ពេលដែលទ្រាំអស់ចិត្តហើយ មនុស្សស្រីនឹងមិនហាមាត់អង្វរ និង ដើរចេញទាំងមិនងាកក្រោយ

  • 2022-01-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះសេចក្តីសុខក្នុងជីវិតមនុស្សមិនមែនកើតចេញតែពីការមានរបស់មួយនៅក្នុងជីវិត ហើយព្យាយាមធ្វើគ្រប់បែបយ៉ាង លះបង់ទាំងខ្លួនឯងដើម្បីរក្សាវានោះទេ ជាពិសេសពេលដែលដឹងថាជីវិតអ្នកអាចនឹងប្រសើរជាង អារម្មណ៏ក៏ល្អជាងមុនច្រើននោះ វាអាចជាពេលដែលអ្នកត្រូវលះបង់របស់នោះចោលហើយ។ ទាំងនេះជាចំនុចដែលអាចអោយអ្នកដឹងបានថា ការដើរចេញជាការសម្រេចចិត្តដ៏ល្អបំផុតហើយ៖

១. ទោះបានជួប ឬ មិនជួបក៏លែងសំខាន់សម្រាប់គេ

ធ្លាប់តែស្កាត់មករកអ្នកទោះជារវល់យ៉ាងណា ជួបបានតែមួយភ្លែតក្ដីក៏អស់ចិត្ត ធ្លាប់តែ Chat មកព្រឹកល្ងាច ខ្វល់ខ្វាយថាបានញ៉ាំទៀងទាត់ដែរទេ បើសិនជាចរិតគេចាប់ផ្ដើមមានការប្រែប្រួល ច្បាស់ណាស់គេលែងមានអារម្មណ៏ចំពោះអ្នកជ្រាលជ្រៅដូចជាពេលមុនហើយ។ មនុស្សស្រីដែលអោយតម្លៃខ្លួនឯង ប្រាកដជាមិនព្រម បណ្ដោយអោយនរណាម្នាក់មកស្រលាញ់ខ្លួនឯងបែបលេងសើចបែបនេះនោះទេ។

២. ព្យាយាមបង្ហាញអោយអ្នកដឹងតាមពាក្យសម្ដី និង កាយវិការរបស់គេ

មនុស្សប្រុសបើមានចិត្តស្រលាញ់អ្នកយ៉ាងពិតប្រាកដនោះ ច្បាស់ជាមិនខ្លាចនឿយហត់ក្នុងការបង្ហាញអោយអ្នកដឹងនោះទេ។ បើគេលែងបង្ហាញការព្យាយាមចេញមកទេនោះ ច្បាស់ណាស់ចិត្តគេប្រែប្រួលហើយ។ សង្កេតតែបន្តិច អ្នកនឹងចាប់អារម្មណ៏ដឹងជាមិនខាន គេនៅក្បែរអ្នកតែមានអារម្មណ៏ថាឃ្លាតឆ្ងាយដូចជាអ្នកដទៃ អ្វីដែលអ្នកខំរៀបរាប់ប្រាប់គេគឺគេមិនយកចិត្តទុកដាក់ យកអារម្មណ៏មកស្ដាប់ទៀតនោះដែរ។

៣. ពេលក្បែរគ្នាលែងមានអារម្មណ៏ស្និទ្ធស្នាលដូចមុន

អ្នកធ្លាប់ឆ្លងកាត់ហើយ ច្បាស់ជាដឹងចំនុចនេះច្បាស់ខ្លាំងតែម្ដង អារម្មណ៏បែបនេះហើយដែលអ្នកមិនអាចមើលរំលង ហើយគិតថាមិនអីៗនោះទេ។ នរណាៗក៏ចង់អោយការបញ្ចប់ស្រស់ស្អាតដូចជាពេលចាប់ផ្ដើមនោះដែរ តែអារម្មណ៏មិនអាចនឹងកំណត់បាននោះទេ ដូចជាការដែលមិនអាចបកស្រាយបានថា ហេតុអ្វីបានអ្នកពេញចិត្តនឹងនរណាម្នាក់ទាំងដែលគ្មានចំនុច និង ឬកពាស្រដៀងគ្នាអីបន្តិចសោះនោះ។ ហេតុនេះហើយពេលដែលមានសញ្ញាបង្ហាញថាគេមិនអាចបំពេញសេចក្ដីសុខអោយអ្នកបានទៀតទេនោះ មានតែញញឹមទទួលការពិត ហើយក៏អរគុណដែលគេនាំសេចក្ដីសុខអោយអ្នក ទោះក្នុងរយះពេលខ្លីមួយនោះក៏ដោយ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម