កម្ចាត់​ស្នាម​មុន​​យ៉ាង​មាន​ប្រសិទ្ធិភាព ជាមួយ​​រូបមន្ត​ម៉ាស​ធ្វើ​នៅ​ផ្ទះ​ងាយ​ៗ

  • 2021-10-28 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិធី​ព្យាបាល​ស្នាម​មុន​មាន​ច្រើន​ប្រភេទ តែ​រូបមន្ត​ដែល​កម្ចាត់​ស្នាម​លឿន​មិន​មែន​អ្នក​ណា​ក៏​ដឹង​នោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​រូបមន្ត​​កម្ចាត់​ស្នាម​មុន ៣ យ៉ាង​មាន​ប្រសិទ្ធិភាព​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ផ្ទះ​ដោយ​ងាយ។

១.ម៉ាសរមៀតស្រស់ ពង​មាន់​ និង​ទឹក​ឃ្មុំ

មនុស្ស​ជាច្រើន​​គិត​ថា​ការ​ព្យាបាល​ស្នាម​មុន​យូរ​ឆ្នាំ​គឺ​ជា​រឿង​ដែលមិន​អាច​ទៅ​រួច។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ព្យាយាម​ប្រើ​ម៉ាស ពងមាន់ រមៀត និង​ទឹក​ឃ្មុំ​ក្នុង​រយៈ​ពេល​ជាប់​គ្នា នោះ​ស្នាម​មុន​នឹង​បាត់​ទាំង​ស្រុង។ នៅ​ក្នុង​ទឹក​ឃ្មុំ​មាន​សារជាតិ​កម្ចាត់​មេរោគ​ខ្ពស់។ ឯ​រមៀត​មាន​សារជាតិ curcumin ជួយ​បន្សាប​បណ្ដុំ​ស្នាម​នានា​លើ​ស្បែក​បាន​យ៉ាង​លឿន។

វិធី​ធ្វើ៖

គោះ​ពង​មាន់ យក​តែ​ពង​ស​មួយ​គ្រាប់ដាក់​ចូល​ចាន បន្ទាប់​មក​លាយ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា កូរ​ឲ្យ​សព្វ​ហើយ​ចុង​បញ្ចប់ ដាក់​រមៀត​ស្រស់​ហាន់​ម៉ដ្ឋ​ចូល​២​ស្លាប​បាយ វ៉ៃ​ឲ្យ​ម៉ដ្ឋ ហើយ​បិត​លើ​មុខ​ដែល​សម្អាត​រួច ២០​នាទី សឹម​លាប​ចេញ។ ប្រើ​ម៉ាស​នេះ​ក្នុង​រយៈ​ពេល ៧ ថ្ងៃ​ជាប់​គ្នា​នឹង​ឃើញ​លទ្ធផល។ អំឡុង​ពេល​ប្រើ ចេញ​ថ្ងៃ​ត្រូវ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​បិទបាំង​មុខ​ឲ្យ​ជិត។

២. ម៉ាស​ម្នាស់​ និង​ក្រូច​ឆ្មា

នៅ​ក្នុង​ផ្លែ​ម្នាស់​មាន​ផ្ទុក​ជាតិ​អាស៊ីត​កាត់​ច្រើន ដែល​ជា​ភ្នាក់ងា​ជំរះ​ស្នាម​បាន​ខ្លាំង​ក្លា តែ​មិន​កាត់​ស្បែក​ឲ្យ​ស្ដើង។ នៅពេល​ផ្លែ​ទាំង​២ នេះ​សហការ​គ្នា នឹង​បង្កើង​បាន AHA ម្យ៉ាង​ដែល​ជួយ​កម្ចាត់​ស្នាម​ក្រោម​ស្រទាប់​ស្បែក និង​បង្កើត​កោសិការ​ថ្មី​ឲ្យ​ស្បែក​​ឆាប់​រហ័ស។

វិធី​ធ្វើ៖

ម្នាស់​ក្រឡុ​ក ឬ​ហាន់​ឲ្យ​ម៉ដ្ឋ គួប​ផ្សំ​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មា​មួយ​ស្លាប​ព្រា​បាយ កូរ​ឲ្យ​សព្វ​ចូល​គ្នា។ លាប​រូបមន្ត​នេះ​ពេញ​ផ្ទៃ​មុខ ឬ​តំបន់​ដែល​មាន​ស្នាម​ក្នុង​រយៈ​ពេល ១៥ នាទី។ ប្រើ​ម៉ាស​នេះ២ ទៅ ៣​ដង​ក្នុង​១​សប្ដាហ៍​ដើម្បី​ទទួល​លទ្ធផល​ឆាប់​រហ័ស។

៣. ម៉ាស​ទឹក​គោ​ឆៅ និង​ទឹក​ឃ្មុំ

នៅ​ក្នុង​ទឹក​ដោះ​គោ​ឆៅ​មាន​ផ្ទុក​អាស៊ីត lactic ច្រើន​ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្នាម​មុន​មើល​ទៅ​ស្រាល​ជាង​មុន​នោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺ និង​ម៉ដ្ឋ​ជាងមុន​ទៀត​ផង។

វិធី​ធ្វើ៖

លាយ​ទឹក​ដោះ​គោ​ឆៅ​ឥត​ជាតិ​ស្ករ​ និង​ទឹក​ឃ្មុំ​ចំនួន​មួយ​ស្លាប​ព្រា​បាយ កូរ​ឲ្យ​សព្វ។ លាប​រូបមន្ត​នេះ​លើ​មុខ​ ហើយ​ម៉ាស្សា​ឲ្យ​ចូល​ស្បែក បន្ទាប់​មក​ទុក ១៥ នាទី​ចាំ​លាង​ចេញ​។ ប្រើ​ម៉ាស​ខាង​លើ ៣ ទៅ ៤ ដង​ដើម្បី​ទទួល​បាន​លទ្ធផល​ជាទី​ពេញ​ចិត្ត៕

ចុចអាន៖អាថ៌កំបាំង​ពិសេស​ធ្វើ​ឲ្យ​ចិញ្ចើម​ដុះ​ក្រាស់​​ដូច​ធម្មជាតិ​ពី​ខ្ទឹម​ក្រហម​និង​ខ្ញី

ប្រភព៖ Phunutoday ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម
អត្ថបទថ្មី