រឿង​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​រាងកាយ បើ​អ្នក​នៅតែ​បន្ត​ចូលគេង​យឺត​រាល់​យប់​

  • 2021-01-18 02:05:00
  • ចំនួនមតិ 13 | ចំនួនចែករំលែក 20

យើង​ក៏​បាន​ដឹង​ថា​ការ​ចូល​គេង​យប់​ជ្រៅ​ពេក វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង។ ប៉ុន្តែ​បើ​អ្នក​នៅ​តែ​បន្ត​ទម្លាប់​នេះ​រហូត នោះ​រាង​កាយ​ងាយ​ប្រឈម​នឹង​រឿង​ទាំងនេះ​ជាក់ជា​ពុំខាន៖

​១​. ខួរ​ក្បាល​ចុះ​ខ្សោយ

គេង​យឺត ក្រោក​លឿន នោះ​នឹង​ធ្វើឲ្យ​អ្នក​សម្រាក​មិន​បាន​គ្រប់គ្រាន់។ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ខូរ​ក្បាល​អ្នក​មាន​ភាព​មិន​ប្រក្រតី ​ពេល​អ្នក​និយាយ​ឬ​ធ្វើ​អ្វី​មួយ អ្នក​តែង​តែ​ច្រឡំ។ ជាង​នេះ​ទៅទៀត​ វា​ធ្វើ​ឲ្យ​អ្នក​វិលមុខ​ ធីង​ធោ​ង ហើយ​ការ​និយាយ​អ្វីមួយ​គឺ​បាត់​បង់​ការ​គិ​ត​ច្រើន​។

២. ងាយ​នឹង​ឈឺ ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ចុះ​ខ្សោយ

ការ​គេង​​បាន​គ្រប់​គ្រាន់​ពិត​ជា​មាន​សារៈសំខាន់​ចំពោះ​រាង​កាយ​ណាស់។ កុំ​ចេះ​តែ​បណ្ដែត​បណ្ដោយ​សុខភាព​អ្នក ប្រសិន​បើ​អ្នក​គេង​មិន​បាន​ត្រឹមត្រូវ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ងាយ​ឆ្លង​ជំងឺ​ណាស់​ ជាពិសេស​ងាយ​កើត​ផ្ដាស​សាយ​ដែល​ពិត​ជា​ធ្វើ​ទុក្ខ​ដល់​អារម្មណ៍​អ្នក​ណាស់។ ម៉្យាងទៀត អ្នក​ងាយ​ប្រថុយ​នឹង​ការ​កើត​ជំងឺ​មហារីក​ផ្សេងៗ ព្រោះ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​រាងកាយ​អ្នក​ចុះ​ខ្សោយ។

៣. បង្ក​ឲ្យ​មាន​បញ្ហា​ស្បែក​ស្ងួត

​​បើ​ទោះ​បី​ជា​អ្នក​មិនទាន់​ឃើញ​ភាព​ទ្រុ​ត​ទ្រោម​នៃ​ស្បែក​ក៏ដោយ ប៉ុន្តែ​ជាក់ស្ដែង​ស្បែក​របស់​អ្នក​ចាប់​ផ្ដើម​ស្ងួត បើ​អ្នក​នៅ​តែ​បន្ត​គេង​យឺត​រាល់​យប់​បែប​នេះ។ ហើយ​ស្បែក​អ្នក​ក៏​ចាប់ផ្ដើមជ្រួញ ស្រអាប់ មិន​ភ្លឺ​ថ្លា គ្មាន​សំណើម។

៤. ងាយ​ធាត់

កាលណា​គេង​យប់​ពេក​គឺ​ធ្វើ​ឲ្យ​ប្រព័ន្ធ​មេ​តា​ប៉ូ​លី​ស​យើង​ដំណើរ​ការ​មិន​​ល្អ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈ្លាន ហើយ​ពិបាក​គេង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ធាត់​យ៉ាង​ងាយ។

៥. អា​រម្មណ៍​ឆេវឆាវ

ពេល​អ្នក​គេង​មិន​គ្រប់ ខួរ​ក្បាល​និង​អរ​ម៉ូន​អ្នក​បំពេញ​កិច្ចការ​មិន​បាន​ល្អ ធ្វើ​ឲ្យ​អ្នក​ងាយ​ខឹង មាន​និង​មាន​អារម្មណ៍​ឆេវឆាវ​ជាដើម។

៦. មុខ​ងាយ​កើត​មុន

បញ្ហា​មុខ​មុន​មិន​មែន​ត្រឹម​តែ​កើត​ឡើង​ដោយ​សារ​ភាព​កខ្វក់​លើ​ផ្ទៃមុខ​នោះ​ទេ ការ​គេង​យប់​ជ្រៅ​ក៏​បណ្ដាល​ឲ្យ​អ្នក​ងាយ​នឹង​កើត​មុន​ផង​ដែរ។ អី​ច៊ឹង​ហើយ អ្នក​ត្រូវ​តែ​ចូល​គេង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ទាំ​ង​រាង​កាយ​និង​ស្បែក។

ចុចអានបន្ត៖មុខចេះតែកើតមុន ជ្រុះសក់ហើយស្បែកឡើង​ជាំ​ដុំៗ តាមពិតអ្នកខ្វះវីតាមីនទាំងនេះ

ប្រភព៖ akerufeed ប្រែសម្រួល៖ ង៉ាន់ សុគុន