អាហារ “មាស”សម្រាប់អ្នកម្តាយគួរទទួលទានកុំខកខានតាមត្រីមាសនិមួយៗសម្រាប់សុខភាពទារកក្នុងផ្ទៃ

  • 2020-12-28 06:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

៩ខែ​ នៃការមានផ្ទៃពោះគឺជាពេលវេលាដ៏សំខាន់បំផុត​ ការបរិភោគសម្រាប់ស្ត្រីមានផ្ទៃពោះព្រោះដំណាក់កាលនីមួយៗ នៃការមានផ្ទៃពោះចែកចេញជា ៣ ដំណាក់កាល ដែលមានដំណាក់កាលដំបូងនៃត្រីមាសទី១, ពាក់កណ្តាល៣ខែនៃត្រីមាសទី២ និង ៣ខែចុងក្រោយនៃត្រីមាសចុងក្រោយត្រៀមសម្រាល។​

ថ្ងៃនេះពី កញ្ញានឹងស្រាយចម្ងល់រាល់បញ្ហារបស់អ្នកម៉ាក់ទាំងឡាយ​ ចំពោះវិវត្តន៍អាហារដែលត្រឹមត្រូវ​ និងសំបូរដោយប្រូតេអ៊ីនខ្ពស់សម្រាប់សុខភាពអ្នកម៉ាកនិងទារករបស់ក្រុមអាហារនីមួយៗខាងក្រោមតាមត្រីមាសនៃការមានផ្ទៃពោះចែកជា ៣ដំណាក់កាលមាន៖

១.៣ខែដំបូងត្រីមាសទី១

-ផ្លែចេក ល្អបំផុតសម្រាប់ត្រីមាសដំបូងនៃការមានផ្ទៃពោះអាចជួយអ្នកម្តាយការពាររោគសញ្ញាពិបាកមួយចំនួនដូចជាចង់ក្អួត ងាយឈឺនៅពេលព្រឹក។ព្រោះចេកមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗមានប៉ូតាស្យូមជួយមិនឲ្យរមួលក្រពើក្នុងពេលមានផ្ទៃពោះ។

-បន្លៃស្ពៃខ្មៅ អ្នកម្តាយគួរទទួលទានព្រោះពេលមានផ្ទៃពោះដំបូងងាយធ្វើឲ្យអ្នកម៉ាកអស់កម្លាំងខ្លាំងណាស់ ដូច្នេះស្ត្រីត្រូវការបង្កើនថាមពលសម្រាប់រាងកាយដើម្បីការពារការខូចបំបង់សរសៃប្រសាទចំពោះទារកក្នុងខែដំបូង។

-គ្រាប់ធញ្ញជាតិ អាល់ម៉ុន គឺជាប្រភពសំបូរទៅដោយអាស៊ីតហ្វូលិក, អង់ទីអុកស៊ីដង់ដែលមិនត្រឹមតែជួយឲ្យទារកការពារការចុះខ្សោយប៉ុណ្នោះទេថែមទាំងជួយផ្តល់សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ម្តាយនិងទារកក្នុងផ្ទៃផងដែរ។

២.ពាក់កណ្តាលខែនៃត្រីមាសទី២

-ផ្លៃបឺរ ជាផ្លែឈើដែលសំបូរទៅដោយជតិសរសៃវីតាមីន K វីតាមីន C វិតាមីន B6 សារធាតុរ៉ែប្រឆាំងអុកស៊ីតកម្ម, អាស៊ីតហ្វូលិក, ប៉ូតាស្យូម និងខ្លាញ់ដែលាមានសុខភាពល្អផ្តល់ថាមពលដ៏អាស្ចារ្យសម្រាប់ម្តាយនិងទារកក្នុងត្រីមាសទី២។

-ស៊ុត ក្រៅពីវីតាមីន និងសារធាតុរ៉ែទាំង១២ នោះស៊ុតក៏សំបូរទៅដោយជាតិប្រូតេអ៊ីន និងកាល់ស្យូមដែលចាំបាច់ពេលមានផ្ទៃពោះ។ ស៊ុតសំបូរដោយជាតិ Choline ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល​ និងទារកទាំងមូល។ អាចទទួលស៊ុត ៣-៤ គ្រាប់ក្នុងមួយសប្តាហ៍ជាការល្អ។

-ទឹកដោះគោជូរ មានប្រូតេអ៊ីនខ្ពស់ហើយវីតាមីន និងកាល់ស្យូមជាច្រើនដែលស្ត្រីមានផ្ទៃពោះត្រូវការ ជូយផ្តល់នូវីតាមីន A ប្រហែល ២០០ ភាគរយ នៃតម្រូវការប្រចាំថ្ងៃ។ ទឹកដោះគោយ៉ាអួក៏មានភាពងាយស្រួលក្នុងការរក្សាទុកក្នុងផ្ទះ និងងាយស្រួលទទួលទាន អ្នកម្តាយមិនគួរព្រងើយកន្តើយនឹងអាហារនេះទេ។

៣.៣ខែចុងក្រោយនៃត្រីមាសទី៣

-ផ្លែល្ហុងទុំ ទទួលទានមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។​ ដោយសារល្ហុងជាជម្រើសល្អក្នុងការទទួលទានក្រៅពីនេះសំបូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជួយគ្រប់គ្រងការទល់លាមក,​ក្រហាយទ្រូងសម្រាប់ស្ត្រីមានផ្ទៃពោះ។

-ត្រី សំបូរដោយអាស៊ីតអូមេហ្គា ៣ ដែលជួយអភិវឌ្ឍខួរក្បាលនិងភ្នែករបស់ទារកហើយក៏ល្អសម្រាប់បេះដូជផងដែរ។ ទោះយ៉ាងណាអ្នកម្តាយមានផ្ទៃពោះក៏គួរកត់សម្គាល់ផងដែរថាមិនគួរបរិភោគត្រីធំៗបរិមាណលើសត្រឹមតែ៣០០-៤០០ ក្រាមក្នុង១សប្តាហ៍ប៉ុណ្នោះ។

-សណ្តែកខ្មៅ គឺជាប្រភពសំបូរទៅដោយម៉ាញ៉េស្យូម, ផូស្វ័រ, ម៉ង់ហ្គាណែស,ជាតិដែក។ អ្នកម៉ាកអាចបន្ថែមសណ្តែកខ្មៅទៅក្នុងស៊ុបតមចំណូលចិត្តបាន។ ព្រោះលើសពីនេះទៀតសណ្តែកខ្មៅផ្ទុកនូវប្រូតេអ៊ីន, ខ្លាញ់, កាល់ស្យូម, វីតាមីន C,និងជាតិខ្លាញ់ច្រើនដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម