ទាំងនេះជាសញ្ញាបញ្ជាក់ថាវាជា កូវីដ-១៩ ឬជាជំងឺផ្តាសាយធម្មតា!
- 2020-12-15 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាសញ្ញាបញ្ជាក់ថាវាជា កូវីដ-១៩ ឬជាជំងឺផ្តាសាយធម្មតា!
វីរុស កូរ៉ូណា ឬ កូវីដ-១៩ គឺជាប្រភេទវីរុសថ្មីមួយដែលមិនធ្លាប់មានពីមុនមកចំពោះមនុស្សដែលវាមានការរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ នេះ។ មេរោគមួយចំនួនផ្សេងទៀតនៅក្នុងជំងឺ កូរ៉ូណា គឺពិតជាមានលក្ខណៈធម្មតាដែលធ្វើឲ្យមានរោគសញ្ញាស្រាលៗ (ដូចជំងឺផ្តាសាយធម្មតា) ដែរ។ ដូច្នេះវាមិនច្បាស់ទេថាតើអ្នកអាចមានជំងឺមួយណា ជាជំងឺផ្តាសាយ ឬជាជំងឺឆ្លង កូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយប្រភេទមួយដូចជា កូវីដ-១៩ អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរនឹងជាក់លាក់។ ឧទាហរណ៍មនុស្សវ័យចំណាស់ និងមនុស្សដែលមានស្ថានភាពសុខភាពមិនល្អ ឬធ្ងន់ធ្ងរដូចជាជំងឺបេះដូងសួត និងទឹកនោមផ្អែមជាដើមហាក់ដូចជាមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺ កូវីដ-១៩ ដែលនឹងបណ្តាលឲ្យស្លាប់បាន។ តែឥលូវនេះមានវ៉ាក់សាំងសម្រាប់ការពារ កូវីដ-១៩ បានខ្លះៗហើយ។
យោងតាមការប៉ាន់ស្មានពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បានឲ្យដឹងថា ជំងឺផ្តាសាយក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានដែរ និងបង្កឲ្យមានមនុស្សស្លាប់ដល់ទៅរាប់ពាន់នាក់។ ប៉ុន្តែជំងឺ កូវីដ-១៩ រឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតដែលបណ្តាលឲ្យមនុស្សស្លាប់ដល់ទៅរាប់លាននាក់រួចទៅហើយ។ វាជាការសំខាន់ណាស់ដែលត្រូវដឹងថាតើជំងឺណាមួយដែលអ្នកកំពុងជួបប្រទៈ និងត្រូវមានការការពារជានិច្ច។
រោគសញ្ញានៃជំងឺ កូវីដ-១៩ អាចរួមមាន៖
រោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើដូចជាការហៀរសំបោរ និងការកកស្ទះផ្លូវដង្ហើមគឺកម្រនឹមមានណាស់នៅក្នុង កូវីដ-១៩ ។ ប្រសិនបើអ្នកសង្ស័យថាអ្នកមានជំងឺ កូវីដ-១៩ សូមទូរស័ព្ទទៅសេវាកម្មផ្នែកសុខភាព ដើម្បីពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលអាចពិនិត្យលើរោគសញ្ញារបស់អ្នក មុននឹងសម្រេចចិត្តទៅធ្វើតេស្ត។
រោគសញ្ញានៃជំងឺ ផ្តាសាយធំ (Flu) អាចរួមមាន៖
រោគសញ្ញានៃជំងឺ ផ្តាសាយតូច (Cold) អាចរួមមាន៖
ជំងឺផ្តាសាយធម្មតានឹងមានរយៈពេលជាមធ្យមពី ៧ ទៅ ១០ ថ្ងៃ។ វីរុសផ្តាសាយភាគច្រើននឹងបាត់ទៅវិញប្រសិនបើយើងអត់ធ្មត់ និងទុកពេលឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងប្រយុទ្ធប្រឆាំងនឹងកម្ចាត់ពួកវាចោល។ ប្រព័ន្ធភាពស៊ាំរបស់អ្នកគឺជាអ្នកការពារដ៏អស្ចារ្យបំផុតប្រឆាំងនឹងជំងឺផ្តាសាយធម្មតា។ ប្រសិនបើអ្នកបានទទួលការចាក់ថ្នាំបង្ការជំងឺផ្តាសាយ នោះរោគសញ្ញារបស់អ្នកជាទូទៅស្រាលជាងអ្នកដ៏ទៃ និងបានធូរស្បើយដោយគ្មានការព្យាបាល។ នៅផ្ទះ និងសម្រាកឲ្យបានច្រើន។
ដូច្នេះវាជាការប្រសើរណាស់ក្នុងការរង់ចាំមើល ប្រសិនបើរោគសញ្ញាវីរុសរបស់អ្នកមិនធូរស្រាល ហើយកាន់តែយ៉ាប់យ៉ឺននោះ អ្នកគួរតែទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកដែលអាចវាយតម្លៃថាតើអ្នកមានវីរុសប្រភេទមួយណាក្នុងចំណោមរោគសញ្ញាទាំង ៤ ខាងលើនេះ។
រូបភាព៖ Pixabay
អានបន្ត៖