សារភាព​ស្នេហ៍ថ្ងៃ countdown ​លើ​កំពូល​ភ្នំ គូ​ស្នេហ៍​​មួយ​ធ្លាក់ចុះ ត្រូវ​សង្គ្រោះ​បន្ទាន់

  • 2021-01-05 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សារភាព​ស្នេហ៍​ដ៏​រ៉ូមេនទិក​មួយ បាន​ប្រែ​ទៅ​ជា​ព្រឹត្តិការណ៍​ដ៏​សោកសៅ នៅ​ពេល​គូ​ស្នេហ៍​មួយ​គូ​បាន​រមៀល​ពី​លើ​កំពូល​ភ្នំ​មក។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខាង​លើ​ត្រូវ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ៣១​ ខែ​ធ្នូ​កន្លង​ទៅ​នេះ នៅ​ទីក្រុង Falkert ប្រទេស Austria។ តាម​នោះ​ដែរ​​ ដើម្បី​​ធ្វើ​ឲ្យ​មិត្ត​ស្រី​មាន​ភាព​ភ្ញាក់​ផ្អើល ខាង​​ប្រុស​អាយុ ២៧​ឆ្នាំ បាន​ហៅ​មិត្ត​ស្រី​របស់​ខ្លួន​អាយុ ៣២​ឆ្នាំ ដើរ​ឡើង​កំពូល​ភ្នំ​ដើម្បី​សុំ​រៀបការ។

ប្រហែល​ជា​មក​ពី​ទប់​អារម្មណ៍​មិន​បាន នៅ​ពេល​ខាង​ស្រី​ឆ្លើយ​ថា “អូន​យល់​ព្រម” ក៏​លោត​កន្ទ្រប់​ហើយ​​ធ្វើ​ឲ្យ​នាង​រអិល​ជើង​រមៀល​ចុះ​ជាង​២០០ម៉ែត្រ។ ពេល​ឃើញ​ដូច​នេះ ខាង​ប្រុស​ក៏​ហក់​ទៅ​ចាប់​មិត្ត​ស្រី តែ​ដោយ​សារ​តែ​ព្រិល​រអិលពេក បាន​ធ្វើ​ឲ្យ​លោក​រមៀល​ចុះ​ទៅ​ដែរ។

ពេល​ធ្លាក់​ដល់​ជើង​ភ្នំ ខាង​ស្រី​បាន​សន្លប់​បាត់​ស្មារតី ឯ​ខាង​ប្រុស​មិន​អី​ដោយ​សារ​​ទើ​នៅ​លើ​​ផ្ទាំង​ថ្ម​​មួយ។ នៅពេល​មក​ដល់​បន្ទប់​សង្គ្រោះ​បន្ទាន់ ខាង​ប្រុស​ត្រូវ​ស្រាំ​ឆ្អឹង​ជំនី ឯ​ខាង​ស្រិ​ទោះ​បី​ជា​សន្លប់​​ក៏​ពិត​មែន​ គ្រាន់តែ​ត្រូវ​របួស​សើ​ស្បែក​ប៉ុណ្ណោះ។ ប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា សំណាង​ល្អ​គូ​ស្នេហ៍​ខាង​លើ​រមៀល​ចុះ​មក​ចំ​ពេល​មាន​ព្រិល​ច្រើន បើ​ពុំ​ដូច​នោះ​ទេ​ របួស​អាច​ធ្ងន់​ជាង​នេះ​ឆ្ងាយ​ណាស់៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម