មនុស្សស្រីមិនខុសអីពីកប់ខ្លួនឯងក្នុងរណ្ដៅទុក្ខសោកមួយជីវិតទេ បើទម្លាប់តែបែបនេះ

  • 2021-02-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះមនុស្សស្រី ជីវិតនឹងប្រសើរជាងមុនច្រើនមិនខាន បើមិនមានទម្លាប់រកទុក្ខអោយខ្លួនឯងដោយបែបនេះ៖

១. មិនដឹងថាគួររក្សាភាពស្ងៀមស្ងាត់ពេលណា

នរណាៗក៏មានពេលដែលពិបាកចិត្ត ខឹងសម្បាររហូតដល់ថ្នាក់ទ្រាំលែងបានដែរ។ ពេលនេះហើយជាពេលដែលមនុស្សទូទៅបាត់បង់ម្ចាស់ការ លែងពិចារណារកហេតុផល ហើយក៏ធ្វើអ្វីតាមតែចិត្តខឹងមួយឆាវនោះ។ ព្រោះតែការធ្វើអ្វីតាមតែអារម្មណ៏បែបនេះ ហើយធ្វើអោយមនុស្សមួយចំនួនធំត្រូវមកអង្គុយស្ដាយក្រោយអស់មួយជីវិត មិនអាចមានអ្វីមកកែប្រែបានចំពោះកំហុសខ្លួនឯងមួយនេះនោះ។

២. មានអំនួតលើខ្លួនឯងហួសហេតុ

មិនចាំបាច់ទៅពិបាកពិចារណាច្រើននោះទេ សាកគិតមើល៎ៗ បើសិនជាមានមនុស្សម្នាក់ដែលចេះតែមកអួតអាង ប្រាប់រឿងល្អៗរបស់គេមកអ្នកមិនឈប់នោះ តើអ្នកនឹងយល់ថាគេជាមនុស្សបែបណាដែរ ចូលចិត្តគេដែរអត់? ជាទូទៅទោះជាមនុស្សម្នាក់មានភាពប៉ិនប្រសប់ ពូកែយ៉ាងណាក្ដី បើការលើកឡើងពីគុណសម្បត្តិទាំងនោះចេញពីមាត់អ្នកផ្ទាល់ វាអាចនឹងបាត់បង់តម្លៃជាងពាក់កណ្ដាលទៅហើយ។

៣. ធ្វើអ្វីមិនសូវជាចេះគិតពីលទ្ធផល

នៅក្នុងសង្គមយើងនេះ ទោះជាមនុស្សដែលរាប់អានគ្នាជិតដិតយ៉ាងណា ក៏មិនគេមិនដែលចិត្តល្អខ្លាំងដល់ថ្នាក់ ចង់អោយអ្នកបានល្អខ្ពង់ខ្ពស់ជាងគេនោះទេ។ ហេតុនេះហើយ ទាំងការសម្រេចចិត្ត និង ពាក្យសម្ដីដែលនិយាយស្ដីចេញទៅ គួរតែត្រូវពិចារណាអោយបានច្បាស់លាស់ជាមុនសិន។

៤. គ្រប់យ៉ាងធ្វើចេញទៅព្រោះតែចង់បានការចាប់អារម្មណ៏ពីអ្នកដទៃ

បើសិនជាអ្នកកំពុងតែរស់នៅបែបនេះ សាកសួរខ្លួនឯងមើល មានសេចក្ដីសុខពិតប្រាកដដែរអត់ បិទភ្នែក បើកភ្នែក ទាំងឈរ ទាំងអង្គុយ ព្រោះតែចង់អោយគេចាប់អារម្មណ៏បែបនេះ។

៥. មិនដឹងថាពេលណាគួរតែឈប់ព្យាយាមរក្សាមនុស្សដែលចង់ចេញទៅនៅក្នុងជីវិតខ្លួន

ទុក្ខសោកធំបំផុតនៅក្នុងជីវិតមនុស្សយើងនេះ គឺមិនទទួលស្គាល់ការពិត ចង់បានអ្វីដែលខ្លួនមិនមាន មានរឿងខ្លះក្នុងជីវិតយើងនេះ មិនគួរយកទៅប្រៀបធៀបជាមួយអ្នកដទៃនោះ ជាពិសេសចំពោះមនុស្សដែលគេទៅៗ ហើយ មិនត្រូវទៅបំផ្លាញសេចក្ដីសុខខ្លួនឯង ដោយនៅតោងទៀមគេនោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម