មិនត្រឹមតែបាក់សម្រស់ទេ ឧស្សាហ៏ចូលគេងយឺតបំផ្លាញខ្លួនឯងច្រើនរឿងណាស់

  • 2021-04-06 05:25:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 22

មិនថាជាមូលហេតុអ្វីនោះទេ ការចូលគេងមិនបានទៀងទាត់ គ្រន់គ្រាប់ងាយនឹងអោយសុខភាពអ្នកទ្រុឌទ្រោមបំផុត។ បញ្ហាទាំងនេះនឹងកើតឡើងជាមិនខាន បើសិនជាអ្នកនៅតែមិនបោះបង់ទម្លាប់នេះចោលទេនោះ៖

១. ឡើងទម្ងន់៖ ចូលគេងយប់ជ្រៅពេកអាចធ្វើអោយប្រព័ន្ធរំលាយអាហារអ្នកដំណើរការមិនល្អដូចមុន ដែលអាចនឹងធ្វើអោយអ្នកឃ្លានមិនឈប់ ទម្ងន់ក៏ឡើងស្រឺតៗមិនដឹងខ្លួន។

២. អារម្មណ៏ប្រែប្រួលមិនទៀងទាត់៖ សមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៏អ្នកនឹងមានការថយចុះយ៉ាងខ្លះ ដែលធ្វើអោយអ្នកចេះតែឆេវឆាវ មានរឿងអ្វីតិចតួចក៏អាចខឹងក្រេវក្រោធជាខ្លាំងបាន។

៣. ខួរក្បាលអ្នកដំណើរការមិនបានល្អដូចមុន៖ នៅពេលដែលរាងកាយមិនបានសម្រាកគ្រប់គ្រាន់ទេនោះ ដំណើរការនៃខួរក្បាលក៏ថមថយស្របគ្នានោះដែរ។

៤. រដូវមិនទៀងទាត់៖ ចូលគេងពេលយប់ជ្រៅពេក អាចធ្វើអោយអរម៉ូននៅក្នុងរាងកាយអ្នកប្រែប្រួលបាន។

៥. ប្រព័ន្ធភាពស៊ាំថយចុះ៖ សញ្ញាដែលបង្ហាញថាអ្នកត្រូវការសម្រាកច្រើនជាងមុននោះគឺ ឧស្សាហ៏ធ្លាក់ខ្លូនឈឺ

៦. ភ្នែកប្រែជាស្ងួតខ្លាំង៖ វាអាចកើតឡើងបាន នៅពេលអ្នកប្រើប្រាស់ភ្នែកច្រើនហួសហេតុពេក ដែលអាចអោយភ្នែកអ្នកបាត់បង់សំណើម។

៧. ចុករោយភ្នែក៖ ជាពិសេសនៅពេលដែលនៅដល់យប់អាធ្រាត្រ ហើយប្រើប្រាស់ទូរស័ព ឬ កុំព្យូទ័រក្នុងរយះពេលយូរនោះ។

៨. ភ្នែកស្លក់ខ្មៅ៖ អ្នកអាចនឹងគិតថា បញ្ហាមួយនេះអាចនឹងងាយកែប្រែមកវិញ អោយសម្រាកបានគ្រប់គ្រាន់តែ ចំពោះអ្នកមានទម្លាប់បែបនេះជាប្រចាំ ស្បែកក្រោមភ្នែកអ្នកអាចនឹងខូចខាតពិបាកនឹងព្យាបាលមកវិញណាស់។

៩. ស្បែកមុខមិនស្រស់ថ្លា៖ នៅពេលដែលរាងកាយអ្នកមិនបានសម្រាកគ្រប់គ្រាន់ទេនោះ កោសិកាស្បែកអ្នកមិនអាចជួសជុលខ្លួនឯងឡើងវិញបាននោះទេ ដែលជាហេតុធ្វើអោយស្បែកមុខអ្នកមិនស្រស់ស្អាត ទោះជាប្រើប្រាស់គ្រឿងសម្អាងថ្លៃៗ យ៉ាងណាក្ដី។

១០. កើតមុន៖ មុនអាចនឹងជាកាដូហ្វីៗ ដែលបានមកពីការចូលគេងយឺត។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen