ក្នុងចំណងអាពាហ៍ពិពាហ៍មានបញ្ហាចំនួន ៣ ដែលស្ត្រីយកចិត្តទុកដាក់បំផុតប៉ុន្តែបុរសមិនធ្លាប់យល់

  • 2021-01-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់មនុស្សពីរនាក់ដែលមានទំនាក់ទំនងឈានដល់ថ្ងៃរៀបអាពាហ៍ពីពាហ៍មិនមែនជារឿងគ្រាន់តែនិយាយហើយអាចចាប់ផ្តើមបានទេ។ ពិសេសមនុស្សស្រីនាងតែងជាមនុស្សដែលបានដាក់ខ្លួននិងលះបង់ជាសំខាន់នៅពេលខ្លួនក្លាយជាសមាជិកខាងប្តី អីចឹងបុរសគួរបោះបង់ចោល នឹងកុំព្យាយាមឲ្យនាងមិនសប្បាយចិត្តដើម្បីទទួលបានការគោរពវិញពិភិរិយា។

ថ្ងៃនេះពីខាងកញ្ញាសូមលើកយក៣ចំនុចសំខាន់ៗដែលមនុស្សស្រីតែងយកចិត្តទុកដាក់អំពីភាគីខាងបុរសដែលជាប្តីគួរបុរសរៀនកត់សំគាល់មាន៖

១.អាកប្បកិរិយារបស់ស្វាមីរបស់នាងចំពោះអនាគត

សម្រាប់ស្ត្រីការរៀបការមានសារៈសំខាន់ណាស់​ ព្រោះនាងចំណាយជីវិតទាំងមូលសម្រាប់បុរសដែលអាចទុកចិត្តបាន។ ពិសេសរើសបុរសដែលខិតខំជាងអ្នកដែលខ្ជិល ហើយគ្មានអនាគត។ ដូច្នេះបុរសចងចាំស្ត្រីមិនត្រឹមតែចាប់អារម្មណ៍ នឹងស្នេហាប៉ុណ្ណោះទេ​ នាងក៏សម្លឹងមើលទំនួលខុសត្រូវរបស់បុរសដែលផ្តល់សុភមង្គល ការរស់នៅសុខស្រួលប្រពន្ធកូនដែលស្រីទូទៅចង់បានបំផុតក្នុងជីវិតអាពាហ៍ពិពាហ៍របស់នាង។

២.អាកប្បកិរិយារបស់ស្វាមីចំពោះគ្រួសារប្រពន្ធរបស់គាត់

ពេលមានស្នេហាគ្រប់យ៉ាងអាចងាយស្រួល ប៉ុន្តែពេលរៀបការអ្វីៗគ្រប់យ៉ាងកាន់តែស្មុគស្មាញ។ ព្រោះអាពាហ៍ពិពាហ៍មិនមែនជាបញ្ហារបស់មនុស្សពីរនាក់ទេតែវាជាបញ្ហាគ្រួសារទាំងសងខាងផងដែរ។ ព្រោះការធ្វើគិតបែបនេះដើម្បីឱ្យអ្នកទាំំងពីរមានអារម្មណ៍ឪពុកម្តាយខាងណាក៏ដោយដូចជាឪពុកម្តាយបង្កើតរៀងខ្លួននិងអាចពឹងពាក់​ សួរសុខទុក្ខនឹករលឹកគ្នាទីវិញទៅមក

៣.អាកប្បកិរិយារបស់ស្វាមីចំពោះស្ត្រីដទៃទៀត

អាពាហ៍ពិពាហ៍ដែលមានសុភមង្គលគឺស្ថិតក្នុងភាពស្មោះត្រង់ជារឿងពិត។ ប្រសិនបើអ្នកជ្រើសរើសការរៀបការបុរសគួរតែនៅឆ្ងាយពីមិត្តភក្តិជុំវិញខ្លួន វាជាការពិតព្រោះមនុស្សក៏ដូចគ្នានាងមិនដែលហ៊ានធ្វើទង្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ប្តីនាង ត្រូវប្រុងប្រយ័ត្នស្ត្រីក៏ជាមនុស្ស ពូកែសង្កេតមើលព័ត៌មានលម្អិតរាល់ចលនារបស់ប្តីគេមិនឃ្លាតឆ្ងាយពីភ្នែកគេទេ។

ដូច្នេះបុរសគួរតែប្រុងប្រយ័ត្នពីរបៀបប្រព្រឹត្ដ ជាមួយមិត្តភក្តិដែលមិនសមរម្យ និងបង្កើតការជួបជុំច្រើន​ ចំណូលចិត្តថ្មីចំពោះស្រីផ្សេងវាមិនមែនជារឿងល្អឡើយ។ ណាមួយពេលប្តីរបស់នាងធ្វើអ្វីមិនល្អគឺនាងជាប្រពន្ធតែងមានអារម្មណ៍ដឹងមុខជានិច្ចដោយនេះមានមែនជាញាណពិសេសអីនោះទេមកពីទង្វើរបស់ប្តីរបស់នាងខ្លួនឯងប៉ុណ្នោះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍