មនុស្ស​ស្រី​ចង់​ស្អាត និង​ជោគជ័យ​យ៉ាងណា តែ​បើ​មាន​ចរិត​បែប​នេះ មនុស្ស​ប្រុស​មិន​ហ៊ាន​យក​ឡើយ

  • 2021-06-07 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ត្រូវ​ដឹង​ថាលុយ និង​សីលធម៌​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា បើ​អ្នក​មាន​ទ្រព្យ​ហើយ តែ​នៅ​តែ​រក្សា​ចរិយា​មិន​ថ្លៃ​ថ្នូរ ទោះ​អ្នក​មាន​លុយ​ច្រើន​យ៉ាងណា​ក៏​អ្នក​រក​អ្នក​ស្មោះ​នឹង​អ្នក​មិន​បាន​ដែរ។

១. បែក​គ្នា​នៅ​តោង​ទាម

អ្នក​ណា​ក៏​គួរ​រក្សា​តម្លៃ​ឲ្យ​ខ្លួន​ឯង បែក​គ្នា​ហើយ​តែ​នៅ​តែ​ដើរ​តួ​កម្សត់​ទៀត​នោះ គេ​មិន​បាន​ស្រលាញ់​អាណិត​អី​ទេ មាន​តែ​ស្អប់​ខ្ពើម។ នៅ​ពេលដែល​គេ​ដាច់​ចិត្ត​និយាយ​ថា​បែក​ហើយ មាន​ន័យ​ថា គេ​លែង​មាន​អ្វី​ចង់​ទាក់ទង​នឹង​អ្នក​ហើយ បើ​អ្នក​តែ​តោងទាម មាន​តែ​ធ្វើ​ឲ្យ​គេ​ស្អប់​ថែម​ប៉ុណ្ណោះ ឈប់​បន្ទាប​តម្លៃ​ខ្លួន​ឯង​ទៅ។

២. និយាយ​ដើម​អ្នក​ចាស់

អ្នក​គួរ​ចាំ​ថា​ ទោះ​បី​ជា​អ្នក​ចាស់​នោះ​​ ល្អ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​ធ្លាប់​ជា​សង្សារ​របស់​អ្នក ដូច​នេះ​ហើយ កា​រ​ដែល​អ្នក​និយាយ​ដើម​អ្នក​ចាស់ មាន​ខុស​អី​ពី​ការ​សារភាព​ថា អ្នក​ធ្លាប់​ស្រលាញ់​មនុស្ស​អាក្រក់ មនុស្ស​អន់​នោះ? នៅ​ពេល​អ្នក​កំពុង​និយាយ​អាក្រក់​ពី​គេ គឺ​កំពុង​ទាញ​ខ្លួន​ឯង​ចុះ​ភក់​ជ្រាំ​ហើយ។

ចុចមើលវីដេអូ៖

៣. មាត់​ឥត​គម្រប

ទទួល​ស្គាល់​ថា ចង់​ចូល​សង្គម​ចុះ ចង់​រក​ស៊ី​ឲ្យ​ទាន់​គេ ថ្វី​មាត់​គឺ​សំខាន់​បំផុត។ ការ​ចេះ​រៀបចំ​ទុក​ដាក់​ និយាយ​ស្ដី​ឲ្យ​ត្រូវ​​​តាម​កាលៈទេសៈ មិន​ទាន់​ចេញ​ច្បាំង​ផង​ ឈ្នះ​គេ​ពាក់​កណ្ដាល​ទៅ​ហើយ។ តែ​កុំ​យក​លេស​នេះ​ហើយ និយាយ​ស្ដី​មិន​ចេះ​គិត បើក​មាត់​ចេញ​មក​ អ្វី​ក៏​និយាយ​បាន​ទាំង​អស់ ព្រោះ​ការ​ដែល​ពូកែ​និយាយ និង​និយាយ​ច្រើន​ឥត​ប្រយោជន៍​គឺ​បែប​ផែន​២​ផ្សេង​គ្នា​ដាច់​ស្រឡះ។

៤. យក​លុយ​មក​មើល​ងាយ​គេ

គ្មាន​មនុស្ស​ប្រុស​ណា​ចង់​បាន​លុយ​ប្រពន្ធ ឬ​មិត្ត​ស្រី​របស់​ខ្លួន​យក​មក​ចិញ្ចឹម​ខ្លួន​ឡើយ​ ដូច​នេះ​ហើយ​ ប្រសិន​បើ​អ្នក​អាង​ថា​​ដោយ​សារ​ខ្លួន​មាន​ទ្រព្យ​ ហើយ​មាន​សិទ្ធិ​មើល​ងាយ​បុគ្គល​ណា​មួយ​នោះ អ្នក​កំពុង​គិត​ខុស​ហើយ។ ទង្វើ​ដែល​អ្នក​ធ្វើ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចេញ​ឆ្ងាយ​ពី​អ្នក ព្រោះ​គេ​ខ្លាច​ថ្ងៃ​ណាមួយ គេ​អាច​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​របស់​អ្នក​៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel