បញ្ហាស្នេហា ៥ យ៉ាងដែលតែងតែកើតឡើងចំពោះដៃគូសង្សារក្នុងដើមឆ្នាំនេះ

  • 2022-01-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ នៅតែបន្ដមិនឈប់ឈរសោះ វាបានធ្វើឲ្យពិភពលោកក្រឡាប់ចាក់យ៉ាងខ្លាំង ទាំងជីវិតរស់នៅ ការងារ មុខរបររកស៊ី និងរួមទាំងរឿងវិបត្តិស្នេហា។ ការប្រឈមមុខនៃផលប៉ះពាល់ចំពោះទំនាក់ទំនងស្នេហាដែលបណ្ដាលមកពីជំងឺនេះមានសភាពធ្ងន់ធ្ងរដែលអ្នកនឹកស្មានមិនដល់ឡើយ។

អស់រយៈពេលពីរឆ្នាំជាងនឹងនៅតែបន្ដ វាបានធ្វើឲ្យមនុស្សគ្រប់ៗគ្នាទទួលរងសម្ពាធទៅលើគ្រប់ស្ថានភាព គ្រប់រូបភាព និងគ្រប់កាលៈទេសៈ ជាពិសេសនោះគឺបញ្ហាជីវិតរស់នៅក្នុងសង្គម និងទំនាក់ទំនងក្រុមគ្រួសារ មិត្ដភាព ដៃគូស្នេហា ហើយវាបានជះឥទ្ធិពលមិនល្អជាច្រើនដល់ទំនាក់ទំនងស្នេហាដៃគូសង្សារនាពេលបច្ចុប្បន្ននេះ។

ហើយរឿង ៥ យ៉ាងនេះដែលតែងតែកើតឡើងស្រដៀងៗគ្នាសឹងតែគ្រប់ដៃគូទាំងអស់នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនឹងថ្មីៗនេះ៖

  • ភាគច្រើននៃដៃគូសង្សារបានធ្វើការផ្អាក ឬបោះបង់ចោលចំពោះផែនការអនាគតរបស់ពួកគេ
  • ការឈ្លោះទាស់ទែងគ្នាបានកើតឡើងជាញឹកញាប់ជាងរាល់ដងដែលធ្វើឲ្យអ្នកចាប់ផ្ដើមគិតអំពីអតីតសង្សារចាស់របស់អ្នកជាប្រចាំ
  • មានការត្អូញត្អែរអំពីបញ្ហាជារៀងរាល់ថ្ងៃទៅកាន់ដៃគូរបស់អ្នក ប៉ុន្តែមិនបានតស៊ូធ្វើការដោះស្រាយទៅលើបញ្ហាទំនាក់ទំនងនោះឡើយ
  • ការគិតទៅលើការចែកផ្លូវគ្នាកើតឡើងជាញឹកញាប់ ហើយអ្នកតែងតែធ្វើការគិតទៅលើការរស់នៅតែម្នាក់ឯង
  • អ្នកមានអារម្មណ៍ថារំខានចិត្តខ្លាំងពេលដែលមានមនុស្សសួរនាំ ឬនិយាយអំពីរឿងទំនាក់ទំនងស្នេហា

ម្នាក់ៗឥឡូវនេះកំពុងតែស្ត្រេសខ្លាំងណាស់ ទាំងបញ្ហាប្រឈមមុខនៅក្នុងទំនាក់ទំនងស្នេហា និងបញ្ហានៃការរស់នៅដោយគ្មានអ្វីៗទាំងអស់ដូចជាការបាត់បង់ការងារ គ្មានលុយកាក់គ្រប់គ្រាន់ជាដើម។ ប៉ុន្តែវាមិនមែនជាបញ្ហាដែលកំពុងតែកើតឡើយតែនៅលើអ្នកនោះទេ មនុស្សមួយចំនួនធំគឺមានបញ្ហាស្រដៀងគ្នាដូចជាអ្នកដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនមានភាពសប្បាយចិត្តនៅក្នុងទំនាក់ទំនងរបស់អ្នកនោះ អ្នកគួរខិតខំរិះរកវិធីដោះស្រាយ ឬរកជំនួយបន្ថែមប្រសិនបើចាំបាច់៕

ចុចអានបន្ត៖ រឿងដែលត្រូវធ្វើ ប្រសិនបើដៃគូរបស់អ្នកអាក់អន់ចិត្ត តែមិនព្រមប្រាប់អ្នកអំពីមូលហេតុ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម