បើអ្នកដែលស្គាល់គាត់ច្បាស់ ប្រាកដជាមិនហ៊ានធ្វើអោយតារានិករទាំងនេះក្ដៅក្រហាយទេ

  • 2021-01-17 13:10:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 17

វាជារឿងធម្មតាទេ ដែលពេលខ្លះជួបរឿងមិនសមបំណងហើយនោះ ក៏ច្រឡោតខឹងនោះ តែយ៉ាងមិញអ្នកដែលថ្ងៃខែនេះ អាចជាប្រភេទមនុស្សដែលអ្នកមិនគួរធ្វើអោយខឹងនោះទេ

Aries (២០មីនា - ២១មេសា)

មនុស្សដែលកើតក្នុងខែនេះ អាចជាប្រភេទមនុស្សដែលឆេវឆាវបំផុតហើយ ដោយសារតែកើតចំធាតុភ្លើង។ ពួកគេមិនមែនជាមនុស្សដែលចេះតែរករឿងគេដោយគ្មានហេតុផលនោះទេ តែបើមកឈ្លោះជាមួយគាត់មុនហើយ កុំសង្ឈឹមថាឈ្លោះឈ្នះអោយសោះ។​ បើសិនជាទ្រាំដល់កម្រិតហើយនោះ គាត់នឹងប្រែក្លាយជាមនុស្សដែលមិនចេះអត់ធ្មត់ តែល្អត្រង់ថាឆាប់ខឹងក៏ឆាប់បាត់ដូចគ្នា ព្រមទាំងចេះអត់អោនដោយមិនប្រកាន់ច្រើននោះទេ។

Taurus (​២០មេសា - ២០ឧសភា)

ពួកគេអាចជាមនុស្សដែលមិនចេះប្រកាន់ច្រើនពិតមែន​​ តែបើបំពានច្រើនដងពេកហើយកុំថាគាត់មិនបានប្រាប់អី៊។ ភាពមិនស្មោះត្រង់ ស៊ីខ្សែលើ និង ការក្បត់ផិតនេះហើយជាប្រភេទរឿងដែលពួកគាត់ទ្រាំមិនបាន។ ទោះជាមិនសូវជាខឹងច្រើន តែបើខឹងហើយមិនងាយបាត់ទេ មានតែទុកពេលអោយគាត់ធ្វើចិត្តតាមដែលត្រូវការទេ ការបកស្រាយច្រើនពេក មានតែធ្វើអោយកាន់់តែខឹងលើសដើមទេ។

Gemini (២១ឧសភា - ២១មិថុនា​)

ពេលដែលគាត់ខឹងអាចមើលមិនដឹងពីសម្រកក្រៅ តែពាក្យពេជច៏ដែលគាត់ប្រើវិញមុតជាងកាំបិតទៅទៀត។ បើសិនជាធ្វើអោយអ្នកកើតឆ្នាំនេះខឹងហើយត្រៀមខ្លួនឈឺចិត្តទៅ ព្រោះសម្ដីដែលគាត់និយាយទៅកាន់អ្នកនៅក្នុងពេលនោះអាចនឹងធ្វើអោយអ្នកចងចាំមួយជីវិត ចាំថាមិនត្រូវធ្វើខុសដាក់គាត់បែបនោះទៀត។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen