ចៀវៃ​ធ្លាយ​រូប​បាក់​សម្រស់​ខ្លាំង រវាង​រូប មុន​និង​ក្រោយ​ពេល​កែក្នុង​កម្មវិធី​ធំ

  • 2021-10-11 02:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ កំពូល​តារា​សម្ដែងស្រី​តៃវ៉ាន់ Ruby Lin ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ជាមួយ​រ៉ូប​ដ៏​ស្រស់​ស្អាត តែ​សម្រស់​របស់នាង​ត្រូវ​គេ​វាយ​តម្លៃ​ថា​ធ្លាក់​ចុះ។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​តុលា​កន្លង​ទៅ​នេះ តារា​សម្ដែងស្រី​លំដាប់ A តៃវ៉ាន់ Ruby Lin បាន​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ប៉េកាំង ដែល​ជា​កម្មវិធី​ភាពយន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៃ​កោះ​តៃវ៉ាន់។ ទោះ​បី​ជា​មាន​វត្តមាន​សិល្បករ សិល្បការិនី​ជាង​១០០​ដួង​បាន​ចូល​រួម​ក្នុង​ពេល​តែ​មួយ​ក្ដី​ តែ​វត្តមាន​របស់​តួ​រឿង​​ព្រះ​នាងយេយេ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ពិសេស។

មាន​មុខ​នៅ​ទី​នេះ ស្រី​ស្អាត​អាយុ ៤៥​ឆ្នាំ ប្ដូរ​សម្លៀក​បំពាក់​ដល់​ទៅ​២​ឈុត ដោយ​រួម​មាន​រ៉ូប​វែង​អូស​ដី​មួយ និង​ខោអាវ​មួយ​ឈុត​ទៀត។ មុន​ពេល​កម្មវិធី​ចាប់​ផ្ដើម អ្នក​ម្ដាយ​កូន​១​ត្រូវ​បាន​ផលិតកម្ម​របស់​ខ្លួន​បញ្ចេញ​រូប​យ៉ាង​ស្រស់​ស្អាត យ៉ាងណាក្ដី នៅ​ពេល​កម្មវិធី​ចាប់​ផ្ដើម​ផ្ទាល់ មនុស្ស​ជា​ច្រើន​សង្កេត​ឃើញ​ថា ភរិយា​របស់​ Wallace Huo បាក់​សម្រស់​ជាង​មុន ដោយ​ស្នាម​ជ្រួញ​ក៏​ច្បាស់​ជាង​មុន មាន​ន័យ​ថា រូប​ដែល​ត្រូវ​បាន​បញ្ចេញ​មុន​នោះ ឆ្លង​កាត់​ការ​កែ​ជា​ច្រើន។

ទន្ទឹម​នឹង​នេះ​ អ្នក​គាំទ្រ​របស់ Ruby Lin ក៏​លាន់​មាត់​ដែរ​ថា នាង​មាន​អាយុ ៤៥​ឆ្នាំ​ហើយ មិន​អាច​នៅ​ក្មេង​រហូត​ដូច​កាល​អាយុ​ម្ភៃ​ឆ្នាំ​បាន​ឡើយ សូម​កុំ​យក​រឿង​ចាស់​មក​ប្រៀបធៀប​ទៀត​អី៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម