ឪពុកម្តាយមិនគួរស្តីបន្ទោសកូន ៗ ៤ចំណុចនេះដាច់ខាត នាំឲ្យកូនកាន់តែចចេសនិងពិបាកនិយាយ

  • 2021-02-28 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុកម្តាយមិនថាអ្នកខឹងយ៉ាងណា មិនគួរស្តីបន្ទោសកូនក្នុងស្ថានភាពដូចខាងក្រោម។ រក្សាភាពស្ងប់ស្ងៀម ឬរកពេលវេលាល្អប្រសើរដើម្បីនិយាយ និងចង្អុលបង្ហាញចំណុចខុសឆ្គងដើម្បីជួយកុមារឱ្យរៀនសូត្រពីបទពិសោធន៍ល្អៗ នឹងរៀនទទួលស្ពាល់បញ្ហា និងកំហុសរបស់ខ្លួនត្រូវដោះស្រាយ៖

ស្រែកដាក់កុមារនៅកន្លែងដែលមានមនុស្សច្រើន

ឪពុកម្តាយទម្លាប់ ស្តីបន្ទោសកូនគ្រប់ទីកន្លែងសូម្បីតែនៅកន្លែងដែលមានមនុស្សច្រើន។ ព្រោះទោះបីកូនធ្វើខុសក៏ដោយឪពុកម្តាយមិនគួរធ្វើឲ្យកុមារឈឺចាប់ដោយអចេតនាមុខហ្វូងមនុស្ស។ គួរគោរពសិទ្ធកុមារ គេក៏មានភាពអៀនខ្មាស់ ឬពិបាកគ្រប់គ្រងអារម្មណ៍របស់ពួកគេដូចគ្នាកណ្តាលចំណោមមនុស្ស។

ស្តីបន្ទោសកូនអ្នកពេលកំពុងញ៉ាំ

អាហារគឺជាពេលវេលាសម្រាប់ជួបជុំគ្រួសារនិយាយអ្វីដែលសប្បាយរីករាយមិនមែនជាពេលដែលត្រូវស្តីបន្ទោសកូន ៗ ។ ការស្តីបន្ទោសកូនពេលកំពុងញ៉ាំអាហារនឹងបង្កើតអារម្មណ៍អវិជ្ជមានឲ្យកូនអ្នក។ វាមិនត្រឹមតែរំខានការបរិភោគនិងបង្កើតឱ្យមានផលប៉ះពាល់ដល់ការអប់រំខុសពេលប៉ុន្តែធ្វើឱ្យកុមារកាន់តែស្អប់ការញ៉ាំ និងជួបជុំជាមួយឪពុកម្តាយ។

ស្តីបន្ទោសនៅពេលកូនរបស់អ្នកដឹងពីកំហុស

នៅពេលកូនសារភាពកំហុសត្រូវរៀនយល់និងបន្ថយការស្តីបន្ទោសឥតឈប់ហើយរៀនអភ័យទោសលើក្មេងដែលនាំកុំឲ្យអារម្មណ៍មិនស្រួល។ វាអាចធ្វើឱ្យកុមារបាត់បង់ឆន្ទៈក្នុងការព្យាយាមយល់ពីអ្នកនិងកែកំហុសថែមទាំងនាំឱ្យកុមារចេះកុហកនិងបដិសេធនូវកំហុសដែលមិនត្រឹមត្រូវ។

នៅពេលកុមារមានការព្រួយបារម្ភក្រៀមក្រំ

នៅពេលកូនមានអារម្មណ៍សោកសៅឬគិចស្ងាត់ស្ងៀមឪពុកម្តាយស្តីមិនគួរស្រែកខ្លាំងធ្វើឱ្យអារម្មណ៍របស់កុមារកាន់តែយ៉ាប់យ៉ឺន។ កុមារតូចៗក៏អាចមានបញ្ហាផ្លូវចិត្តដូចគ្នាដែលនាំឱ្យមានជំងឺធ្លាក់ទឹកចិត្តដូចមនុស្សពេញវ័យដែរ។

ដូច្នេះជំនួសឱ្យការស្តីបន្ទោសដល់កុមារការឱបនិងពាក្យនៃការលួងលោមនឹងនាំមកនូវលទ្ធផលល្អប្រសើរបាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម