ថ្វីដ្បិតឈឺចាប់ តែជាការពិត! ៤ហេតុផល អ្នកគួរឈប់ចូលមើល Ex’s FB ទៀត

  • 2021-02-23 07:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពេល​ខ្លះ ​អ្នក​ដឹង​ថា​វា​ជា​រឿង​ខ្ជះ​ខ្ជាយ​ ជា​រឿង​មិន​បាន​ការ តែ​អ្នក​នៅ​តែ​បន្ត​ចូល​មើល FB ​គេ​ ទាំង​ហាម​ចិត្ត​មិន​បាន។ ​យ៉ាង​ណា​ក៏​ដោយ ​សូម​ឈប់​​ទៅ ​ទោះ​មិន​អាច​ធ្វើ​បាន​ភ្លាម​ៗ ​តែ​គួរ​កាត់​បន្ថយ​ឲ្យ​បាន​តិច​បំ​ផុត ​។

១. មិន​មែន​ជា​រឿង​ដែល​អ្នក​ត្រូវ​ខ្វល់​ពី​គេ​ទៀត​ទេ

អ្នក​ចូល​មើល FB ​គេ ព្រោះ​ចង់​ដឹង​ពី​សកម្មភាព​របស់​គេ ​រឹត​តែ​ចង់​ឃើញ​មុខ​សង្សារ​ថ្មី​របស់​គេ ចង់​ដឹង​ថា​គេ​យ៉ាង​ម៉េច​ហើយ។ ​តែ​សូម​បញ្ឈប់​ទៅ ព្រោះ​មាន​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ជះ​ខ្ជាយ​ពេល​វេលា​អត់​ប្រយោជន៍​តែ​ប៉ុណ្ណោះ។ ​ទោះ​ជា​គេ​មាន​បញ្ហា​អ្វី​ក៏​ដោយ ​គេ​ធ្វើ​អ្វី​ថ្មី​ក៏​ដោយ ក៏​​អ្នក​នូវ​តែ​គ្មាន​សិទ្ធ​ទៅ​ខ្វល់​ពី​គេ ទៅ​អរ​ជំនួស​គេ​ទៀត​ដែរ។ ​ត្រូវ​ចាំ​ថា មនុស្ស​ប្រុស​ម្នាក់​នោះ​លែង​ចង់​ដឹង លែង​ចង់​ឲ្យ​អ្នក​មក​រវីរវល់​ពី​រឿង​គេ​​ទៀត​ហើយ។

២. ​​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​បំភ្លេច​គេ

​​អ្នក​តែង​ប្រាប់​ខ្លួន​ឯង ប្រាប់​មិត្ត​ភក្កិ​ថា​ អ្នក​ចង់​បំភ្លេច​គេ​ចេញ​ពី​បេះ​ដូង ​តែ​ជាក់​ស្តែង​អ្នក​បែរ​ជា​នូវ​តែ​មិន​អាច​​បញ្ឈប់​​នឹក​គេ​បាន។ ​អ្នក​កាន់​តែ​គិត កាន់​តែ​សម្លឹង នោះ​កាន់​តែ​ឈឺ​ចាប់។ ​

៣. កាន់​តែ​​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ជា​មនុស្ស​អាក្រក់

​ក្រោយ​បែក​គ្នា ​គេ​មានសិទ្ធ​ទៅ​ពាក់​ព័ន្ធ​ជាមួយ​នរណា​ក៏​បាន ព្រោះ​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​បាន​ចប់​ហើយ។ ​ដូច្នេះ ​អ្នក​មិន​គួរ​ចូល​ទៅ​ឆែក FB ​គេ ចូ​ល​ទៅ​រញ៉េរញ៉ៃ​ក្នុង​ជីវិត​គេ​ទៀត​ទេ ​ព្រោះ​បើ​ធ្វើ​បែប​នេះ​ដូច​ចូល​ទៅ​បំផ្លាញ​សេចក្តី​សុខ​របស់​គេ​​អ៊ី​ចឹង។ ​ត្រូវ​ចាំ​ថា ​គេ​មិន​ត្រលប់​មក​វិញ​ទេ ​ហើយ​អ្នក​​គួរ​តែ​ចាក​ចេញ​ពី​គេ​​ដោយ​អារម្មណ៍​ល្អ​ទៅ ​កុំ​ឲ្យ​គេ​គិត​ថា​អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ធុញ​ទ្រាន់។

៤. ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​រក​អ្នក​ថ្មី

​ដោយសារ​តែ​អ្នក​មិន​ព្រម​ចាក​ចេញ​ពី​អតីតកាល ​ធ្វើ​ឲ្យ​អ្នក​ពិបាក​បើក​បេះ​ដូង​ទទួល​យក​អ្នក​ថ្មី​ណាស់។ ​​កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ច្រើន​ពេក​លើ​រឿង​​អតីត​កាល ​ជីវិត​នេះ​គឺ​ខ្លី​ណាស់ ​សូម​ប្រើ​ពេល​វេលា​ឲ្យ​សប្បាយ​ចិត្ត​ជាង​នេះ ទើប​ល្អ។ ​លើ​លោក​នេះ ​មិន​មែន​មាន​តែ​បុរស​នេះ​ម្នាក់​ទេ ​ថ្ងៃ​ណា​មួយ​ អ្នក​នឹង​ជួប​មនុស្ស​ថ្មី​ដែ​ល​ជា​របស់​អ្នក៕ ​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម