រឿងទាំង ៦ យ៉ាងនេះពិតជាសំខាន់ខ្លាំងណាស់ដែលមនុស្សគ្រប់រូបគួរតែធ្វើវាទៅកាន់អ្នកដទៃ

  • 2021-10-30 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងសង្គមរស់នៅ អ្នកនឹងជួបមនុស្សគ្រប់ប្រភេទជារៀងរាល់ថ្ងៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ទាំងមនុស្សល្អៗដែលយកចិត្តទុកដាក់ និងមនុស្សដែលឆ្លៀតឱកាសកេងចំណេញពីអ្នក។ ប៉ុន្តែត្រូវចាំថានៅលើពិភពលោកមួយនេះក៏មានមនុស្សល្អៗជាច្រើនផងដែរ ដូចច្នេះអ្នកមិនគួរធ្វើការវាយតម្លៃមនុស្សម្នាក់ដោយផ្អែកតែទៅលើការគិតរបស់ខ្លួន ការមើលតែសម្បកក្រៅ ឬក៏ការទើបតែជួបគេជាលើកដំបូងនោះឡើយ។

អ្វីដែលអ្នកអាចធ្វើទៅបាននោះគឺការផ្ដល់សន្តានចិត្តល្អរបស់អ្នកចំពោះអ្នកដ៏ទៃ ការយកចិត្តទុកដាក់មានសុជីវធម៌ ការជួយយកអាសាអ្នកដទៃដែលកំពុងត្រូវការជំនួយ វាគឺជារឿងដែលមនុស្សម្នាក់ៗគួរធ្វើទៅកាន់គ្នាទៅវិញទៅមក និងឲ្យបានញឹកញាប់នៅក្នុងជីវិតរស់នៅក្នុងសង្គមរបស់ពួកគេ។

ហើយរឿងទាំង ៦ នេះដែលអ្នកគួរតែធ្វើវាឡើងជាប្រចាំ និងឲ្យបានញឹកញាប់ដើម្បីភាពល្អប្រសើរនៅក្នុងសង្គមដែលអ្នកកំពុងតែរស់នៅ៖

  • ការបង្ហាញសុជីវធម៌ ការគោរពឲ្យតម្លៃអ្នកដទៃ និងចេះគោរពភាពឯកជនរបស់ពួកគេ
  • តែងតែធ្វើការកោតសរសើរអ្នកដ៏ទៃ បើទោះបីវាជារឿងបន្តិចបន្តួចក៏ដោយ
  • អ្នកត្រូវតែបង្ហាញអំពីភាពស្មោះត្រង់ ការផ្ដល់ភាពទុកចិត្តសម្រាប់អ្នកដទៃ
  • ការជួយយកអាសាអ្នកដទៃនៅពេលណាដែលពួកគេត្រូវការជំនួយ
  • ការចូលរួមធ្វើសកម្មភាពសប្បុរសជននានា ការស្ម័គ្រចិត្តជួយនៅក្នុងសង្គមរស់នៅ
  • និងមានការការអត់ធ្មត់ខ្ពស់ មិនរករឿងអ្នកដទៃ ហើយតែងតែផ្ដល់ភាពញញឹមដាក់អ្នកដ៏ទៃជានិច្ច

ប្រសិនបើមនុស្សគ្រប់គ្នាបានចំណាយពេលដើម្បីអនុវត្តរឿងទាំងប៉ុន្មានខាងលើនេះ ពួកគេនឹងធ្វើឲ្យសង្គមរស់នៅក្លាយជាកន្លែងដ៏ល្អប្រសើរជាងមុន ហើយវានឹងធ្វើឲ្យអ្នកសប្បាយចិត្តនូវទង្វើល្អទាំងនោះផងដែរ។ ពេលអ្នកយកចិត្តទុកដាក់ និងមានទឹកចិត្តល្អចំពោះអ្នកណាដែលអ្នកបានជួប បានជួយនោះ វាធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកគឺជាមនុស្សគួរឲ្យគោរពសរសើរម្នាក់នៅក្នុងសង្គមរស់នៅ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den