នៅក្នុងភ្នែកគេ អ្នកជាមនុស្សបែបម៉េច?
- 2021-08-24 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅក្នុងភ្នែកគេ អ្នកជាមនុស្សបែបម៉េច?
ចង់ដឹងថា នៅក្នុងកែវភ្នែកសង្សារ អ្នកជាមនុស្សបែបម៉េចដែរទេ? ហូតបៀរមួយសន្លឹកដើម្បីដឹងពីចម្លើយ។
A. នៅក្នុងភ្នែកដៃគូ អ្នកជាមនុស្សដឹងមុខ ដឹងក្រោយ។ អ្នកមិននិយាយច្រើន និងមិនវង្វេងក្នុងការនិយាយរបស់ខ្លួន។ គេមានអារម្មណ៍ល្អ ពេលនៅក្បែរអ្នក។ តែដោយសារតែអ្នកមិនសូវបើកចិត្ត គេមានអារម្មណ៍ថា អ្នកមានអាថ៍កំបាំងចំពោះគេ។
B. សម្រាប់គេ អ្នកជាមនុស្សទាក់ទាញជាទីបំផុត។ ទោះបីជាស្ថិតនៅក្នុងឋានៈណាក៏ដោយ គេតែងតែចង់នៅក្បែរអ្នកជានិច្ច។ យ៉ាងណាក្ដី គេមិនហ៊ានបង្ហាញចេញមកទាំងស្រុងនោះឡើយ ត្បិតដឹងថា អ្នកមានជម្រើសច្រើន។
C. គេគិតថាអ្នកជាមនុស្សកក់ក្ដៅ តែងតែនាំមកក្ដីសុខឲ្យអ្នកដទៃ។ ក្រៅពីនេះ គេឃើញថា អ្នកជាមនុស្សចិត្តទូលាយ ចេះជួយយកអសារអ្នកដទៃ។ អ្នកចូលចិត្តរស់នៅតាមអ្វីដែលខ្លួនគិត មិនចូលចិត្តធ្វើអ្វីតាមគេ។ និយាយរួមទៅ គេឃើញថា អ្នកជាមនុស្សល្អម្នាក់។
D. គេគិតថា អ្នកមើលឃើញអ្វីក៏ល្អឥតខ្ចោះ សុទ្ធតែជាពណ៌ស៊ីជម្ពូ។ អ្នកជាមនុស្សរៀងឆោត បន្តិច និងងាយជឿមនុស្ស។ ទោះឃើញថាអ្នករៀងឆោតបន្តិចមែន តែគួរឲ្យស្រលាញ់។ ភាពមិនគិតច្រើនរបស់អ្នក នាំមកនូវភាពវិជ្ជមានឲ្យអ្នកដទៃ។
E. អ្នកជាមនុស្សម៉ត់ចត់ ចេះថែទាំងអ្នកដទៃ និងអាចលះបង់ដើម្បីអ្នកដទៃ។ នៅក្នុងភ្នែកគេ អ្នកជាមនុស្សពិសេស និងជាមនុស្សដែលមានគោលជំហរច្បាស់លាស់ មិនដើរតាមមតិភាគច្រើន ហើយគេឃើញថា អ្នកជាមនុស្សឥតខ្ចោះគួរសម៕