មានដឹងអត់ថា សត្វឆ្កែអាចផ្ដល់ក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌឲ្យអ្នកបាន?
- 2021-10-09 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងអត់ថា សត្វឆ្កែអាចផ្ដល់ក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌឲ្យអ្នកបាន?
ជីវិតមនុស្សឬសត្វលោកមានចេញមានចូលនៅក្នុងដំណើរឆាកជីវិតរបស់អ្នក មិនថាជាមួយដៃគូស្នេហា មិត្តភក្ដិ គ្រួសារ ឬមិត្តរួមការងារឡើយ។ ទំនាក់ទងខ្លះក៏ល្អខ្លាំង ហើយខ្លះទៀតនោះក៏មិនសូវល្អដែរ និងមានខ្លះទៀតនោះត្រូវបានដៃគូឬមិត្តភក្ដិក្បត់ បោកប្រាស់ គេងចំណេញ ក្រុមគ្រួសារធ្វើឲ្យអ្នកអាក់អន់ចិត្ត ឬរុញច្រានអ្នកចោល។ ដូចច្នេះគ្រប់បញ្ហាទាំងនោះគឺបណ្តាលមកពីមនុស្សលោក! មនុស្សលោកគឺមិនអាចជឿទុកចិត្តបានទេ។
តើមានអ្នកណាខ្លះដែលកំពុងតែធ្វើការស្វែងរក ឬក៏ធ្លាប់ទទួលបានស្នេហាដោយគ្មានលក្ខខណ្ឌ? ប្រាកដណាស់សម្រាប់អ្នកដែលមានសត្វឆ្កែចិញ្ចឹមនឹងទទួលបានសេចក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ។ ការស្វាគមន៍យ៉ាងកក់ក្តៅនឹងរំភើបយ៉ាងខ្លាំងពីសត្វឆ្កែរបស់អ្នក និងការពារអ្នក ក្រុមគ្រួសាររបស់អ្នកលុះដល់ដង្ហើមចុងក្រោយរបស់ពួកគេ។
មូលេហេតុ ៤ យ៉ាងនេះហើយដែលសត្វឆ្កែស្រឡាញ់អ្នកខ្លាំងជាងខ្លួនពួកវាទៅទៀត៖
១. វាជារឿងធម្មជាតិទៅហើយដែលសត្វឆ្កែគ្រប់រូបធ្វើទៅកាន់ម្ចាស់របស់វា
២. សត្វឆ្កែមិនមាន ឬមិនទុកនូវអារម្មណ៍នៃប្រវត្តិហេតុការណ៍ដែលបានកើតឡើងចំពោះពូជអំបូររបស់ពួកវាឡើយ
៣. ពួកវាក៏មិនដែលយកកំហឹង មកធ្វើការតតាំងសងសឹកនឹងអ្នកដែរ និងនៅតែស្រឡាញ់អ្នកជានិច្ច
៤. សត្វឆ្កែនឹងមិនអាចបញ្ឈប់ការស្រឡាញ់ចំពោះអ្នកឡើយ ហើយវានឹងនៅតែផ្តល់ក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌនោះជារៀងរហូត
ដូចច្នេះ តើអ្នកបានធ្វើអ្វីខ្លះហើយក្នុងឆាកជីវិតរបស់អ្នក ដើម្បីទទួលបានភាពស្មោះត្រង់ និងក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌនោះពីសត្វឆ្កែ? ហើយមុននឹងចង់បានសត្វឆ្កែមកចិញ្ចឹមនោះ គិតសិនថាតើអ្នកសាកសមនឹងទទួលបាននូវក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌពីសត្វឆ្កែឬអត់? ដូចច្នេះព្យាយាមផ្តល់ក្តីស្រឡាញ់ទៅកាន់ឆ្កែរបស់អ្នកវិញឲ្យអស់ពីចិត្ត វាល្អសម្រាប់អ្នកខ្លួនឯង និងឆ្កែរបស់អ្នកផងដែរ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖