លក្ចណៈសំគាល់ ៤យ៉ាង ចំពោះមូលហេតុដែលស្ត្រីមួយចំនួនចង់ដឹងនៃការមានកូនភ្លោះបណ្តាលមកពីអ្វី?

  • 2020-12-31 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាក់ទងនឹងការមានកូនភ្លោះក្នុងចំណោមស្ត្រីជាច្រើនកំពុងតែមានចម្ងល់​ និងចង់ដឹងតើបណ្តាលមកពីអ្វី? បើយើងនិយាយពីកូនភ្លោះប្រហែលជាបំនងប្រាថ្នារបស់គូស្វាមីភិរិយាជាច្រើនមិនត្រឹមតែភាពស្រស់ស្អាតនៃកូនទាំង២ ភាគច្រើនមកពីការខ្ជិលពពោះច្រើនដង រហូតមានអ្នកមានស្ត្រីមួយចំនួនធំដាក់ពាក្យកែធម្មជាតិបង្កើតកូនសិប្បនិម្មិតដើម្បីទទួលបានកូនភ្លោះផងដែរ។

ថ្ងៃនេះកញ្ញា សូមចែករំលែកចំនុចសំគាល់ ៤យ៉ាង ដែលស្ត្រីភាគច្រើនចង់ដឹងទាក់ទងនឹងកូនភ្លោះ និងប្រាកដណាស់មានអ្នកម៉ាក់ជាច្រើនមានសំណួរដូចគ្នានិងចម្លើយដូចគ្នា​ តើកូនភ្លោះអាចបណ្តាលមកពីអ្វី?ហេតុអ្វី? តោះមើលចំនុចខាងក្រោម៖

​១.បើសិនជាស្ត្រីគាត់ធ្លាប់ មានប្រវត្តិគ្រួសារហ្សែនភ្លោះពីមុន​​

ប្រសិនបើស្ត្រីមានម្តាយ​ ឬបងស្រីដែលធ្លាប់មានកូនភ្លោះ ឬមានផ្ទៃពោះច្រើននោះប្រូបាប៊ីលីតេដែលស្ត្រីរូបនោះអាចមានអត្រាខ្ពស់ក្នុងការមានផ្ទៃពោះកូនភ្លោះ។ ពិសេសទៅទៀតស្ត្រីដែលមានហ្សែនភ្លោះខ្លួនឯងខ្ពស់ ច្រើនតែមានឳកាសមានកូនភ្លោះដូចគ្នា ដែលមានន័យថាអំប្រ៊ីយ៉ុងនឹងបំបែកខ្លួនជា២ មុនការបង្ករកំណើតបន្ទាប់ពីមានគ៌ក។

២.ស្ត្រីដែលមានរោគសញ្ញា Ovary Polycystic

ស្ត្រីដែលមាន Ovary Polycystic ច្រើនតែជួបប្រទះការបញ្ចេញពងអូវុលមិនធម្មតា ។​ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកធ្លាប់ប្រើថ្នាំប្រឆាំង នឹងជំងឺទឹកនោមផ្អែម Metformin ឬថ្នាំសម្រកទម្ងន់​ នោះស៊ុតរបស់អ្នកអាចបញ្ចេញពងអូវុលច្រើន​ក្នុងពេលតែមួយ ដែលបង្កើនឳកាសនៃការមានកូនភ្លោះដូចគ្នា។

៣.អត្រាមានផ្ទៃពោះនៅពេលមានអាយុច្រើន (ចាស់)

ស្ត្រីវ័យចំណាស់ក៏ងាយនឹងមានផ្ទៃពោះកូនភ្លោះជាងស្ត្រីវ័យក្មេងដែរ។ អាយុលើសពី ៤០ឆ្នាំមានឳកាសខ្ពស់ក្នុងការមានផ្ទៃពោះកូនភ្លោះ ដោយសារក្រពេញអូវែថយចុះ និងការបញ្ចេញអ័រម៉ូនអាចមានលក្ចណៈមិនធម្មតាបង្កឲ្យមានការបញ្ចេញពងអូវុលមិនធម្មតា។ លើសពីនេះទៀតស៊ុតរំញោច​ និងការបង្កើតសិប្បនិម្មិតបាន ដូច្នេះវានឹងបង្កើនឳកាសនៃការមានកូនភ្លោះ។

៤.ស្ត្រីដែលអនុវត្តក្នុងការបង្កកំណើតតាម វីដូវី

សព្វថ្ងៃនេះសមាមាត្រនៃស្ត្រីមានផ្ទៃពោះដែលប្រើការបង្កកំណើតដោយវីត្រុសហៅកាត់ (IVF) កំពុងកើនឡើងហើយនេះក៏ជាកត្តាបង្កើនសមាមាត្រនៃមនុស្សមានផ្ទៃពោះជាមួយកូនភ្លោះ។ សម្រាប់ស្ត្រីដែលចង់មានកូនភ្លោះ ២-៣នាក់ ដោយមិនចង់ទទួលបានការចាប់កំណើតផ្សេងៗគ្នាច្រើនដង​ ជ្រើសអនុវត្តវីធី IVF ដើម្បីអាចមានគ៌កកូនភ្លោះ និងបង្កើនសមត្ថភាពស្ត្រីដែលគ្មានកូនប្រែមកមានកូន។

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម