៣ វិធីដ៏សំខាន់នេះអាចឲ្យអ្នកកំណត់ពេលក្នុងការចំណាយទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាន

  • 2021-11-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពអស្ចារ្យនៃបច្ចេកវិទ្យាបានធ្វើឲ្យការរស់នៅរបស់មនុស្សសម័យថ្មីនេះមានភាពខុសប្លែកទាំងស្រុងពីរបៀបរស់នៅរបស់មនុស្សកាលពីមុន។ ជាមួយនឹងការតភ្ជាប់ដ៏ឥតឈប់ឈរ ប៉ុន្តែជាអកុសលវាក៏មានអំណាចដែលនាំអ្នកឲ្យមានការប្រើប្រាស់ខុស ឬនាំអ្នកឲ្យដើរទៅលើផ្លូវខុសបាន។ ទាំងនេះវាក៏អាចឈានដល់ចំណុចមួយនៃការប្រឆាំងទៅលើផលិតភាបរបស់មនុស្សម្នាក់ៗ ជាឧទាហរណ៍ ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានរបង្កើតឡើងក្នុងគោលបំណងនៃការភ្ជាប់ទំនាក់ទំនង និងការចែករំលែក។ ទោះបីជាបែបនោះក៏ដោយ ការចំណាយពេលច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចបំផ្លាញសុខភាពផ្លូវចិត្ត និងការរំខានអ្នកពីទំនាក់ទំនងពិតប្រាកដនៅខាងក្រៅបាន។

បន្ថែមពីលើនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺធ្វើឲ្យអ្នកញៀនដែលមិនគួរឲ្យជឿ ពីព្រោះមនុស្សជាច្រើននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានបង្ហាញ ឬអួតគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលធ្វើឲ្យពួកគេនៅជាមួយទូរសព្ទពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែងឥតឈប់ឈរ។ វាមិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ពេលវេលាឥតប្រយោជន៍នោះទេ តែថែមទាំងផ្ដល់ផលប៉ះពាល់ទៅលើផលិតភាពការគិតរបស់អ្នកផងដែរ។

ទាំងនេះគឺជាវិធីល្អៗ ៣ យ៉ាងដែលអាចជួយឲ្យអ្នកចេះកំណត់ពេលវេលាដែលអ្នកចំណាយពេលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៖

១. ធ្វើការកំណត់ពេលវេលាដោយការតាមដាននៅលើកម្មវិធីនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក មានកម្មវិធីជាច្រើនដែលអ្នកអាចប្រើដើម្បីដឹងអំពីទម្លាប់របស់អ្នកបាន ជាពិសេសអ្នកប្រើទូរសព្ទ iPhone គឺមានស្រាប់តែម្ដង អ្នកត្រូវយកចិត្តទុកដាក់ចំពោះ៖

  • តើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយណាដែលអ្នកប្រើច្រើនជាងគេ
  • តើអ្នកចំណាយពេលប៉ុន្មានម៉ោងនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមនីមួយៗក្នុងមួយថ្ងៃ
  • តើអ្នកមានទំនោរប្រើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលណាច្រើនជាងគេ

២. រក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្រៅនៃការមើលឃើញ នោះមានន័យថាអ្នកត្រូវតែបិទទៅលើការជូនដំណឹងរបស់កម្មវិធីនីមួយៗ ពីព្រោះការជូនដំណឹងរបស់កម្មវិធីនឹងបង្កឲ្យអ្នកមានប្រតិកម្មភ្លាមៗ មិនថាអ្នកចូលចិត្តឬអត់ វានឹងធ្វើឲ្យអ្នកគិតអំពីការពិនិត្យមើលវាភ្លាមៗ។

៣. បំពេញពេលវេលារបស់អ្នកជាមួយនឹងអ្វីដែលប្រសើរជាងការចំណាយពេលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខាងក្រោមនេះគឺជារឿងមួយចំនួនដែលត្រូវលះបង់ពេលវេលាជំនួសវិញ៖

  • អ្នកគួរចំណាយពេលយ៉ាងហោចណាស់មួយម៉ោងជារៀងរាល់ថ្ងៃដើម្បីធ្វើទម្លាប់ដែលអ្នកមានចំណង់ចំណូលចិត្តធ្វើ ពីព្រោះវានឹងជំរុញការគិតវិជ្ជមាន រក្សាខ្លួនអ្នកឲ្យសប្បាយរីករាយ ហើយការចំណាយពេលទៅលើអ្វីដែលអ្នកស្រលាញ់គឺល្អសម្រាប់ចិត្តគំនិតនៃការគិត។
  • ការចំណាយពេលជាមួយមិត្តភក្តិរបស់អ្នកឲ្យបានច្រើន ដូចជាការជជែកគ្នាដោយមិនប្រើទូរស័ព្ទ ហើយប្រសិនបើអ្នកត្រូវការសកម្មភាពសង្គមបន្ថែមទៀតនោះ អ្នកអាចចូលរួមក្លឹប និងក្រុមនៅក្នុងតំបន់របស់អ្នកបាន ពីព្រោះតាមការសិក្សាបង្ហាញថាទំនាក់ទំនងសង្គមដោយផ្ទាល់មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនសំដៅតែទៅលើរឿងអាក្រក់នោះទេ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់លើសកម្រិតនោះ វាអាចជះឥទ្ធិពលមិនល្អជាច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ការកំណត់ពេលវេលាដែលអ្នកត្រូវចំណាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជួយអ្នកឲ្យសម្រេចបាននូវតុល្យភាពជីវិតរបស់អ្នកឲ្យកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀតអ្នកនឹងមិនទទួលរងការរំខានដោយសារព័ត៌មានសង្គមមិនល្អដែលអាចធ្វើឲ្យអ្នកគិតទៅលើរឿងអវិជ្ជមាន។ ដូច្នេះនៅពេលអ្នកឈប់ចំណាយពេលច្រើននៅលើបណ្តាញសង្គម អ្នកនឹងទទួលបានការគិតវិជ្ជមានល្អៗ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម