ប៉ាម៉ាក់គួរទប់កំហឹងបែបណា បើប្រដៅកូនអត់ស្តាប់?

  • 2021-10-11 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលប៉ាម៉ាក់ស្តីប្រដៅកូនអត់ស្តាប់ វាមិនមែនជាកំហុសទាំងស្រុងរបស់អ្នក ឬកូនៗតូចទេ។ ប៉ុន្តេអ្វីដែលល្អបំផុសម្រាប់ប៉ាម៉ាក់ និងជាដំណោះស្រាយមួយដ៏ល្អ ដែលគឺប៉ាម៉ាក់គួរតែងាកមកមើលពីមូលហេតុអ្វីដែលធ្វើឲ្យអ្នកខឹង? តើអ្វីដែលជាបញ្ហាពិតប្រាកដរបស់កូនដែលគាត់ធ្វើអ្នកខឹង នឹងឈានទៅទប់កំហឹងអត់បាន រហូតមានពេលខ្លះឈានដល់ការប្រើអំពើហិង្សា?

វិដេអូខាងក្រោមនេះជាដំណោះស្រាយពីអ្នកជំនាញររបស់យើងអ្នកស្រី គឹម ស៊ីដដាវ៊ីស ដែលបានលើកឡើងថា៖ ការខឹងសម្បារជាមួយកូនៗ តាមពិតវាមានមូលន័យជាច្រើនដែលប៉ាម៉ាក់ត្រូវដឹងថា មកពីអារម្មណ៍របស់ខ្លួនឯងស្មុគស្មាញក្នុងរឿងណាមួយទើបខឹងកូន ឬមកពីកូនខ្លួនឯងរឹងចចេស ចូលចិត្តឌឺ ឬមិនស្តាប់បង្គាប់។ នៅពេលដែលប៉ាម៉ាក់វែកញែកបញ្ហាច្បាស់លាស់វាក៏ជាមធ្យបាយល្អមួយដើម្បីឲ្យប៉ាម៉ាក់កាត់បន្ថយការប៉ះទង្គិចអារម្មណ៍ជាមួយកូន និងអាចទប់កំហឹងជាងមុនបានផងដែរ។​

ការវាយដំ និងបង្ខំអារម្មណ៍កូនធ្វើអ្វីដែលលគាត់មិនពេញចិត្ត

ទឹកចិត្តឪពុកម្តាយនិងចិត្តមានពេលខ្លះគឺដូចគ្នា ព្រោះយើងមិនអាចបង្វែរការធ្វើអ្វីដោយបង្ខំទៅនរណាម្នាក់ភ្លាមៗបានឡើយនៅអ្វីដែលគាត់មិនពេញចិត្តធ្វើ។ ព្រោះប៉ាម៉ាក់ត្រូវចាំថាគំរូល្អរបស់យើងគឺជាអ្វីឌែលកូនចង់ធ្វើតាមនិងស្តាប់បង្គាប់ និងមិនមែនបញ្ឈប់ដោយគាត់បានដោយការប្រើរំពាត់វាយទេ ប៉ាម៉ាក់គួរចំណាយពេលរកហេតុផល និងអ្វីដែលល្អមកបញ្ចាក់ដើម្បីឲ្យក្មេងបានឃើញនិងស្តាប់បង្គាប់ ហើយមិនឲ្យប៉ាម៉ាក់ខ្លួនឯងទប់កំហឹងមិនបាន។ និយាយយ៉ាងខ្លី ក្មេងៗត្រូេះការពេលវេលាក្នុងការណែនាំ និងស្តីប្រដៅ មិនអាចយកកំហឹងដែលប៉ាម៉ាក់តានតឹងពេលក្រៅ មកអប់រំចង់ឲ្យកូនធ្វើតាមបានភ្លាមៗនោះទេគឺត្រូេះការពេលវេលា ហើយព្យាយាមធ្វើវាដើម្បីបញ្ចប់កំហឹងខ្លួនឯង និងភាពចចេសរឹងរូចរបស់កូនក្មេងបានដូចគ្នា។

ចុចមើលវិដេអូលម្អិតនៅទីនេះ៖

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម