ហានិភ័យសម្រាប់ស្ត្រីមានផ្ទៃពោះនៅអាយុ ៤០ឆ្នាំ ដើម្បីសុវត្ថិភាពខ្ពស់

  • 2021-11-01 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ័យឈានចូល៤០ ឆ្នាំ លែងជារយៈពេលសមស្របបំផុតសម្រាប់ស្ត្រីក្នុងការមានផ្ទៃពោះ និងសម្រាលកូន។ អ្នកមានកូននៅវ័យនេះ អាចមានហេតុផលផ្ទាល់ខ្លួនខុសៗគ្នា។ ប៉ុន្តែមិនថាអាយុណាទេ ការមានផ្ទៃពោះ និងសម្រាលកូនតែងតែជារឿងអស្ចារ្យសម្រាប់ស្ត្រី ហើយក៏មិនអាចជារឿងមួយដែលស្ត្រីគួរតែមើលរំលងក្នុងការថែទាំសុខភាព និងមានកាតត្រៀមលក្ខណ:ទទួលយកហានិភ័យមួយចំនួនដែលអាចកើតឡើងបានក្នុងអំឡុងពេលនោះ។

១.អត្ថប្រយោជន៍នៃការមានផ្ទៃពោះនៅអាយុ ៤០ឆ្នាំ

ម្តាយមានបទពិសោធន៍ច្រើនក្នុងការមានផ្ទៃពោះ នេះគឺជាអត្ថប្រយោជន៍ដ៏ធំបំផុតនៅពេលមានផ្ទៃពោះនៅអាយុ ៤០ឆ្នាំ ម្តាយមានអាយុជាក់លាក់មួយ ទាំងបទសោធជីវិតរស់នៅ មានជំនាញគ្រប់គ្រងហិរញ្ញវត្ថុបានល្អ និងការងារក៏មានភាពរឹងមាំផងដែរ។ បើនិយាយដល់ស្ថិរភាពហិរញ្ញវត្ថុ ស្ត្រីភាគច្រើននៅអាយុនេះមានអាជីព មានស្ថិរភាពមិនចាំបាច់ត្រូវពិបាកចិត្តគិតជាមួយប្រាក់ចំណូលច្រើនពេក ពេលជួបបញ្ហា មុននិងក្រោយសម្រាល។ ដូច្នេះហើយពួកគេអាចផ្តោតពេលវេលាច្រើនលើការថែទាំសុខភាពខ្លួននិងទារកបានល្អប្រសើរ។

២.បញ្ហាទូទៅដែលជួបប្រទះអំឡុងពេលមានផ្ទៃពោះ នៅអាយុ ៤០ ឆ្នាំ និងការត្រួតពិនិត្យសុខភាព

គន្លឹះដើម្បីមានគភ៌មានសុខភាពល្អនៅពេលម្តាយមានអាយុ ៤០ ឆ្នាំត្រូវថែរក្សាសុខភាពមុនពេល ពេលសម្រាល និងអំឡុងពេលមានផ្ទៃពោះ។ ព្រោះស្ត្រីក្នុងវ័យនេះ ជួបការសម្រាលកូនប្រឈមមុខនឹងហានិភ័យជាច្រើន។ ដូច្នេះការពិនិត្យផ្ទៃពោះតាមកាលកំណត់ពេញលេញ និងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងតឹងរ៉ឹង ដើម្បីមានជម្រើសល្អបំផុត សម្រាប់ដំណើរការមានផ្ទៃពោះ និងធានាសុវត្ថិភាពកូនក្នុងផ្ទៃ។ ពិសេសធ្វើឱ្យចិត្តរបស់អ្នកបានសម្រាក និងសម្រាកឱ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ថែទាំ និងយកចិត្តទុកដាក់ក្នុងការទទួលទានអាហារដើម្បីបំពេញដោយសារធាតុចិញ្ចឹម។

៣.ម្តាយងាយនឹងជួបផលវិបាកជំងឺច្រើន និងទាមទារការថែទាំ

ស្ត្រីនៅអាយុ ៤០ឆ្នាំ មានផលវិបាកនៃការមានផ្ទៃពោះច្រើនចំពោះបញ្ហាសុខភាព បើមិនមានការប្រុងប្រយ័ត្នខ្ពស់អាចនឹងជួបប្រទះនៅជំងឺមួយចំនួនដូចជា លើសឈាម ទឹកនោមផ្អែមពេលមានគភ៌ បញ្ហាសុកស្បូនអត់កន្ត្រាក់ គាំងបេះដូងជាដើម។ ពិសេស ក៏ដូចជាផលវិបាកនៃការសម្រាលកូនក៏ជារឿងមួយមិនធម្មតាដែរ។

៤.ហានិភ័យខ្ពស់នៃការ ពិការភាពពីកំណើតចំពោះទារក

ការសម្រាលកូននៅអាយុ ៤០ ឆ្នាំអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ជាច្រើនដូចជា៖ ទម្ងន់កំណើតផ្តល់កំណើតកូនទាប សម្រាលកូនមុនកំណត់ ឬពិបាកកើត ទារកកើតមកមានជំងឺពីកំណើតជាច្រើន។ ល។ លើសពីនេះទៅទៀតគុណភាពមេជីវិតឈ្មោលរបស់ស្វាមីមិនល្អទេ ព្រោះបន្ទាប់ពីអាយុ ៤០ ឆ្នាំមេជីវិតឈ្មោលធ្លាក់ចុះ គួរឱ្យកត់សម្គាល់ទៅតាមអាយុដែលនាំឱ្យមានហានិភ័យខ្ពស់នៃការខូចទ្រង់ទ្រាយពីកំណើតរបស់ទារក ឬអាចនិយាយបានថាពិការភាពពីកំណើត។

៥.ហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹង

យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា ស្ត្រីដែលសម្រាលកូនក្រោយអាយុ ៣៥ឆ្នាំ អាចវិវត្តទៅជាជំងឺពុកឆ្អឹងពីរដងជាងអ្នកដែលសម្រាលកូនមុនអាយុនេះ។ ព្រោះការមានផ្ទៃពោះក្នុងអំឡុងពេលវ័យចំណាស់ ស្ត្រីតែងត្រូវការសារធាតុចិញ្ចឹមបន្ថែមខ្លាំងជាងវ័យធម្មតា ដើម្បីទ្រទ្រង់សុខភាព។

៦.ពិបាកសម្រាលកូនតាមធម្មជាតិ

ជិត ៥០% នៃការមានផ្ទៃពោះក្រោយអាយុ ៤០ឆ្នាំ ត្រូវការការវះកាត់ ដែលមានភាគរយតិចតួចបំផុតក្នុងការសម្រាលដោយធម្មជាតិបាន។ ព្រោះករណីជាច្រើនត្រូវបានកត់ត្រាដោយសុក ឬមិនមានការកន្ត្រាក់ស្បូន ការគាំងបេះដូងគភ៌។ ទាំងនេះគឺជាហេតុផលដែលម្តាយដែលមានផ្ទៃពោះនៅអាយុ ៤០ ឆ្នាំជារឿយៗជួបប្រទះញឹកញាប់ ចំពោះស្ត្រីស្ទើរតែ ៩០% ត្រូវបានចេញវេជ្ជបញ្ជាដោយ វេជ្ជបណ្ឌិត ដើម្បីធ្វើការវះកាត់សង្គ្រោះទាំងម្តាយ និងកូនដើម្បីសុវត្ថិភាពខ្ពស់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម