មោទកភាពនារីខ្មែរ Abby Kuba បានឈ្នះជាវាគ្មិននិស្សិតនៅ Hawai’i សហរដ្ឋអាមេរិក

  • 2022-01-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីចុងរដូវស្លឹកឈើជ្រុះនាចុងឆ្នាំ ២០២១ វាគឺជាពេលវេលានៃការបញ្ចប់ការសិក្សា Shidler នៅមជ្ឈមណ្ឌល Stan Sheriff។ គឺជាពេលវេលាមួយដែលយើងនឹកស្មានមិនដល់ ជាពេលដែលយើងមានមោទនភាព និងជាពេលដែលយើងមិនអាចបំភ្លេចបាន ចំពោះការអបអរសាទរសមិទ្ធិផលទៅកាន់អតីតនិស្សិតថ្មី Abby Kuba នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ដែលនាងត្រូវបានជ្រើសរើសធ្វើជាវាគ្មិននិស្សិតសម្រាប់ការចាប់ផ្ដើមឆមាសថ្មីនេះ។

នាងបានធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ Oahu ដែលគឺជាកោះរបស់សហរដ្ឋអាមេរិកស្ថិតនៅប៉ាស៊ីហ្វិកកណ្ដាល និងជាផ្នែកមួយនៃកោះហាវ៉ៃ ដើម្បីចូលរួមក្នុងកម្មវិធីនោះនៅឯមហាវិទ្យាល័យ Hawai’i នៅក្នុងតំបន់ទីក្រុងម៉ាណូ។

Abby Kuba គឺជាបេក្ខជនអនុបណ្ឌិតប្រតិបត្តិរបស់វៀតណាម នាងបានកើតនឹងធំធាត់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ នាងបានចំណាយពេលយ៉ាងច្រើននៅវិទ្យាល័យនឹងថ្នាក់បរិញ្ញាបត្រជាច្រើនឆ្នាំ ដើម្បីស្វែងរកសកម្មភាពប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ហើយក៏បានចូលរួមក្នុងការសម្ដែង បង្ហាញម៉ូដ រួមជាមួយនឹងការធ្វើជាពិធីករកម្មវិធីទូរទស្សន៍ជាតិ ការទូត សប្បុរសធម៌ និងព្រឹត្តិការណ៍សាជីវកម្មនៅ កម្ពុជា ជាច្រើនផ្សេងទៀតផងដែរ។

បន្ថែមពីនេះនាងគឺជាអ្នកធ្វើបទបង្ហាញពីរភាសា និងជាពិធីកររហូតមកដល់បច្ចុប្បន្ននេះ។ កាលពីឆ្នាំ ២០១៨ នាងបានក្លាយជាមនុស្សដំបូងដែលមានសញ្ជាតិខ្មែរ ដែលបានទទួលការបញ្ចប់ការសិក្សាពីកម្មវិធីប្រតិបត្តិ VEMBA នៃសាកលវិទ្យាល័យ Hawai’i។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងពហុព័ត៌មាន ចំណង់ចំណូលចិត្តលើការថែរក្សាសម្ផស្ស និងចំណេះដឹងផ្នែកអាជីវកម្មដ៏ទូលំទូលាយពីថ្នាក់បរិញ្ញាបត្រ ពេលនេះនាងគឺជាសហគ្រិនម្នាក់ដែលកំពុងធ្វើការជាស្ថាបនិកក្រុមហ៊ុនផលិតផលថែរក្សាសក់ផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា។

សូមអបអរសាទរចំពោះ Abby Kuba និងនិស្សិតបញ្ចប់ការសិក្សា Shidler ថ្មីៗទាំងអស់! សូមចុចមើលវីដេអូខាងក្រោមនេះ៖

ចុចអានបន្ដ៖ វិធីសាស្ត្រល្អៗ ៣ យ៉ាងក្នុងការជួយកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម