រៀនរស់ឲ្យល្អជាងមុនដោយខ្លួនឯងនូវវិធីទាំងនេះ ក្រោយពីបែកបាក់ស្នេហា

  • 2021-08-02 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្រោយ​ពី​បែក​បាក់​ស្នេហា អ្នក​មាន​អារម្មណ៍​ថា​ពិភពលោក​ហាក់​ព្រងើយ​កន្តើយ​នឹង​អ្នក គ្មាន​សូម្បី​មនុស្ស​ម្នាក់​ខ្វល់​ខ្វាយ​ ឬ​ស្រលាញ់​អ្នក​ទៀត​ទេ។ ​តែ​​តាមពិត​វា​មិន​ដូច្នោះ​ទេ ​នេះ​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវ​​ចាប់​ឱកាស​ក្រោក​ឈរ​និង​ចាប់​ផ្តើម​ជា​ថ្មី​។

​១. ​ទទួល​ស្គាល់​ការពិត

ដើម្បី​ចាក​ចេញ​ឆ្ងាយ​ពី​អារម្មណ៍​អវិជ្ជមាន​ ​អ្នក​គួរ​តែ​ធ្វើ​ជា​ខ្លួន​ឯង​​យ៉ាង​ពិត​ប្រាកដ ដោយ​ព្រម​ទទួលស្គាល់​រឿង​​ទាំង​នោះ​ថា​បាន​កើត​ឡើង​រួច​ហើយ។ ​ដូច្នេះ ជំនួស​ឲ្យ​ការ​ស្អប់ និង​មិន​អើពើ​ចំពោះ​ខ្លួន​ឯង ​អ្នក​ត្រូវ​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ ព្រោះ​បើ​អ្នក​មិន​ស្រលាញ់​ខ្លួន​ឯង​ទេ ​កុំ​រំពឹង​ថា​មាន​អ្នក​ដទៃ​នឹង​ស្រលាញ់​​អ្នក​វិញ​ឲ្យ​សោះ។

​២. ​ឈប់​គិត​រឿង​​មិន​ល្អ

ក្រោយ​ពី​យំ​ហើម​ភ្នែក ​អ្នក​ក៏​ចាប់​ផ្តើម​គិត​​អវិជ្ជមាន​ចំពោះ​ខ្លួន​ឯង​ដោយ​យល់​ថា ​អ្នក​មិន​ល្អ​គ្រប់​គ្រាន់ទើប​ធ្វើ​ឲ្យ​ស្នេហា​មួយ​នេះ​បែក​បាក់។ ​យ៉ាង​ណា​ក្តី ​អ្នក​គួរ​ងាក​មក​អាន​សៀវ​ភៅ ​ហាត់​ប្រាណ ​ឬ​ធ្វើ​សមាធិ​វិញ ​។

​៣. គាំ​ទ្រ​ខ្លួន​ឯង​ដោយ​ពាក្យ​លើក​ទឹក​ចិត្ត

ប្រាប់​ខ្លួន​ឯង​​ថា​ការ​ឈឺ​ចាប់​នឹង​រសាត់​ចេញ​ពី​អ្នក​មិន​ខាន ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រឹង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដូច​ជា ខ្ញុំ​ស្រលាញ់​ខ្លួន​ឯង ខ្ញុំ​​មិនអីទេនៅពេលនេះ ខ្ញុំ​នឹង​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​បើ​ទោះ​គ្មាន​នរណា​មក​មើល​ថែ​ខ្ញុំ​ក៏​ដោយ។ ពាក្យ​ទាំង​នេះ ​ប្រហែល​ធ្វើ​ឲ្យ​អ្នក​អៀន​បន្តិច​ដើម្បី​និយាយ ​តែ​វា​នឹង​ជួយ​ឲ្យ​បេះ​ដូង​របស់​អ្នក​ល្អ​ឡើង​វិញ។

​៤. ស្វែង​រក​គុណ​សម្បត្តិ​របស់​ខ្លួន​ឯង

ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​ខ្លួន​ឯង ​អ្នក​ត្រូវ​តែ​ស្គាល់​ពី​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​ខ្លួន​ឯង។ ​ឬ​ក៏​អ្នក​ត្រូវ​ដឹង​ថា តើ​អ្នក​ជា​មនុស្ស​ចិត្ត​ទន់? ​អត់​ធ្មត់? ចិត្ត​ល្អ? ចេះ​ជួយ​អ្នក​ដទៃ​ឬទេ? ​ដែល​ទាំង​នេះ​នឹង​ជួយ​ជម្រុញ​ឲ្យ​អ្នក​​ បន្ត​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឯង​បាន។

​៥. ​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​អវិជ្ជមាន

ក្រោយ​ពី​បែក​បាក់​ស្នេហា ​អ្នក​ប្រាកដ​ជា​មិន​ទាន់​ឈប់​គិត​ពី​មនុស្ស​ម្នាក់​នោះ​បាន​នៅ​ឡើយ។ ​អ្នក​យក​រូប​ថត​គេ​មក​មើល ហើយ​រំលឹក​អនុស្សាវរីយ៍​គ្រប់​យ៉ាង​ជាមួយ​គ្នា។ ​អ្នក​ថែម​ទាំង​ចូល​មើល Profile ​គេ​ថែម​ទៀត ​ដើម្បី​ចង់​ដឹង​ថា​​ពេល​នេះ​គេ​កំពុង​ធ្វើ​អ្វី ​តើ​គេ​កំពុង​ឈឺ​ចាប់​ដូច​អ្នក​ដែ​រ​ទេ។ ​តែ​សួរ​ថា តើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នេះ ​វា​ជួយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ឬអត់?

នៅ​ចំនុច​នេះ ​វិធី​ល្អ ​អ្នក​គួរ​តែ​ចេញ​ឲ្យ​ឆ្ងាយ​នូវ​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​មនុស្ស​ម្នាក់​នោះ ព្រោះ​រឿង​ទាំង​នោះ​នឹង​បន្ថែម​ឲ្យ​អ្នក​កាន់​តែ​មិន​សប្បាយ​ចិត្ត រស់​ក្នុង​ភាព​អវិជ្ជមាន​ជា​រៀង​រហូត​មិន​ខាន៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម