រាសីហាក់ស្រុត! ទិនហ្វី ត្រូវ​គេ​ប្ដឹង​ទារ​ឲ្យ​សង ១៣១​លាន​ដុល្លារ

  • 2021-06-08 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ទីផ្សារ​ភាពយន្ត​ត្រូវ​រង​ការ​ប៉ះទង្គិច​ខ្លាំង​​ពី​ជំងឺ​កូវីដ ១៩ កំពូល​តារា​សម្ដែង​ហុងកុង Stephen Chow ត្រូវ​ដៃ​គូ​សហការ​រក​ស៊ី​ប្ដឹង​ទារ​សំណង​រាប់​រយ​លាន​ដុល្លារ ព្រោះ​គ្មាន​ចំណេញ។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​មិថុនា​មុន​នេះ បណ្ដា្​ព័ត៌មាន Faren Magazine បាន​រាយការណ៍​ថា តុលាការ​អន្តរជាតិ​ហុងកុង កំពុង​តែ​ទទួល​សំណុំ​រឿង​ប្ដឹងផ្ដល់​របស់​ក្រុមហ៊ុន​កម្សាន្ត New Culture Media ដែល​មាន​ទីស្នាក់​ការ​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន ជាមួយ​តារា​សម្ដែង​ប្រុស​ជើង​ចាស់ Stephen Chow។

តាម​ពាក្យ​បណ្ដឹង​របស់​ដើម​ចោទ ក្រុមហ៊ុន​ខាង​លើ​បាន​ទិញ ភាគហ៊ុន​៤០% ពី​ក្រុមហ៊ុន PDAL របស់​ទិនហ្វី កាល​ពី​ឆ្នាំ​២០១៦។ ភាគី​ទាំង​សងខាង​បាន​ធានា​ភាគី​ទិញ​ភាគហ៊ុន​​នឹង​ចំណេញ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

៣​ឆ្នាំ​ដំបូង ភាគី​ទាំង​សងខាង​នៅ​តែ​សហការ​គ្នា​ជា​ធម្មតា ដល់​ឆ្នាំ​២០២០ ក្រុមហ៊ុន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ តារា​ប្រុស​អាយុ ៥៩​ឆ្នាំ​ បាន​រំលាយ​កិច្ចសន្យា​ដោយ​ឯកត្តោ​ភាគី ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ខាត​អស់​ជា​ច្រើន។ អាស្រ័យហេតុនេះ​ហើយ ភាគី​នេះ​បាន​ប្ដឹង​តួ​រឿង​ស្តេច​ល្បែង​ទិន​ហ្វី ទារ​សង​​ជំងឺ​ចិត្ត ១៣១​លាន​ដុល្លារ។

មុន​នោះ​ដែរ កាល​ពី​ខែ កុម្ភៈ​ឆ្នាំ​នេះ ទិនហ្វី បាន​ប្ដឹង​ក្រុមហ៊ុន​ខាង​លើ​ដូច​គ្នា ដោយ​លើក​ហេតុផល​ថា ក្រុមហ៊ុន​នេះ មិន​ទាន់​សង​ ២៨.១លាន​ដុល្លារ ថ្លៃ​ទិញ​ភាគហ៊ុន​នោះ​ទេ។ គួរ​បញ្ជាក់​​ផង​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៦ មក​ទល់​ពេល​នេះ ពោល​គឺ​ក្រោយ​រឿង The Mermaid ស្នាដៃ​ក្រោយ​ៗ​របស់​តារា​រូប​​នេះ ភាគ​ច្រើន​បាន​ត្រឹម​មួយ​រួច​ខ្លួន ឬ​ចំណេញ​តិចតួច​បំផុត ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ស្រែក​គ្រប់​គ្នា៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម