ឆ្នាំ​ទាំង​៥​ដែល​ក្រោយ​យក​ប្ដី ជីវិត​នឹង​ឈាន​ចូល​ទំព័រ​ថ្មី លុយ​ចាយ​មិន​អស់

  • 2021-01-14 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២ មាន​ឆ្នាំ​៥​ដែល​មនុស្ស​ស្រី​ទទួល​បាន​លាភ​ប្ដី​ក្រោយ​រៀបការ ដែល​ធ្វើ​ឲ្យ​ពួក​គេផ្លាស់​ប្ដូរ​ជីវិត​ទាំង​ស្រុង មាន​ទ្រព្យ​ចាយ​មិន​អស់។

១. ឆ្នាំ​ច

ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២ ឆ្នាំ​ច​គឺ​អ្នក​ឆ្លាត​វៃ ក្លាហាន។ ពេល​នៅ​ក្មេង ពួក​គេ​អាច​លេង​ច្រើន និង​ឆាប់​ឆេវឆាវ និង​ស្រលាញ់​អ្វី​មួយ គឺ​ងប់​ខ្លាំង តែ​ក៏​ដោយ​សារ​រយៈ​ពេល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​បទពិសោធន៍​ច្រើន។ ក៏​ដោយ​សារ​មេរៀន​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​រក​បាន​គូ​ស្រករ​ល្អ នឹង​ផ្លាស់​ប្ដូ​ជីវិត​ទាំង​ស្រុង ប្រែ​ជា​ល្អ​ជាង​មុន ហើយ​លាភ​នេះ​នឹង​បន្ត​ដល់​ជំនាន់​ក្រោយ​ទៀត។

២. ឆ្នាំ​ជូត

មនុស្ស​ស្រី​ឆ្នាំ​ជូត​មាន​អត្តចរិតមាន​អត្តចរិត​ទូលាយ និង​មាន​មហិច្ឆតា​ខ្ពស់ទាំង​រឿង​ស្នេហា និង​ការងារ។ ពួក​គេ​តែង​ចង់​បាន​មនោសញ្ចេតនា​ដែល​យូរ​អង្វែង និង​មិន​លេង​សើច​ច្រើន។ ទោះ​បី​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​រក​គូ​ក៏​ដោយ តែ​នៅ​ពេល​រក​បាន​ហើយ ពួក​គេ​នឹង​ទទួល​បាន​សុភមង្គល​ដល់​ចាស់ ទាំងរឿង​ស្នេហា ក៏​ដូច​ខាង​ធនធាន សម្ភារៈនិយម។

៣. ឆ្នាំ​ថោះ

នារី​កើ​ត​ឆ្នាំ​នេះ​តែង​មាន​ទំនោរ​ស្ងប់​ស្ងាត់ និង​សុភាព​រាបសារ។ ពួក​គេ​ពិបាក​ស្រលាញ់​អ្នក​ណា​ងាយ​ៗ​ខ្លាំង​ណាស់ តែ​នៅ​ពេល​ដាក់​ចិត្ត​លើ​អ្នក​ណា​មួយ​ហើយគឺ​ប្រាកដប្រជា​នឹង​គ្នា​តែ​ម្ដង។ ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២ ឆ្នាំ​ថោះ​ក៏​ជា​ឆ្នាំ​ដែល​មាន​អត្រា​ផិតក្បត់​តិច​ជាង​គេ​ផង​ដែរ។ ក្រោយ​រៀបការ​ពួក​ទទួល​បាន​លាភ​សំណាងពី​ស្វាមី​ច្រើន ដោយ​សារ​អត្តចរិត​ល្អ​របស់​ខ្លួន។

៤. ឆ្នាំ​វក

ក្នុង​ចំណោម​ឆ្នាំ​ទាំង​ឡាយ អ្នក​កើត​​ឆ្នាំ​វក​គឺ​អ្នក​មាន​មន្ត​ស្នេហ៍​ជាង​គេ និង​រក​បាន​សង្សារ​យ៉ាង​ងាយ។ យ៉ាងណាក្ដី ប្រសិន​បើ​មិន​ប្រុង​ប្រយ័ត្ន អ្នក​អាច​ទុក​ចិត្ត​ខុស​មនុស្ស។ តែ​បើ​រក​បាន​គូ​ស្រករ​ពិត​ប្រាកដ​ហើយ ពួក​គេ​នឹង​ទទួល​បាន​សំណាង​ពី​ប្ដី​ច្រើន និង​លាភ​កាន់​តែ​កើន​ប្រសិន​បើ​មាន​កូន​ត្រូវ​ឆ្នាំ​នឹង​គ្នា។

៥. ឆ្នាំ​រោង

អ្នក​កើត​ឆ្នាំ​រោង​កើត​មក​គឺ​មាន​វាសនា​ខ្ពស់​ជាង​អ្នក​កើត​ឆ្នាំ​ដទៃ​រួច​ទៅ​ហើយ។ អ្នក​មួយ​ចំនួន​គឺ​មាន​ទ្រព្យ​ចាយ​តាំង​ពី​ខ្លួន​ទើប​តែ​ចាប់​កំណើត ខ្លះ​មាន​ឡើង​តាម​រយៈ​ការ​រកស៊ី។ ឯ​មួយ​ចំណែក​ទៀត គឺ​ផ្លាស់​ប្ដូរ​ជីវិត​ដោយ​ការ​យក​គ្រួសារ។ ក្រោយ​មាន​គ្រួសារ សេដ្ឋកិច្ច​របស់​អ្នក​កើត​ឆ្នាំ​នេះ​កាន់​តែ​រឹង​មាំ អាច​ជួយ​ផ្គត់​ផ្គង់ឲ្យ​បាន​ទាំង​គ្រួសារ​ខ្លួន​ឯង ក៏​ដូច​ជា​គ្រួសារ​ប្ដី៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម