លែងពិបាក! ទោះមានស្នាមដក់ខ្មៅក្រោមភ្នែកដូចខ្លាឃ្មុំ ក៏អាចមានស្បែកស្អាតវិញ តាមវិធីលាយម៉ាសអប់នេះ

  • 2021-12-17 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អស់បញ្ហារឿងក្រោមភ្នែកខ្មៅ មិនថាអ្នកទាំងអស់គ្នាខ្មៅពីធម្មជាតិ ប្រើផលិតផលខុស គេងមិនគ្រប់គ្រាន់ ជក់លេងហ្គេម ឬមើល វិដេអូយប់ៗទៀត។ អ្នកអាចសាកល្បងវិធីធ្វើម៉ាសអប់ក្រោមភ្នែក តាមបែបធម្មជាតិនេះ ដើម្បីបានទទួលប្រសិទ្ធភាព និងបំបាត់ស្នាមខ្មៅដក់ក្រោមភ្នែក ដោយចំណាយរយ:ពេល ២សប្តាហ៍ ឡើងនឹងឃើញប្រសិទ្ធភាព។

គ្រឿងផ្សំក្នុងការធ្វើម៉ាសអប់រង្វង់ភ្នែកខ្មៅមាន ៣មុខ៖

១. កាកតែ ឬតែកញ្ចប់ ចំនួន ២កញ្ចប់តូច (តែប្រអប់សម្រាប់ឆុងទឹកញ៉ាំ)

២. ទឹកបាញ់ការពារមុខ (បាញ់តែទាល់តែសើមផ្អាប់ទុកចោល និងសម្រាប់បាញ់មុខ)

៣. សំឡីសម្រាប់ជូតសម្អាត។

** វិធីធ្វើ**

យកកាកតែមកដាក់ក្នុងកូនចានស្អាតមួយ ហើយធ្វើការបាញ់ទឹកបាញ់ការពារមុខឲ្យសើមលើកញ្ចប់តែ ហើយផ្អាប់តែសើមនោះនៅក្រោមភ្នែក លើកន្លែងស្បែកមានបញ្ហាខ្មៅ និងទុកចោល ១នាទី។ សូមធ្វើការជូតសម្អាតក្រោមភ្នែកមុនហើយ ធ្វើការអប់កាកតែសើមនៅក្រោមរង្វង់ភ្នែកដែលខ្មៅទុក រយ:ពេល១នាទី ហើយចាំជូតសម្អាតចេញឲ្យស្អាតជាការស្រេច។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម