រឿងសាមញ្ញ ៩ យ៉ាងដែលអាចអោយអ្នកមានអារម្មណ៏ដឹងគុណជីវិតមួយនេះបំផុត

  • 2021-09-22 08:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃខ្លះ អ្វីៗដំណើរការទៅតាមការគ្រោងទុកឬអាចនឹងប្រសើរជាងអ្វីដែលប្រាថ្នាទុកទៅទៀត ថ្មីខ្លះទៀតអ្នកអាចនឹងមានអារម្មណ៏ទៅធ្វើអ្វីសោះ នៅពេលដែលរឿងដែលខំគ្រោងទុកជាច្រើនខែឆ្នាំ ក៏ត្រូវរលាយបាត់ក្នុងមួយពព្រិចភ្នែក។ ប្រហែលជាវិធីសាមញ្ញបំផុតនិងមានប្រសិទ្ធភាពបំផុតមួយក្នុងការប្រែក្លាយមួយថ្ងៃ មួយសប្តាហ៍ឬមួយខែទៅជាអ្វីដែលវិជ្ជមាននិងប្រសើរជាងនេះ ដោយបង្វែរការយកចិត្តទុកដាក់លើរឿងដែលអ្នកមានអារម្មណ៏ថាដឹងគុណដូចជា៖

១. កន្លែងរស់នៅដ៏សមរម្យមួយ

២. មានទឹកស្អាតសម្រាប់ប្រើប្រាស់ មិនខ្វះមុខក្រោយ

៣. មិនដែលត្រូវអត់ឃ្លាន

៤. អាចរីករាយនឹងរឿងតូចៗដែលកើតមានឡើងនៅក្នុងជីវិតអ្នក

៥. មិត្តភក្តិ សាចញាតិបងប្អូនដែលដឹងចិត្តដឹងថ្លើមអ្នកបំផុត

៦. សុខភាពល្អ មិនមានជម្ងឺប្រចាំកាយ

៧. សន្តានចិត្តល្អៗ ពីមនុស្សជុំវិញខ្លួនអ្នកកន្លងមក

៨. បញ្ហាជីវិតទាំងឡាយណាដែលធ្វើអោយអ្នកកាន់តែរឹងមាំ ហើយមានថ្ងៃនេះ

៩. នៅមានឱកាសសម្រាប់ធ្វើរឿងជាច្រើនទៀតដែលអ្នកប្រាថ្នាចង់ធ្វើ

ចុះសម្រាប់ខ្លួនអ្នកផ្ទាល់វិញ តើតែងតែលើកទឹកចិត្តខ្លួនឯងតាមវិធីណាដែរ?

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម