នារី៣ប្រភេទចូលក្នុងបញ្ជីខ្មៅរបស់មនុស្សប្រុសមិនចង់រៀបការជាមួយ

  • 2021-05-11 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

៣​ប្រភេទ​ខាង​ក្រោម​នេះ ជា​នារី​ដែល​មនុស្ស​ប្រុស​​ចង់​តែ​រត់ ពេល​បាន​សេព​គប់​​ជា​សង្សារ​ហើយ។ បុរស​មិន​ចង់​រៀប​ការ​ជាមួយ​នារី​បែប​នេះ​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​គាត់​ស្អប់​ខ្លាំង​​ទៀត​ផង។

​១. មាន​សង្សារ​ហើយ​តែ​មិន​ចេះ​បដិសេធ​មនុស្ស​ប្រុស​ដទៃ

​ពេល​មនុស្ស​ប្រុស​មាន​សង្សារ អ្វី​ដែល​គេ​រំពឹង​ខ្លាំង​ជាង​គេ​គឺ​ភាព​ស្មោះ​ត្រង់។ ​គាត់​ខ្លាច​បំផុត​នៅ​ពេល​ចាប់​បាន​សង្សារ​ខ្លួន​ឯង កំពុង​បើក​​ភ្លើង​ខៀវ​ទៅ​បុរស​ដទៃ ខណៈ​នាង​មាន​សង្សារ​រួច​ហើយ។ មនុស្ស​ប្រុស​ស្អប់​បំ​ផុត​គឺ​ការ​ផិត​ក្បត់​ហើយ​នារី​ប្រភេទ​នេះ ​នឹង​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​​ក្នុង​កែវ​ភ្នែក​បុរស។

២. មិន​យល់​ពី​ទំហំ​ស្រលាញ់

​បុរស​ស្អប់​មនុស្ស​ស្រី​ដែល​មិន​យល់​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ខ្វល់​ខ្វាយ​​របស់​គាត់​ចំពោះ​នាង។ ​នាង​ធ្វើ​ដូច​ភ្លេច មិន​អើពើ​នឹង​សង្សារ ទុក​សង្សារ​ចោល​​ហើយ​គិត​តែ​សប្បាយ​ជា​មួយ​មិត្ត​ភក្កិ។ ​រវាង​​មនុស្ស​​ប្រុស​ស្រលាញ់​មនុស្ស​ស្រី​ទុក​ដូច​ព្រះ​នាង ​និង​មនុស្ស​ស្រី​ចាត់​ទុក​ខ្លួន​ឯង​ដូច​​ព្រះ​នាង​គឺ​ខុស​គ្នា។ ​ដូច្នេះ​ បើ​មនុស្ស​ស្រី​លេង​ចរិត​ពេក ​ចង់​ឲ្យ​តែ​គេ​ទ្រ ​មនុស្ស​ប្រុស​​ក៏​មិន​ខ្លាច​បោះ​បង់​ចោល​នារី​បែប​នេះ​ដូច​គ្នា​

​៣. មិន​ដែល​ឲ្យ​ចម្លើយ​ច្បាស់​លាស់​

ភាព​មិន​ប្រាកដ​របស់​មនុស្ស​ស្រី ​ម្ដង​ប្រាប់​ថា​ស្រលាញ់ ​ម្ដង​ប្រាប់​ថា​គ្រាន់​តែ​ចូល​ចិត្ត​ ​គឺ​ជា​ជំពូក​ដែល​មនុស្ស​ប្រុស ចាត់​ទុក​ថា​សំណាង​​អាក្រក់​ដែល​បាន​ជួប។ ​មនុស្ស​ស្រី​ធ្វើ​បែប​នេះ ​ហាក់​ដូច​ចង់​ទាម​ទារ​ចំណាប់​អារម្មណ៍​ពី​បុរស​ពេក ដែល​ធ្វើ​ឲ្យ​គាត់​ក្រញាញ់​ខួរ​មិន​ដឹង​ថា​គួរ​បន្ត ឬ​បញ្ឈប់។ ពេល​ដាក់​ចិត្ត​សុំ​ស្នេហ៍​នារី​ណា​ម្នាក់​ហើយ គាត់​​ចង់​ដឹង​ចម្លើយ​ច្បាស់​លាស់​មួយ ​ដើម្បី​កុំ​ឲ្យ​សង្ស័យ​ពី​ទំនាក់​ទំ​នង​​នេះ​ទៀត។ ​បុរស​តែង​តែ​ស្អប់​មនុស្ស​ស្រី​ប្រៀប​ដូច​ខ្មោច​លង ​ដែល​លេង​សើច​ពេល​វេលា​របស់​គាត់៕​​​​​​

ចុចអាន៖ ​​ មិន​​បាច់​គិត​ច្រើន បើ​មាន​សញ្ញា​ទាំង​នេះ មនោសញ្ចេតនា​របស់​អ្នក​ឈាន​ដល់​ចំណុចបញ្ចប់​ហើយ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា