សញ្ញា ៧ យ៉ាងដែលបង្ហាញបានថាមានគេភ័យខ្លាចអ្នក ពេលដែលនៅជិតឬក្បែរអ្នក

  • 2022-01-20 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានហេតុផលមួយចំនួនដែលមនុស្សម្នាក់អាចមានការភ័យខ្លាច ឬមានអារម្មណ៍មិនស្រួលក្នុងចិត្តពេលដែលបាននៅជិតអ្នក។ ហើយមានករណីខ្លះដែលវាអាចបណ្ដាលមកពីអាកប្បកិរិយារបស់អ្នកដែលធ្វើឲ្យមនុស្សម្នាក់នោះមានការភ័យខ្លាចអ្នក។ ទោះបីជាយ៉ាងណាក៏ដោយពេលខ្លះទៀតវាគ្រាន់តែជាប្រភេទកាយវិការ ឬពាក្យសម្ដីដែលអាចមានការយល់ច្រឡំតែប៉ុណ្ណោះ។

អ្នកប្រហែលជាមានអ្វីមួយពិសេសដែលអាចបង្ហាញអំពីបុគ្គលិកលក្ខណៈ និងអតចរឹតរបស់អ្នកដែលអាចជះឥទ្ធិពលក្នុងការគ្របដណ្ដប់មនុស្សម្នាក់ទៀតដោយអ្នកមិនបានដឹងខ្លួនឡើយ។ ហើយនៅពេលដែលមានករណីបែបនោះកើតឡើង ពួកគេនឹងធ្វើការបង្ហាញភាពភ័យខ្លាចទាំងនោះតាមរូបភាពផ្សេងៗគ្នា។ អ្នកអាចជួយដោះស្រាយបញ្ហាភ័យខ្លាចរបស់ពួកគេបានប្រសិនបើអ្នកគ្រាន់តែនិយាយត្រង់ៗ ដើម្បីធ្វើឲ្យពួកគេមិនមានអារម្មណ៍តានតឹងខ្លាំងពេលនៅជាមួយអ្នក។

ទាំងនេះគឺជាសញ្ញាដែលបង្ហាញថានរណាម្នាក់មានអារម្មណ៍ភ័យខ្លាចនៅពេលណាដែលពួកគេនៅក្បែរអ្នក៖

  • ពួកគេធ្វើសកម្មភាពរឹងរូសពេលដែលនៅជុំវិញអ្នក
  • ការចុចទូរសព្ទរហូតដើម្បីបង្ហាញថាពួកគេរវល់មិនមានពេលជាមួយអ្នក
  • ពួកគេចូលរួមការលេងសើចរបស់អ្នកដោយបង្ខំចិត្តធ្វើ
  • ពួកគេធ្វើសកម្មភាពជាមិនលឺ ឬមិនឃើញអ្នកដោយការនិយាយជាមួយអ្នកផ្សេងទៀត
  • ពួកគេមិនធ្វើការប្រាស្រ័យទាក់ទងក្រសែភ្នែកជាមួយអ្នកឡើយ
  • រាល់ពាក្យសម្ដីដែលអ្នកបាននិយាយប្រាប់ ពួកគេនឹងធ្វើការយល់ស្របទាំងអស់
  • ពួកគេផ្លាស់ប្ដូរសំឡេងទៅជាខ្ពស់ ឬទាបជាងធម្មតានៅពេលនិយាយជាមួយអ្នក

ប្រសិនបើអ្នកចង់ទទួលបានភាពស្និទ្ធស្នាលជាមួយមនុស្សម្នាក់នោះ អ្នកគួរធ្វើការស្វែងយល់អំពីសញ្ញា និងចេះកត់សម្គាល់អំពីអាកប្បកិរិយាជាក់លាក់ដែលមនុស្សនោះបានបង្ហាញចំពោះអ្នក។ ព្យាយាមកែលម្អអំពីអាកប្បកិរិយា ឬពាក្យសម្ដីរបស់អ្នកនៅពេលដែលមាននរណាម្នាក់មានអារម្មណ៍ថាមិនសូវស្រណុកចិត្ត ឬមានភាពតានតឹងនៅពេលពួកគេនៅក្បែរអ្នក ដើម្បីទំនាក់ទំនងសង្គមល្អរបស់អ្នកជាមួយអ្នកដទៃ៕

ចុចអានបន្ត៖ ទំនុកចិត្តទាំង ៣ យ៉ាងដែលធ្វើឲ្យមនុស្សស្រីមានភាពទាក់ទាញបំផុត

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម