ​ខូឡាជែន ធ្វើឲ្យស្បែកប្រែជាស្រអាប់ លេចស្នាមជ្រួញ​ទាំង​នៅ​វ័យ​ក្មេង។ លើស​ពី​នេះ ជាតិ​ផ្អែម​បង្កើន​ដំណើរ​ការ​រលាក បណ្តាល​ឲ្យ​ក្រពេញ sebaceous សកម្ម​ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​​ញើស ​ឡើងមុន ត្របក​ភ្នែក​ហើម ​រង្វង់​ភ្នែក​ខ្មៅ និង​អាច​ក្តៅក្រហាយ​ក្នុង​មាត់។ បើ​​នៅ​បន្ត សម្រស់​របស់​អ្ក​នឹង​ធ្លាក់​ចុះ ហើយ​គ្មាន​​គ្រឿងសម្អាង​ថ្លៃ​ៗ​ណា អាច​ជួយ​បាន​ទេ។

​២. តម​អាហារ​ធ្ងន់ធ្ងរ​ពេក

​កា​រ​សម្រក​គីឡូ​លឿន​ហួស​ហេតុ​ពេក នឹង​ធ្វើ​ឲ្យ​​ងាយ​ឈឺ​បំ​ផុត ដែល​ទម្លាប​់នេះ​ងាយ​នឹង​បាត់​បង់​ជីវជាតិ រាង​កាយ​គ្មាន​​វីតាមីន​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​ស្បែក ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​ឆាប់​ជ្រួញ​និង​យារ​ធ្លាក់​ផង​ដែរ។

៣. ខ្ជិល​ផឹក​ទឹក ឬ​ផឹក​ទឹក​តិច​

រដូវ​ក្តៅ ​គឺ​ជា​ខែ​ដែល​​បាត់​បង់​ជាតិ​ទឹក​ច្រើន​ជាង​គេ ដោយសារ​តែ​​បែក​ញើស​ច្រើន ហើយ​បើ​អ្នក​ខ្ជិល​នឹង​​ផឹក​ទឹក​ទៀត ​ងាយ​នឹង​ប៉ះពាល់​ស្បែក​ជា​ទី​បំ​ផុត។ ​កា​រ​ផឹក​ទឹក​មិន​បាន​គ្រប់​គ្រាន់ ​​មិន​អាច​ឲ្យ​រាង​កាយ​បញ្ចញ​ជាតិ​ពុល​​ពី​ខាង​ក្នុង​បាន ​ឆាប់​ឡើង​មុន ឡើង​អាចម៍​រុយ​ឆាប់​រហ័ស ហើយ​បើ​បណ្តោយ​នឹង​ឡើង​ជ្រួញ​លឿន​ផង​ដែរ។ ​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម