រក្សាបានភាពក្មេងជាងវ័យបានយូរអង្វែង ដោយតិចនិក៦យ៉ាងសាមញ្ញ

  • 2021-07-20 09:36:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 1

​តិច​និក​សាមញ្ញ​ទាំង​នេះ ​អាច​ជួយ​ដល់​ស្បែក​មុខ​ឲ្យ​ក្មេង​បាន​យូរ​អង្វែង។

​១. លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត

​ទោះ​បី​ជា​មិន​ផាត់​មុខ​ក៏​ដោយ ​ក៏​ធូលី​ដី​នៅតែ​អាច​អាច​ចូល​មក​បំផ្លាញ​​ស្បែក​ឲ្យ​មើល​ទៅ​ឃើញ​ចាស់។ ការ​លាង​សម្អាត​ស្បែក​មុខ ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​នឹង​ជួយ​ជម្រះ​ធូលី​ដី​ពី​ផ្ទៃ​មុខ​ ​​ខ្លាញ់ បាក់តេរី​ផង​ដែរ។ ​លើស​ពី​នេះ ការ​លាង​មុខ​បាន​ស្អាត ​ក៏ជួយ​ឲ្យ​ស្បែក​មុខ​ងាយ​ប្រតិបត្តិការ​និង​​ផលិត​ផល​សម្រស់​ងាយ​ជ្រាប​ចូល​ស្បែក​មុខ​បាន​ល្អ។

​២​. ស្រ្កាប់

​នៅ​ពេល​វ័យ​កាន់តែ​ចាស់ ​ការ​ជម្រុះ​កោសិការ​ចាស់​ៗ​​ចោល ​កាន់​តែ​ចាំ​បាច់។ ដូច្នេះ​ហើយ ​បើ​កោសិកា​ចាស់​ៗ​នៅ​បន្សល់​លើ​ស្បែក​មុខ​ច្រើន ​នឹង​ធ្វើ​ឲ្យ​​ផ្ទៃ​មុខ​មើល​ទៅ​កខ្វក់ ​និង​មិន​ភ្លឺ​រលោង​ឡើយ។

​៣. ​​ការ​ផ្តល់សំណើម​ដល់​ស្បែក​មុខ ​ជា​រឿង​មិន​គួរ​មើល​រំលង

​តើ​អ្នក​ធ្លាប់​កត់​ចំណាំ​ទេ ​ថា​កាន់​តែ​ចាស់ មនុស្ស​កាន់​តែ​ឆាប់​ជ្រួញ? ​នេះ​ដោយសារ​តែ​ស្បែក​ស្ងួត ​ដែល​ជា​ហេតុ​ងាយ​នឹង​លេច​​ស្នាម​ជ្រួញ ពិសេស​ក្រោម​កន្ទុយ​ភ្នែក។ ​ហេតុ​នេះ អ្នក​គួរ​តែ​ផ្តល់សំណើម​ដល់​ស្បែក​មុខ​ឲ្យ​បាន​គ្រប់​គ្រាន់។

៤. ​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​ដាច់​ខាត​ត្រូវ​លាប​ឲ្យ​បាន​ទៀង​ទាត់

មនុស្ស​ភាគ​ច្រើន ​តែង​គិត​ថា​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​គ្មាន​ប្រយោជន៍​អ្វី​ទេ ​តែ​តាម​ពិត​គឺ​ជា​ការ​យល់​ខុស​​ទាំង​ស្រុង។ ​ការពា​រ​ស្បែក ពី​ពន្លឺ​ព្រះ​អាទិត្យ​គឺ​ជា​វិធី​ដ៏​ល្អ​បំ​ផុត​មួយ​ជួយ​ស្បែក​ឲ្យ​រក្សា​បាន​ភាព​ក្មេង​ជា​ងវ័យ ដូច្នេះ​ហើយ​គួរ​តែ​លាប​វា​ជា​ប្រចាំ​ថ្ងៃ ​មិន​មែន​ទាល់​តែ​ចេញ​ក្រៅ ឬទៅ​មាត់​សមុទ្រ​នោះ​ទេ។

​៥. ​ឧស្សាហ៍​ប្តូរ​ស្រោម​ខ្នើយ

វា​អាច​ជា​រឿង​​មិន​គួរ​ឲ្យ​ជឿ ​តែ​អ្នក​ត្រូវ​តែ​ដឹង​ថា​ ត្រឹម​ធូលី​តូច​ៗ​ក៏​អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​ដែរ។ ​ហេតុ​នេះ ​ខណៈ ពេល​គេង ​អ្នក​គួរ​តែ​ឧស្សាហ៍​ផ្លាស់​ប្តូរ​ស្រោម​ខ្នើយ ​ចៀស​វាង​គេ​ង​យូរ​រាប់​ខែ​៕​​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា