ខាន​ដើរ​កម្រាល​ព្រំ​ក្រហម​យូរ Fan Bingbing ឈ្នះ​អស់​មារសត្រូវ​ទាំង​រ៉ូបមើលទៅរលុងៗក៏ដោយ

  • 2021-06-08 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ខាន​ឈាន​ជើង​​​លើ​កម្រាល​ព្រំ​ក្រហម​យូរ កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ទទួល​បាន​ការ​សរសើរ​ជា​ច្រើន ក្រោយ​ពេល​ចូល​កម្មវិធី​ធំ​ឡើង​វិញ។

កាល​ពី​ថ្ងៃ​យប់​ថ្ងៃ​ទី ៧ ខែ​មិថុនា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ស្រី​ស្អាត​រូប​នេះ បាន​ចូលរួម​ក្នុង​កម្មវិធី Wonderland Night ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិ​ន។ នៅ​ក្នុង​កម្មវិធី ក៏​មាន​តារា​ជួរ​មុខ​ជា​ច្រើន​ទៀត ដោយ​ក្នុង​នោះ​ក៏​មាន តារា​សម្ដែង​ប្រុស​លំដាប់ A Huang Xiao Ming ផង​ដែរ។

នេះ​គឺ​ជា​ពេល​ដ៏​កម្រ ដែល​គេ​ប្រទះ​ឃើញ ស្រី​ស្អាត​វ័យ ៣៩​ឆ្នាំ ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ធំ​ឡើង​វិញ ត្បិត​ក្រោយ​រឿង​អាស្រូវ​គេចពន្ធ នាង​ពុំ​មាន​កម្មវិធី​ច្រើន​ឡើយ។ ក្រោយ​ពេល​រូបភាព​របស់​តួ​រឿង ព្រះនាងយេយេ​ត្រូវ​បាន​បញ្ចេញ​ភ្លាម ឈ្មោះ​នាង​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo ភ្លែត​តែ​ម្ដង។

ក្រៅ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​ទោះ​អាយុ​ជិត ៤០​ឆ្នាំ​ហើយ​នោះ អ្នក​គាំទ្រ​អត់​នឹង​មិន​សរសើរ​តារា​រូប​នេះ​មិន​បាន ព្រោះ​សម្រស់​របស់​នាង​នៅ​តែ​លេច​ធ្លោ​ទោះ​បី​​រ៉ូប​របស់​នាង ត្រូវ​គេ​ប្រដូច​ទៅ​នឹង​ឈុត​គេ​ឡក​ម៉ុងសាយ ឬ​មាន​រាង​ដូច​ទីង​មោង​ក៏ដោយ ព្រោះ​វា​មើល​ទៅ​រលុង​ៗ។

មនុស្ស​​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្រៅ​ពី Fan Bingbing ប្រហែល​ជា​គ្មាន​អ្នក​ណា​អាច​ស្លៀក​រ៉ូប​នេះ​បាន​ឡើយ៕

ប្រភព៖ Thanhnien ប្រែ​សម្រួល៖ Caramel