សញ្ញាខុសប្រក្រតីដែលបង្ហាញថាកូនៗរបស់អ្នកលូតលាស់យឺតយ៉ាវ គួរនាំកូនទៅជួបគ្រូពេទ្យ

  • 2021-10-31 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចិញ្ចឹមបីបាច់ថែរក្សាកូនមិនមែនជារឿងងាយស្រួលនោះទេ។ តែជារឿងមួយដែលឪពុកម្តាយនៅពេលឃើញកូនរបស់ពួកគេមានរោគសញ្ញាមិនប្រក្រតីណាមួយ ក្នុងចំណោមរោគសញ្ញាខាងក្រោមនេះ ឪពុកម្តាយគួរតែនាំកូនទៅជួបគ្រូពេទ្យ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងដំបូន្មានត្រឹមត្រូវបំផុតក្នុងការជួយកូនទាន់ពេល៖

១.កក្មេងមិនរឹង មិនអាចងាកបាន

នៅពេលទារកកើតមកជំហានដំបូង ដែលទារកអាចស្ទាត់ជំនាញបំផុតគឺការជញ្ជក់។ ជាពិសេសនៅពេលទារកមានអាយុ ៣ ខែគាត់ចូលចិត្តបឺតមេដៃ។ នេះគឺជាសញ្ញាមួយដែលបង្ហាញថាកូនរបស់អ្នកកំពុងអភិវឌ្ឍន៍ និងមានការលូតលាស់ជាធម្មតា។ ឈានដល់ទារកមានអាយុ ៣ ខែទារកមានករឹង អាចងាកចុះឡើងៗបាន។​ ប៉ុន្តែប្រសិនបើកុមារមិនអាចធ្វើចលនាទាំងនេះបានទេមានន័យថាកុមារមានបញ្ការហាវិវត្ តនៃការលូតលាស់មិនប្រក្រតី ដែលឪពុកម្តាយត្រូវប្រយ័ត្ន និងគួរទៅពិភាក្សាជាមួយគ្រូពេទ្យ។

២.ការបំបៅកូនដោយទឹកដោះម្តាយគឺពិបាក

ទារកមានសុខភាពល្អ និងលូតលាស់ប្រក្រតីការបៅទឹកដោះម្តាយ ឬទឹកដោះគោគឺមិនមានការពិបាកនេះទេ ហើយក៏មិនសូវមានបញ្ហាក្អួតចង្អោរញឹកញាប់ដែរ។ វាផ្ទុយពីកុមារដែលមានបញ្ហាពិបាកក្នុងការបៅ ហើយងាយនឹងក្អួត នេះជារោគសញ្ញាមួយដែលទាក់ទងនឹងការអភិឌ្ឍន៍បញ្ញារបស់កុមារខ្សោយ ដែលប៉ាម៉ាក់គួរពិនិត្យ មិនមែនជារឿងធម្មតារបស់ក្មេងទេ។

៣.ភាសាមិនច្បាស់

ជាធម្មតាទារកអាចញញឹមបន្ទាប់ពី ៣ ខែឡើង។ នៅពេលសប្បាយចិត្តកូនរបស់អ្នកអាចបញ្ចេញសំឡេងសាមញ្ញលឺៗ និងអាយុចន្លោះពី ៦ ខែដល់ ១ ឆ្នាំហើយនៅតែកម្រញញឹមវាជាសញ្ញានៃការខូចមុខងារខួរក្បាល។ ព្រោះចាប់ពីអាយុ ៣-១៥ខែ គឺជារយៈពេលដ៏សំខាន់ខួរក្បាលទារក អាចស្រូបយកភាសាយ៉ាងឆាប់រហ័ស។ រហូតដល់ទារក មានអាយុ ១២ ខែ មុខងារភាសាកំពុងលូតលាស់ឥតឈប់ឈរ ហើយកុមារអាចចាប់ផ្តើមនិយាយពាក្យសាមញ្ញៗ និងពេលអាយុ ២ ឆ្នាំពួកគេអាចនិយាយបានយ៉ាងស្ទាត់ជំនាញតែម្តង។ ផ្ទុយទៅវិញបើកុមារមិនអាចនិយាយចេញ ឬពិបាកនិយាយសឹងមិនបានមួយម៉ាត់ និងការប្រតិកម្មរបស់កុមារគឺយឺតយ៉ាវនោះ មូលហេតុធំអាចបណ្តាលមកពីឪពុកម្តាយមិនសូវមានការប្រាស្រ័យទាក់ទងជាមួយកូន។ ចំណុចនេះគឺបញ្ជាក់ថា នៅក្នុងខួរក្បាលទារកមានភាពលូតលាស់យឺតយ៉ាវ អ្នកម៉ាក់គួរប្រញាំប់ទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយសម្រាប់កូនភ្លាមៗទើបជាការល្អ។

៤.ការផ្តោតអារម្មណ៍ខ្សោយ

មានក្មេងៗជាច្រើនដែលតែងតែមានបញ្ហាក្នុងការព្រងើយកន្តើយ ចំពោះអ្វីដែលនៅជុំវិញខ្លួនរបស់ពួកគេ និយាយឲ្យចំមិនចាប់អារម្មណ៍ ហើយទារកមិនអាចផ្តោតការយកចិត្តទុកដាក់លើរឿងជាក់លាក់ណាមួយបានទេ។ ពួកគេអាចចាប់អារម្មណ៍អ្វីមួយតែក្នុងរយៈពេលខ្លីបំផុតហើយមានប្រតិកម្មយឺត ៗនិងឧស្សាហ៍ភ្លេចក្នុងរឿងដដែលៗ។ វាបង្ហាញថាកុមារមិនមានសមត្ថភាពកំណត់នូវសកម្មភាពជុំវិញ និងពិសេសខួរក្បាលគាត់ដើរយឺតដែលគួរតែទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីជួយដល់ក្មេងទាន់ពេល។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម