ទស្សនិកជន​​​ចង់​ដឹង​ពេទ្យ Yang Mi កែ​សម្ផស្ស​ត្បិត​ពី​មុខ​ជ្រុង​មក​ពង​ក្រពើ​ធម្មជាតិ​ខ្លាំង​ពេក

  • 2021-12-21 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មិន​ធ្លាប់ទទួល​ស្គាល់​ថា​ខ្លួន​កែ​សម្ផស្ស​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​ជឿជាក់​ថា កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi គឺ​ពិត​ជា​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​ពិត​ប្រាកដ​មែន។ កាល​ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ​កន្លង​ទៅ​នេះ​ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កម្រង​រូបភាព​ចាស់​ៗ​របស់​តារា​សម្ដែងស្រី​លំដាប់ A ចិន Yang Mi ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​បង្ហោះ​ឡើង​វិញ។ ទោះ​បី​ជា​ពេល​នេះ ស្រី​ស្អាត​អាយុ ៣៥​ឆ្នាំ ត្រូវ​បាន​​គេ​ចាត់​ទុក​ថា​ជាកំពូល​តារា​សម្រស់​ក៏​ដោយ តែ​១០​ឆ្នាំ​មុន គេ​សង្កេត​ឃើញថា​ សម្រស់​របស់​នាង​គឺ​ខុស​ដាច់​ពី​ពេល​នេះ។

ជាក់​ស្ដែង នៅ​ក្នុង​កម្រង​រូបភាព​ដែល​ត្រូវ​គេ​ជីក​ឡើង​វិញ​នេះ អ្នក​ម្ដាយ​កូន​១​មាន​ទម្រង់​ថ្គាម​ជ្រុង ដែល​ត្រូវ​គេ​ហៅ​ថា​ថ្គាម​ខ្លា ធ្វើ​ឲ្យ​នាង​មើល​ទៅ​មិន​ទាក់ទាញ។ ត្រលប់​មក​កាន់​ពេល​នេះ​ តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ មាន​មុខ​ទម្រង់​ពង​ក្រពើ ស្រឡូន​មើល​ពី​ជ្រុង​ណា​ទៅ​ក៏​គ្មាន​អ្វី​ទាស់។ ទោះ​បី​ជា​សាមី​ខ្លួន​មិន​ដែល​ចេញ​មុខ​ទទួល​ស្គាល់​ថា​ខ្លួន​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​ក៏​ដោយ តែ​ទស្សនិកជន​ជឿជាក់​យ៉ាង​មុត​មាំ​ថា ទម្រង់​មុខ​ពី​ជ្រុង​មិន​អាច​ក្លាយជា​មុខ​វី​ដោយ​ធម្មជាតិ​បាន​ឡើយ។

ដូច្នេះ​ហើយ ដោយ​សារ​តែ​ឃើញ​លទ្ធផល​ស្អាត​ធម្មជាតិ​ខ្លាំង​ពេក មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​សំណូមពរ​ថា ប្រសិន​បើ​អ្នក​ម្ដាយ​កូន​១​រូប​នេះ អាច​បង្ហាញ​ពី​ពេទ្យ​ដែល​នាង​វះកាត់ គឺ​ពួក​គេ​អរគុណ​ខ្លាំង​ណាស់ ត្បិត​នៅ​ពេល​នេះ មាន​ករណី​វះកាត់​ជា​ច្រើន​ដែល​មិន​ធម្មជាតិ ហើយ​មិន​ស្អាត​ដូច​អ្វី​ចង់​បាន​ច្រើន។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម